Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, March 29, 2013

តិចអួតថាប្រាក់ ជោរ សែន ឬ បក្សស្រីលើកជើងអីអីទៀត?

ការជួយដល់ស្ត្រីក្នុងសហគ្រាសខ្នាតតូច និងមធ្យម។រូបថតផា លីណា
សហភាព​អឺរ៉ុប​ផ្តល់​ថវិកា​៩,៦ លាន​អឺរ៉ូ​ជួយ​ដល់​ការ​អភិវឌ្ឍន៍​កម្ពុជា 
Thursday, 28 March 2013
លាង ផាន់ណារ៉ា
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សហភាព​អឺរ៉ុប​បាន​ផ្តល់​ជំនួយ​ថវិកា សរុប​ជាង ៩,៦ លាន​អឺរ៉ូ (ត្រូវ​ជា​ជាង ១២,៥ លាន​ដុល្លារ) សម្រាប់​អនុវត្ត​លើ​គម្រោង​ថ្មី​ចំនួន​១១ គម្រោង​លើ​ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ អភិបាល​កិច្ច​ល្អ និង​ការ​អភិវឌ្ឍន៍​សង្គម។
ជំនួយលើ​គម្រោង​ថ្មី​ទាំង ១១ នេះ ត្រូវ​បាន​យក​មក​ធ្វើ​ការ​ពិភាក្សា​នៅ​ក្នុង​សិក្ខា​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ជួយ​ដល់​អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​មូល​ដ្ឋាន​របស់​កម្ពុជា អាច​មាន​លទ្ធភាព ក្នុង​ការ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរ​ភាព​នៅ​កម្ពុជា​និង ឲ្យ​មាន​កិច្ច​រួម​សហការ​ស្អិត​ល្មួត​ក្នុង​ចំណោម​អ្នក​ទទួល​ផល​ពី​គម្រោង និង​ភាព​បំពេញ​បន្ថែម​ក្នុង​ចំណោម​គម្រោង​ដែល ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ដោយ​សហភាព​អឺរ៉ុប ។

លោក Jean-François Cautain ឯកអគ្គ​រដ្ឋ​ទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «ការ​គាំទ្រ​ចំពោះ​គម្រោង​ថ្មី​ទាំង​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ យើង​ក្នុង​ការ​បន្ត​ការ​គាំទ្រ​ដល់​កម្ពុជា លើ​មាគ៌ា​របស់​ប្រទេស​នេះ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​កិច្ច​ប្រកប​ដោយ​និរន្តរ​ភាព និង​អភិបាលកិច្ច​ល្អ។ ដើម្បី​សម្រេច​កិច្ចការ​នេះ ការ​គ្រប់គ្រង​ប្រកប​ដោយ​និរន្តរភាព​នូវ​ធនធាន​ធម្មជាតិ មាន​តួនា​ទី​សំខាន់​ជា​មូល​ដ្ឋាន​គ្រឹះ»។
លោក​បញ្ជាក់​ថា «​យើង​កំពុង​តែ​ទន្ទឹម​រង់​ចាំ​ធ្វើ​ការ​ជាមួយ​នឹង​ដៃ​គូ​របស់​យើង ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក និង អន្តរជាតិ និង​អាជ្ញាធរ​មូល​ដ្ឋាន​របស់​កម្ពុជា ក្នុង​គោល​ដៅ​រួម​របស់​យើង ដើម្បី​ពង្រីក​ឲ្យ​ដល់​ក្រុម​ជន​ងាយ​រងគ្រោះ​បំផុត នៅ​កម្ពុជា ដើម្បី​ជួយ​ពួកគេ​ឲ្យ​ងើប​ចេញ​ផុត​ពី​ភាព​ក្រីក្រ អសន្តិសុខ និង​ភាព​អយុត្តិធម៌​សង្គម»។
យោងតាមសេចក្តីប្រកាសព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជាមួយ​នឹង​ថវិកា​សរុប​ជាង ៩,៦ លាន​អឺរ៉ូ លើ​គម្រោង​ថ្មី​ក្រោម​ជំនួយ​របស់​សហភាព​អឺរ៉ុប នឹង​ផ្តោត​ទៅ​លើ​វិស័យ​សំខាន់ៗ​ដូច​តទៅៈ
·       ការ​គ្រប់​គ្រង​ប្រកប​ដោយ​និរន្តរ​ភាព​នូវ​ធនធាន​ធម្មជាតិៈ សន្តិ​សុខ​ស្បៀង និង​អាហា​រូបត្ថម្ភ ការ​ការពារ​ព្រៃ​សហគមន៍ ការ​ពង្រឹង​សមត្ថភាព​ដល់​សហគមន៍​នេសាទ ក៏​ដូចជា ការ​គាំទ្រ​ដល់​ការ​បង្កើត​ទីផ្សារ​បសុសត្វ របស់​សហគមន៍។
·       អភិបាលកិច្ចល្អៈ លើក​កម្ពស់​យុត្តិធម៌​នៅ​ថ្នាក់​មូល​ដ្ឋាន ការពារ​ធនធាន​ធម្មជាតិ និង​សិទ្ធិ​ដីធ្លី​ក្នុង​ចំណោម​ក្រុម​ងាយ​រង​គ្រោះ ក៏​ដូចជា កសាង​សមត្ថភាព​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​នៅ​ថ្នាក់​ក្រោម​ជាតិ ។
·       ការ​អភិវឌ្ឍ​សង្គម​សម្រាប់​ទាំង​អស់​គ្នាៈ លើក​កម្ពស់​លទ្ធភាព​របស់​ស្ត្រី​ក្នុង​ការ​ទទួល​បាន​សេវា​ការពារ​ផ្នែក​សង្គម​កិច្ច និង​ច្បាប់ និង​បង្កើន​ការ​ផ្តល់​សិទ្ធិ​អំណាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ពួកគេ លើក​កម្ពស់​សិទ្ធិ​សង្គម​កិច្ច និង​សេដ្ឋកិច្ច​របស់​យុវជន​ក្រីក្រ​ក្នុង​ទីក្រុង ក៏​ដូច​ជា បង្កើន​លទ្ធភាព​ទទួល​បាន​ការ​ថែទាំ​ប្រកប​ដោយ​គុណ​ភាព និង​ការ​អភិវឌ្ឍ​កុមារ​សម្រាប់​ក្រុម​ជន​ជាតិ​ភាគ​តិច។
 
 http://www.blogger.com/blogger.g?blogID=1273738450396582701#editor/target=post;postID=8464648397469458294
 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan