Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, March 28, 2013

ផ្ទុះ​កូដកម្ម៥ថ្ងៃ​មក​ហើយ​ចុង​ក្រោយ​​យក​ផ្លូវ​ចោមចៅ​​ធ្វើ​ចំណាប់ខ្មាំង​កកស្ទះ​ចរាចរ​ពេញ​មួយ​ថ្ងៃ​

ភ្នំពេញ ៖ កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​យីហោ​ស៊ី​រី​ម​ ដែល​មាន​ទីតាំងនៅ​ភូមិ​​ត្រពាំង​ថ្លឹង ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ផ្ទុះ​កូដកម្ម​អស់​រយៈពេល៥ថ្ងៃ​មក​ហើយ ដោះស្រាយ​មិនទាន់​ចេញ​នៅឡើយ រហូតមកដល់ ថ្ងៃទី២៨ ខែ​មិនា ​ឆ្នាំ២០១៣នេះ កម្មករ​ប្រមាណ​ជា៣០០នាក់ ​បាន​នាំ​គ្នា​​មក​ឈរ​បិតផ្លូវ​ចោមចៅ​ចំនួន២លើក តាំងពីព្រឹក១លើក​ និង​ដល់ពេល​រសៀល​១​លើក​ទៀត ធ្វើ​ឲ្យ​កកស្ទះ​ចរាចរ​តាម​ដងផ្លូវ​សាធារណៈ​ណែនណាន់តាន់តាប់ ហើយ សមត្ថកិច្ច​មិន​ហ៊ាន​បំបែកហ្វូង​កូដ​ករ​ឡើយ ។
កូដកម្ម ​នេះ បាន​ចាប់​ផ្តើម​តាំងពី​ថ្ងៃទី២៣ ខែ​មិនា ឆ្នាំ២០១៣រហូតដល់​ថ្ងៃទី២៨ ខែ​មិនា​នេះ​មិន​ទាន់​រក​ដំណោះស្រាយ​ចេញ​នៅឡើយ ហើយ​នៅ​​ថ្ងៃ​នេះដែរ សមត្ថកិច្ច​បាន​រាយការណ៍​ថា ក្រុម​កម្មករ កម្មការិនី​បាន​លើកគ្នា​ចាក់​ធុង​បាស​តាម​ចិញ្ចើម​ផ្លូវ​ហើយ​ខ្លះទៀត​បាន​ អង្គុយ​កណ្តាល​​ថ្នល់​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរ​អស់​រយៈ​​ពេល​ជាច្រើន​ម៉ោង ដែល​ទង្វើ​បែប​នេះ​ជា​ការ​​​តវ៉ា​ដើម្បី​ពន្លឿន​ឲ្យ​ការ​ដោះស្រាយ​របស់​ពួក​ គេ​ប្រព្រឹត្តិ​ទៅ​បាន​ឆាប​រហ័ស ប៉ុន្តែ​វា​បាន​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ​ធ្ងន់ធ្ងរ​ សមត្ថកិច្ច​គួរ​តែ​មាន​វិធាន​ការ​ច្បាស់លាស់​ណាមួយ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ពួក​គេ​យក​ផ្លូវ​សាធារណៈ ធ្វើ​ជា​ចំណាប់​ខ្មាំង​បែប​នេះ​ទៀត។
កម្មករ ​នៅ​ក្នុង​រោង​ចក្រ​នេះមាន​ប្រមាណ​៧០០នាក់ ប៉ុន្តែប៉ូលិសបានអះអាងថា​អ្នក​ធ្វើ​កូដ​កម្ម​មាន​តែ​៣០០​នាក់​ប៉ុណ្ណោះ មួយ​ចំនួន​ទៀត​បាន​ចូល​ធ្វើ​ការ​ជា​ធម្មតា។ ក្រុម​កម្មករ​​បាន​ទាមទារ​នូវ​លក្ខខណ្ឌ​ការងារ​ចំនួន​២១​ចំណុច ប៉ុន្តែ​ចំណុច​ដែល​សំខាន់​ជាង​គេ​បំផុត​នោះ​គឺទាម​ទារ​ដំឡើង​ប្រាក់​ខែ​ឲ្យ​ បាន​៩០​ដុល្លារ ដែល​ការ​ទាមទារ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា វា​ខុស​ពី​គោល​ការណ៍​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​កំណត់​ឲ្យ​ត្រឹម​៨០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ខែ ។
មក ​ដល់​រសៀល​ថ្ងៃ​ទី​២៨ ខែមិនា​នេះ​មិន​ទាន់​ឃើញ​សញ្ញា​ណា​មួយ​បញ្ជាក់​ពី​ការ​ត្រូវ​រ៉ូវ​គ្នា​រវាង ​កម្មករ​និង​និយោជក​នៅ​ឡើយ​ទេ ហើយ​ក្រុម​កម្មករ​ក៏​បាន​អះអាង​ថា​​​​តស៊ូ​ធ្វើ​កូដ​កម្ម​រហូត​ដល់​បាន​ ជោគជ័យ​​ផងដែរ​៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan