Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, March 28, 2013

អ្នកកាសែត ​The Age៖ នាយករដ្ឋមន្ត្រី​កម្ពុជា កំពុង​បារម្ភ​ពី​បញ្ហា​ជាប់​ពាក់ព័ន្ធ ​នឹង​អំពើ​ពុករលួយ​ជាមួយ​ក្រុមហ៊ុន​រ៉ែ​

 ជនពុករលួយ ហ៊ុន សែន
អ្នក​កា​សែត​The Age អូស្ត្រាលី លោក Richard Baker ដែល​សរសេរ​អត្ថបទ​ពី​អំពើ​ពុករលួយ ពាក់ព័ន្ធ​នឹង​នាយករដ្ឋមន្ត្រី​កម្ពុជា ឲ្យ​ដឹង​ថា លោក ហ៊ុន សែន កំពុង​ព្រួយបារម្ភ​នឹង​អត្ថបទ​របស់​លោក ដោយសារ​សេចក្តី​ស្រាយ​បំភ្លឺ​របស់​លោក បាន​ប្រតិកម្ម​លើស​ចំណុច​មួយ ដែល​មិន​បាន​បង្ហាញ​ក្នុង​អត្ថបទ​។​
លោក Richard Baker បាន​លើកឡើង​បែប​នេះ បន្ទាប់ពី​លោក​បាន​អាន​សេចក្តី​ស្រាយ​បំភ្លឺ​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ដែល​​ចោទ​លោក​ថា សរសេរ​ព័ត៌មាន​មិន​ពិត និង​បំផ្លើស​។​
កាសែត The Age បាន​ចេញផ្សាយ​អត្ថបទ​មួយ​ថា សហព័ន្ធ​ប៉ូលិស​អូស្ត្រាលី និង​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក កំពុង​ស៊ើបអង្កេត​ករណី​​ពុករលួយ ​នឹង​គម្រោង​ក្រុមហ៊ុន​រក​រ៉ែ​បុក​ស៊ីត (Bauxite) នៅ​ខេត្ត​មណ្ឌលគិរី របស់​ក្រុមហ៊ុន BHP​។​ កាសែត​បន្តថា ឯកសារ​ការ​ទូត​​របស់​អូស្ត្រាលី បង្ហាញថា នេះ​ជា​លើកដំបូង​ហើយ ដែល​នាយករដ្ឋមន្ត្រីជាប់​ពាក់ព័ន្ធ ក្នុង​ការចរចា​រុករ​ក​រ៉ែ​កាលពី​ឆ្នាំ​២០០៦ ជា​មួយ​​មន្ត្រី​ក្រុមហ៊ុន​។
​លោក Richard Baker​ ប្រាប់​ VOD ​តាមរយៈ​អ៊ីម៉ែល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ព្រួយបារម្ភ​ករណី​នេះ រហូត​ដល់​ប្រតិកម្ម​លើ​ចំណុច​មួយ​ត្រង់​ថា  លោក​មេធាវី Bretton Sciaroni មិនបាន​ធ្វើ​ជា​តំណាងឱ្យ​ក្រុមហ៊ុន BHP ឬក៏​រាជ​រដ្ឋាភិបាល​កម្ពុជា​ទេ ហើយក៏​មិន​បាន​ពាក់ព័ន្ធ​នៅក្នុង​គម្រោង​នេះដែរ​។
សេចក្តីប្រកាស​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើកឡើងថា អត្ថបទ​នេះ សរសេរ​ខុស​ត្រង់​ចំណុច​នេះ​។ លោក Richard Baker និយាយថា លោក មិន​បាន​សរសេរ​ឈ្មោះ លោក Bretton Sciaroni ក្នុង​អត្ថបទ​នោះទេ​។ តែ​លោក​ថា Sciaroni and Associates បាន​ធ្វើការ​សម្រាប់​ក្រុមហ៊ុន​BHP បើ​ទោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការចរចា​ណាមួយ​ក៏ដោយ​។ លោក​បញ្ជាក់ថា លោក Bretton Sciaroni​ ជា​អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។
VOD មិន​ទាក់ទង លោក Bretton Sciaroni ដើម្បី​បកស្រាយ​លើ​បញ្ហា​នេះ បាន​នៅឡើយ​ទេ​។
​លោក Brett Sciaroni ជា​មេធាវី​ម្នាក់ និង​ជា​អ្នក​ប្រឹក្សា​វិនិយោគទុន​មួយ ដែល​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ តាំងពី​ឆ្នាំ​១៩៩៣​។ លោក​ក្លាយ​ជា​មេធាវី​ម្នាក់ ក្នុងចំណោម​មេធាវី​បរទេស​ទាំងអស់នៅ​កម្ពុជា ក្នុង​សម័យ​ទំនើប​នេះ​។ លោកក៏​ធ្លាប់​បម្រើ​ជា​អ្នក​ប្រឹក្សា​របស់​គណៈ​ប្រតិភូ​កម្ពុជា​។​
​លោក Richard Baker​បន្ថែមថា លោក​ចង់​ដឹង​ណាស់​ថា ហេតុអ្វី​បានជា​លោកនាយក​រដ្ឋមន្ត្រី តវ៉ា​យ៉ាង​ខ្លាំង​លើ​អត្ថបទ​នេះ ខណៈ​ការ​សរសេរ​របស់​លោក មិន​បាន​ចោទប្រកាន់​ថា លោក ហ៊ុន សែន បាន​យក​លុយ​ពី​គម្រោង​ជាមួយ​ក្រុមហ៊ុន ​BHP Billiton ​នោះទេ​។

លោក​ថា ការរាយការណ៍​របស់​លោក គឺ​ត្រឹមត្រូវ និង​យោង​តាម​ឯកសារ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​។​
កាសែត​ The Age​ឲ្យដឹងទៀតថា ក្នុង​កិច្ចប្រជុំ​ឯកជន​មួយ លោកនាយក​រដ្ឋមន្ត្រី  បាន​សន្យាផ្ដល់​ដី​សម្រាប់​សម្បទាន​រុករក​រ៉ែ​ទៅ​ក្រុម​ហ៊ុន BHP ចំនួន​១​លាន​ហិកតា និង​អាច​មិន​យកពន្ធ​ពី​ក្រុមហ៊ុន​ទៀតផង​។ ការសន្យា​របស់​លោក ហ៊ុន សែន ដល់​ក្រុមហ៊ុន​នេះ ធ្វើ​ឡើង​​មុនពេល​កិច្ចព្រមព្រៀង​រុករក​រ៉ែ​ឆ្នាំ​២០០៦​។​
​កាសែត​បន្តថា ក្រុមហ៊ុន ​BHP បាន​បញ្ឈប់​ដំណើរ​ការរ៉ុករក​រ៉ែ​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០០៩  បន្ទាប់​ពី​អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភព​លោក​ Global Witness បង្ហាញ​ជា​សាធារណៈ​ថា ក្រុមហ៊ុន BHP បាន​ផ្ដល់​ប្រាក់​ទឹកតែ​ប្រមាណ៣,៥​លាន​ដុល្លារ​ ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ហើយ​លុយ​ទឹកតែ​នោះ មិនដឹង​ថា​បាត់បង់​ទៅណា​។​
តែអង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី បាន​ទទួល​ជួប​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន BHP ដែល​បាន​មក​​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា តែ​នេះ​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់​នាយករដ្ឋមន្ត្រី ដើម្បី​លើកទឹកចិត្ត​ដល់​ការវិនិយោគ​។
​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​នូវ​អ្វី​ដែល​គេ​ហៅថា “​ប្រាក់​ទឹកតែ​” ចំនួន ២,៥​លាន​ដុល្លារ​អាមេរិក ពី​ក្រុម​ហ៊ុន BHP គឺ​ការ​ពិត​សំដៅ​ទៅលើ “​មូលនិធិ​សង្គម​” ដែល​ត្រូវបាន​រំពឹងទុក​ដូចដែល​មានចែង​នៅក្នុង​កិច្ចព្រមព្រៀង​។
សេចក្តីប្រកាស​ព័ត៌មាន​ឲ្យដឹង​ទៀត​ថា ក្រុមហ៊ុន BHP បាន​ទទួល​អាជ្ញា​ប័ណ្ណ​​ក្នុង​ការរុករក​រ៉ែ​ប៉ុក​ស៊ីត​លើ​ផ្ទៃដី៩៩.៦០០​ ហិកតា ដូច​បាន​​ចែង​នៅក្នុង​កិច្ចព្រមព្រៀង មិនមែន​លើ​ផ្ទៃដី “១​លាន​ហិកតា​” ដែល​បាន​បញ្ជាក់​នៅក្នុង អត្ថបទ​សារព័ត៌មាន​នោះឡើយ​។​
VOD មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​តាមរយៈ​អ៊ីម៉ែល​​ពី​មន្ត្រី​ស្ថានទូត​ អូស្ត្រាលីបាន​នៅឡើយ​ទេ​។ តែ​សហព័ន្ធ​ប៉ូលិស​អូស្ត្រាលី (AFP) បាន​ផ្ញើ​សារ​ឆ្លើយតប​តាមរយៈ​អ៊ីម៉ែល​​យ៉ាងខ្លី​ថា AFP មិន​អាច​ផ្តល់​ព័ត៌មាន​បន្ថែម​លើ​ករណី​នេះ​ទេ ហើយ ​AFP មិន​បញ្ជាក់ថា តើ​​នរណា ដែល ​AFP កំពុងតែ​ស៊ើបអង្កេត ឬ​មិន​ស៊ើបអង្កេត​នោះ​ទេ​៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan