Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, March 28, 2013

មេដឹកនាំ​នយោបាយ​៧​រូប​ដែល​មាន​ប្រាក់ខែ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​

M22-j-full​MoneySmart ​លេខ ​ចេញផ្សាយ​ថ្ងៃទី​ព្រហស្បតិ៍​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៣ ​បាន​ចុះផ្សាយ​អំពី​មេដឹកនាំ​ដែល​រក​ប្រាក់​បាន​ច្រើន​បំផុត​ចំនួន​៧​រូប​ នៅក្នុង​អាជីព​នយោបាយ​នៅ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៣​នេះ។ តួលេខ​ដែល​ផ្ដល់​ឲ្យ​ខាងក្រោម​នេះ​គឺជា​តួលេខ​ដែល​ស្ទើរតែ​ត្រឹមត្រូវ។ តួលេខ​ទាំងនេះ​មិនត្រូវ​បាន​យក​មក​គិត​នូវ​ប្រាក់​ផ្ដល់​ឲ្យ​ពិសេស​ដូចជា​ ថ្លៃ​ផ្ទះ និង​ប្រាក់ឧបត្ថម្ភ​រថយន្ត និង​ប្រាក់​រង្វាន់​លើកទឹកចិត្ត​។​ល។
ម្យ៉ាងទៀត ​ប្រាក់ខែ​របស់​អ្នកនយោបាយ​អាច​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​និង​អាស្រ័យ​ទៅលើ ​អង្គភាព​គ្រប់គ្រង​សាមីជន និង​នយោបាយ​របស់ខ្លួន។ ខាងក្រោម​នេះ​គឺជា​មេដឹកនាំ​នយោបាយ​ដែល​MoneySmart បាន​ចុះ​ពី​លេខ​៧​ទៅវិញ ដោយ​គិត​ប្រាក់ខែ​ជា​ដុល្លារ​សិង្ហបុរី។
*​ថ្នាក់​ទី​៧៖ លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ ប្រធានាធិបតី​បារាំង​
c

លោក​ហ្វ្រ​ង់​ស័​រ ហូ​ឡង់ មាន​ប្រាក់ខែ​ប្រហែល​២៩១,៦៨០​ដុល្លារ​សិង្ហ​បុរី នៅក្នុង​មួយឆ្នាំ។ លោក​​គ្រប់គ្រង​ប្រជាជន​ប្រហែល​៦៥​លាន​នាក់​លើ​ផ្ទៃ​ក្រឡា​ដី​ទំហំ​៦៧៥,០០០​គីឡូម៉ែត្រ​ក្រឡា។
*​ថ្នាក់​ទី​៦៖ លោក​ស្ដេ​ហ្វិ​ន​ហា​ព័រ នាយករដ្ឋមន្ត្រី​កាណាដា
d

លោក​ស្ដេ​ហ្វិ​ន​ហា​ព័រ មាន​ប្រាក់ខែ​ប្រចាំឆ្នាំ​ចំនួន​៣៨៧,៣៥១​ដុល្លារ​សិង្ហ​បុរី​។ លោក​​គ្រប់គ្រង​ប្រជាជន​ប្រហែល​៣៤.៤​លាន​នាក់​របស់​ប្រទេស​កាណាដា​ដែល​មាន​ផ្ទៃដី​ជិត​១០​លាន​គូ​ឡូ​ម៉ែត្រក្រឡា។
*​ថ្នាក់​ទី​៥៖ លោក អ៊ូ​ហ៊ូ​រូ​កេ​ន​យ៉ា​តា ប្រធានាធិបតី​កេ​ន​យ៉ា
e

លោក​កេ​ន​យ៉ា​តា មាន​ប្រាក់ខែ ៣៩០,៥៦១​ដុល្លារ​សិង្ហ​បុរី នៅក្នុង​មួយឆ្នាំ។ លោក​​គ្រប់គ្រង​ប្រជាជន​៤១.៦​លាន​នាក់។ ប្រទេស​កេនយ៉ា​មាន​ផ្ទៃក្រឡា ៥៨០,០០០ ​គីឡូម៉ែត្រ​ក្រឡា។ លោក កេនយ៉ាតា បាន​ធ្វើ​ឲ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ជឿ​ថា​លោក​មិនបាន​ប្រព្រឹត្តិ ​អំពើ​ឧក្រិដ្ឋ​ប្រឆាំងនឹង​មនុស្សជាតិ​ទេ។
*​ថ្នាក់​ទី​៤ ៖ លោក​ម៉ៃ​ឃើ​ល ឌី​ហៃ​ហ្គី​ន ប្រធានាធិបតី​អៀរឡង់​
f

លោក​ម៉ែ​ឃើ​ល​ឌី ហៃ​ហ្គី​ន បាន​ប្រាក់ខែ ៤០៤,៩៥០​ដុល្លារ​សិង្ហ​បុរី លោក​គ្រប់គ្រង​ប្រទេស ដែល​មាន​ប្រជាជន​៤.៥​លាន​នាក់ និង​មាន​ផ្ទៃដី ៨៤,០០០​គីឡូម៉ែត្រ​ក្រឡា។
*​ថ្នាក់​ទី​៣៖ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក
g

លោក បា​រ៉ា​ក់​អូ​បា​ម៉ា មាន​ប្រាក់ខែ​ប្រហែល ៥០០,៧២០​ដុល្លារ​សឹង្ហ​បុរី នៅក្នុង​មួយឆ្នាំ។ លោក​គ្រប់គ្រង​ប្រទេស​ដែល​មាន​ប្រជាជន​ប្រហែល ៣១៤​លាន​នាក់ និង​មាន​ផ្ទៃក្រឡា​ទំហំ ៩.៨​លាន​គីឡូ​ម៉ែត្រក្រឡា។
*​ថ្នាក់​ទី​២៖ លោក​ដូ​ណា​ល់​ធី​សាង នាយក​ប្រតិបត្តិ​ហុងកុង
h

លោក ធី​សាង មាន​ប្រាក់ខែ ៦៤២,១៧៣​ដុល្លារ​សឹង្ហ​បុរី នៅក្នុង​មួយឆ្នាំ។ លោក​គ្រប់គ្រង​ប្រជាជន​ជាង​៧​លាន​នាក់​របស់​ទឹកដី​ហុងកុង ដែល​មាន​ទំហំ​១.១០០​គីឡូម៉ែត្រ​ក្រឡា។
*​ថ្នាក់​ទី​១៖ លោក​លី​សៀន​លួង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​
i

លោក លី​មាន​ប្រាក់ខែ​២.២​លាន​ដុល្លារ​សិង្ហ​បុរី នៅក្នុង​មួយឆ្នាំ។ លោក​គ្រប់គ្រង​ប្រជាជន​ប្រហែល ៥.១​លាន​នាក់​លើ​ផ្ទៃដី​ទំហំ​៧១០​គីឡូម៉ែត្រ​ក្រឡា។ លោក​លី​មាន​ប្រាក់ខែ​ស្មើនឹង​មេដឹកនាំ​៤​ឬ​៥​នាក់​នៅក្នុង​បញ្ជី​នេះ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan