Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, March 27, 2013

សកល វិទ្យាល័យ អាមេរិក ជម្លៀសសិស្ស បន្ទាបពីមាន ការគំរាមបំផ្ទុះ គ្រាប់បែក

ហូស្តុន៖ សកលវិទ្យាល័យ មួយនៅសហរដ្ឋអាមេរិក ដែលស្ថិតនៅក្នុងរដ្ឋ តិចសាស នៅថ្ងៃអង្គារ ទី២៦ ខែមីនា បានជម្លៀសសិស្សានុសិស្ស របស់ខ្លួន ចេញពីបរិវេសាលា ខណៈពេលដែលមានការ គំរាមកំហែង ថានឹងបំផ្ទុះគ្រាប់ បែកនោះ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា សកលវិទ្យាល័យនៃរដ្ឋ តិចសាស El Paso ដែលហៅកាត់ថា UTEP បានបិទនៅវេលាម៉ោង ២រសៀលក្រោយ ពីមន្រ្តីប៉ូលីសបានទទួលដំណឹងថា នឹងមាន ការបំផ្ទុះគ្រាប់បែកនោះ។ ក៏ដូចគ្នាផងដែរ សកលវិទ្យាល័យនោះនឹងចាប់បើកឡើងវិញ នៅល្ងាចថ្ងៃអង្គារ ក្រោយពីប៉ូលីសធ្វើការស្វែងរក គ្រប់អាគាររួច។ នេះបើតាមសេចក្ដីថ្លែងការ របស់អ្នកចាត់ការសាលារៀន។
ដោយឡែកសកលវិទ្យាល័យ UTEP នោះផងដែរបានលុបចោលនូវកម្មវិធី សិក្សាដែល មាននៅរសៀលថ្ងៃអង្គារ និង ល្ងាចថ្ងៃអង្គារទាំងអស់ ក៏ប៉ុន្តែការសឹក្សានឹងចាប់ផ្ដើម ឡើងវិញនៅថ្ងៃពុធ ទី២៧ ខែមិនានេះ។ សាលា បានបដិសេដមិនបញ្ចេញព័ត៌មាន ពីការគំរាមកំហែងនោះឡើយ ខណៈពេលដែលកំពុងតែមានការស៊ើបអង្កេត ពីរឿងនេះ៕
www.dap-news.com

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan