Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, March 27, 2013

រួម​រ័ក​មេត្រី​ជា​មួយ​នាង​ជា​សង្សារ​បាន​សម្រេច​ហើយ​នាំ​ទៅ​ឱ្យ​​បក្ស​ពួក​រំលោភ​បន្ត​ទៀត​ត្រូវ​នាង​​ប្តឹង​ឱ្យ​​ប៉ូលិស​​ចាប់​ខ្លួន​


ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន
កោះសន្តិភាព
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន

រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​​មាន​សង្សារ​ជាស្ត្រី​​មេម៉ាយ​កូន​មួយ​ហើយ​​បាន​នាំ​នាង​ដើរ​ លេង ព្រម​ទាំង​រួម​រ័ក​មេត្រី​​បាន​សម្រេចរួច​ប្រគល់​​នាង​ទៅ​ឱ្យ​​មិត្តភក្តិ​​ របស់​ខ្លួន​ម្នាក់​ទៀត​ចាប់​រំលោភ​រហូត​បាន​សម្រេច​ទៀត​ត្រូវបាន​នាង​ជា​ សង្សារ​ប្តឹង​សមត្ថ​កិច្ចប៉ូលិស​ចោទ​ប្រកាន់​​ថា ចាប់​រំលោភ​​​បូក​ហើយ​ក៏ត្រូវប៉ូលិស​ឃាត់​ខ្លួន​​បាន​ភ្លាមៗ​ ប៉ុន្តែក្រោយ​​ពីចាប់​ខ្លួន​បាន​ក៏​មាន​ការ​ដោះ​លែង​ទៅ​វិញ ។ ​ដោយ​ពេល​នោះ​ប៉ូលិស​​ដែល​ជា​អ្នក​កាន់​សំណុំរឿង​នេះ​អះអាងថា ​មិន​មែន​ជារឿង​ជាក់​​ស្តែង​ហើយ​ដោយ​​មើល​ឃើញពីភាព​អយុត្តិ​ធម៌​លើ​ស្ត្រី​ រងគ្រោះ​​នោះទើប​នៅពេល​ថ្មីៗ​​នេះ​លោក​យឹម សារ៉ាន់ ​អធិការ​ប៉ូលិស​ខណ្ឌ​ដង្កោ ​ដែលទើប​នឹង​ឡើងថ្មី​បាន​បញ្ជា​កម្លាំង​​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​ចុះ​ ធ្វើការ​ស្រាវជ្រាវ និង​ចាប់​ខ្លួន​​ក្រុម​ជនសង្ស័យទាំង​២​នាក់​នោះ​មកវិញ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ។
​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​នោះ​បាន​ធ្វើឡើង​​កាលពី​ ព្រឹកថ្ងៃទី​២២ មីនា ២០១៣ ​នៅផ្ទះ​របស់​ពួកគេ​ស្ថិត​ក្នុង​ភូមិ​សេរីសម្បត្តិ ​សង្កាត់​គង​នយ និង​​ភូមិ​ក្រាំង​ពង្រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។ ​ជនសង្ស័យ​​ដែលត្រូវសមត្ថ​កិច្ចឃាត់​ខ្លួន​មកវិញ​បន្ទាប់​ពី​មាន​ការ​ដោះ​ លែង​នោះ​​ ​​១-ឈ្មោះ​នុត នី ភេទប្រុស អាយុ​៤​០ឆ្នាំ ជាអ្នក​រត់​ម៉ូតូ​ឌុប រស់នៅ​ភូមិ​សេរីសម្បត្តិ សង្កាត់​គង​នយ ខណ្ឌដង្កោ ​ជននេះត្រូវ​​ជា​សង្សារ​នាង​រង​គ្រោះ និង​២-ឈ្មោះវ៉ាន់ ពឿន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាអ្នក​ប៉ះ​កង់​​រថយន្ត​នៅផ្លូវ​កម្ពុជា​ក្រោម​​រស់នៅភូមិ​ក្រាំង​​ពង្រ សង​្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ និង​មាន​ស្រុក​កំណើត​​នៅភូមិ​​ភ្នំ​រន្ទះ ​ឃុំ​អង្គរ​ប្រាសាទ ស្រុក​គីរីវង្ស ខេត្ត​តាកែវ ។ ​ដោយឡែក​នារី​រងគ្រោះ​អាយុ​៣៥​ឆ្នាំ ​ជា​ស្ត្រីមេម៉ាយ​កូន​១ ជា​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ ​មាន​ទី​លំនៅ​​សង្កាត់​សាក់​​សំពៅ ខណ្ឌដង្កោ ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan