Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, March 28, 2013

មហាសេដ្ឋី​ដែល​ក្មេង​បំផុត​នៅ​លើ​ពិភពលោក​

M09-h-fullតាម​ទស្សនាវដ្ដី​Forbes លេខ​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី​៦​ ខែមីនា​បាន​ឲ្យ​ដឹង​ថា ​នៅ​លើ​ពិភពលោក​នៅ​ឆ្នាំនេះ​មាន​មហាសេដ្ឋី​១,៤២៦ ​នាក់។ ពួកគេ​ជា​អ្នកមាន​បំផុត​នៅក្នុង​ទ្រព្យសម្បត្តិ។ ប៉ុន្តែ​មាន​មហាសេដ្ឋី​ត​តែ​២៩​នាក់​ប៉ុណ្ណោះ​ដែល​មាន​អាយុ​នៅ​ក្រោម​៤០​ ឆ្នាំ។
អ្នក ​ទាំង​២៣​នាក់​នេះ​មានទ្រព្យ​សម្បត្តិ​សរុប​១១៩​ពាន់​លាន​ដុល្លារ​ក្នុង​នោះ ​មាន​១០​នាក់​មកពី​ខាង​ផ្នែក​បច្ចេកវិជ្ជា ដោយ​រួម​ទាំង​៤​នាក់​មកពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ផង។ មហាសេដ្ឋី​១១​នាក់​មកពី​អាមេរិក អ្នក​ផ្សេងៗ​ទៀត​នៅ​ប្រទេស​ខាងក្រៅ។ មនុស្ស​៥​នាក់​គឺជា​មហាសេដ្ឋី​ថ្មី។ ខាងក្រោម​នេះ​គឺជា​មហាសេដ្ឋី​ដែល​ក្មេង​បំផុត​៖
ទី​១.​លោក​Dustin Moskovitz
លោក​Moskovitz អាយុ​២៨​ឆ្នាំ មានទ្រព្យ​សម្បត្តិ​៣.៨​ពាន់​លាន​ដុល្លារ ​លោក​ជា​សមាជិក​របស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​យក្ស។
ទី​២.​លោក Mark Zuckerberg
លោក Mark Zuckerberg អាយុ​២៨​ឆ្នាំ ដែរ ប៉ុន្តែ​បង​លោក Dustin Moskovitz ៨​ថ្ងៃ។ លោក​មានទ្រព្យ​សម្បត្តិ​១៣.៣​ពាន់​លាន​ដុល្លារ។ លោក​Mark Zuckerberg ក៏​ជា​ស្ថាបនិក​របស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែរ។
ទី​៣.​លោក Albert von Thurn und Taxis
លោក Albert von Thurn und Taxis អាយុ​២៩​ឆ្នាំ និង​មានទ្រព្យ​សម្បត្តិ​១.៥​ពាន់​លាន​ដុល្លារ។ លោក​បាន​លេចមុខ​នៅក្នុង​ជួរ​មហាសេដ្ឋី​របស់​ទស្សនាវដ្ដី ​Forbes នៅក្នុង ​អាយុ​៨​ឆ្នាំ ប៉ុន្តែ​បាន​ទទួល​មរតក​ទ្រព្យសម្បត្តិ​របស់លោក​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ​ ២០១១​ក្នុង​ថ្ងៃ​ខួប​លើក​ទី​១៨​របស់លោក​។ លោក​ជា​អ្នក​បើករថយន្ត​ប្រណាំង។
ទី​៤. Scott Duncan
លោក Scott Duncan អាយុ​៣០​ឆ្នាំ មានទ្រព្យ​សម្បត្តិ ៥.១ ​ពាន់​លាន​ដុល្លារ។ លោក​ជា​កូន​ដែល​ក្មេង​បំផុត​នៅក្នុង​ចំណោម​កូន​៤​នាក់​ដែល​ទទួល​មរតក ពី​សព​សហគ្រិន​បំពង់​បង្ហូរ​ថាមពល Dan Duncan។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កាន់កាប់​បំពង់​បង្ហូរ​ប្រេង​ឧស្ម័ន និង​ប្រេង​គីមី​ប្រវែង​៥០,០០០​ម៉ៃ។
ទី​៥. លោក Eduardo Saverin
លោក​Eduardo Saverin អាយុ​៣០​ឆ្នាំមាន​ទ្រព្យសម្បត្តិ ២.២ ​លាន​ពាន់​ដុល្លារ។ លោក​ជា​ជនជាតិ​ប្រេស៊ីល ជា​សហ​ស្ថាបនិក​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែរ។ ឥឡូវនេះ​លោក​រស់នៅ​ប្រទេស​សឹង្ហ​បុរី និង​ប្រកបមុខរបរ​វិនិយោគ​ទុន។
ទី​៦. លោកស្រី​Huiyan Yang
លោកស្រី​Huiyan Yang អាយុ​៣១​ឆ្នាំ មានទ្រព្យ​សម្បត្តិ ៥.៧​ពាន់​លាន​ដុល្លារ។ លោកស្រី យ៉ាង​គឺជា​កូនស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន​សាងសង់​អចលនវត្ថុ Country Garden Holdings ដែល​ធ្លាប់ជា​ស្ត្រី​ដែល​មាន​បំផុត​នៅ​ប្រទេស​ចិន។
ទី​៧.​លោក​Fahd Hariri
លោក​Fahd Hariri អាយុ​៣២​ឆ្នាំ​មាន​ទ្រព្យសម្បត្តិ ១.៣៥​ពាន់​លាន​ដុល្លារ លោក​ជា​កូនប្រុស​ពៅ​របស់​អតីត​នាយករដ្ឋមន្ត្រី​លី​បង់ ដែល​គេ​សម្លាប់ លក​រ៉ា​ហ្វី​ក ហារីរី។
ទី​៨. លោក​Marie Besnier Beauvalot
លោក​Marie Besnier Beauvalot អាយុ​៣២​ឆ្នាំមាន​ទ្រព្យសម្បត្តិ​១.៥​ពាន់​លាន​ដុល្លារ។ លោក​Marie ជាមួយ​បងប្អូន​បង្កើត​លោក​Emmanuel អាយុ​៤២​ឆ្នាំ និង​លោក Jean-Michel អាយុ​៤៥​ឆ្នាំ​បានទទួល​មរតក​ពី​ក្រុមហ៊ុន​យក្ស​បារាំង​ធ្វើ​ផលិត​ពី​ទឹកដោះគោ​Lactalis
ទី​៩.​លោក Sean Parker
លោក​Sean Parker អាយុ​៣៣​ឆ្នាំ​មានទ្រព្យ​សម្បត្តិ​២​លាន​ពាន់​ដុល្លារ លោក​ធ្វើជា​ប្រធាន​ដំបូង​របស់​ហ្វេ​ក​ប៊ុ​ក នៅ​អាយុ​២៤​ឆ្នាំ។
ទី​១០.Ayman Hariri
លោក​Ayman Hariri អាយុ​៣៤​ឆ្នាំ​មាន​ទ្រព្យសម្បត្តិ​១.៣​ពាន់​លាន​ដុល្លារ។ លោក Ayman Hariri ក៏​ជា​កូនប្រុស​របស់​អតីត​នាយករដ្ឋមន្ត្រី​លី​បង់ រ៉ា​ហ្វី​ក ហារី​រី​ដែល​គេ​សម្លាប់។
ទី​១១.​លោក Yvonne Bauer អាយុ​៣៥​ឆ្នាំ​មាន​ទ្រព្យសម្បត្តិ ២.៤​ពាន់​លាន​ដុល្លារ។
ទី​១២. Yoshikazu Tanaka អាយុ​៣៦​ឆ្នាំមាន​ទ្រព្យសម្បត្តិ ១.៨​លាន​ដុល្លារ។
ទី​១៣.​លោក Maxim Nogotkov អាយុ​៣៦​ឆ្នាំមាន​ទ្រព្យសម្បត្តិ​១.៣​លាន​ដុល្លារ។
ទី​១៤.​លោក Alejandro Santo Domingo Davila​អាយុ​៣៦​ឆ្នាំ​មាន​ទ្រព្យសម្បត្តិ ១១.៧​ពាន់​លាន​ដុល្លារ។
ទី​១៥. លោក Jack Dorsey​អាយុ​៣៦​ឆ្នាំមាន​ទ្រព្យសម្បត្តិ ១.១​ពាន់​លាន​ដុល្លារ។
ទី​១៦. លោក​Serra Sabanciអាយុ​៣៧​ឆ្នាំមាន​ទ្រព្យសម្បត្តិ ១.៣​ពាន់​លាន​ដុល្លារ។
ទី​១៧.​លោក Nicholas Woodmanអាយុ​៣៧​ឆ្នាំមាន​ទ្រព្យសម្បត្តិ ១.៣​ពាន់​លាន​ដុល្លារ។
ទី​១៨.​លោក​Chase Coleman​អាយុ​៣៧​ឆ្នាំ​មាន​ទ្រព្យសម្បត្តិ ១.៤​ពាន់​លាន​ដុល្លារ។
ទី​១៩.​លោក​Ryan Kavanaughអាយុ​៣៨​ឆ្នាំ​មាន​ទ្រព្យសម្បត្តិ ១​ពាន់​លាន​ដុល្លារ។
ទី​២០.​លោក​Andrey Verevskiyអាយុ​៣៨​ឆ្នាំ​មាន​ទ្រព្យសម្បត្តិ ១​ពាន់​លាន​ដុល្លារ។
ទី​២១.​លោក​John Arnoldអាយុ​៣៨​ឆ្នាំ​មាន​ទ្រព្យសម្បត្តិ ២.៨​ពាន់​លាន​ដុល្លារ។
ទី​២២.​លោក Gary Fegel​អាយុ​៣៩​ឆ្នាំ​មាន​ទ្រព្យសម្បត្តិ ១​ពាន់​លាន​ដុល្លារ។
ទី​២៣.​លោក Kostyantin Zhevago​អាយុ​៣៩​ឆ្នាំ មានទ្រព្យ​សម្បត្តិ​១.៥​ពាន់​លាន​ដុល្លារ។
ទី​២៤.​លោក​Dan Gertler​អាយុ​៣៩​ឆ្នាំ​មាន​ទ្រព្យសម្បត្តិ​២.២​ពាន់​លាន​ដុល្លារ។
ទី​២៥.​លោក Ana Luia de Mattos Barretto Villelaមានទ្រព្យ​សម្បត្តិ ១..១៥​ពាន់​លាន​ដុល្លារ។
ទី​២៦.​លោក Lee Seo-Hyun​អាយុ​៣៩​ឆ្នាំ មានទ្រព្យ​សម្បត្តិ ១​ពាន់​លាន​ដុល្លារ។
ទី​២៧.​លោក Fang Weiអាយុ​៣៩​ឆ្នាំ មាន​ទ្រព្យសម្បតិ្ត​១.៥​ពាន់​លាន​ដុល្លារ។
ទី​២៨.​លោក Sergey Brin​អាយុ​៣៩​ឆ្នាំ​មាន​ទ្រព្យសម្បត្តិ ២២.៨​ពាន់​លាន​ដុល្លារ។
ទី​២៩.​លោក​Larry Pageអាយុ​៣៩​ឆ្នាំ​មាន​ទ្រព្យសម្បត្តិ​២៣​​ពាន់​លាន​ដុល្លារ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan