Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, March 29, 2013

បិទទ្វា វាយឆ្កែ តាមរោងចក្រ?

ទិដ្ឋភាព​បាតុកម្ម​តវ៉ា​​បិទផ្លូវជាតិលេខ៤ ដោយ​កម្មករ​​រោងចក្រ​កាត់ដេរ កាល​ពី​ថ្ងៃ​៤ កក្កដា ២០១២
RFI/Channa Siv
លោក​​ហ៊ុន​​ សែន​​ ចេញ​​បញ្ជា​​អោយ​​រក្សា​​​សណ្តាប់ធ្នាប់​​តាម​​តំបន់​​រោងចក្រ
​ 
Radio France Internationale
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​​ សែនបាន​ចេញ​បញ្ជា ​អោយ​អាជ្ញាធរ​មូលដ្ឋាន​និងអាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ អនុវត្ត​ច្បាប់ ​រក្សា​សណ្តាប់ធ្នាប់​​សន្តិសុខសាធារណៈ ទប់ស្កាត់​ការ​ធ្វើ​បាតុកម្ម​ហិង្សា ​ពី​សំណាក់​កម្មករ​កម្មការិនី។ បទ​បញ្ជា​នេះ​ក៏​បាន​បាញ់​ឆ្ពោះ​ទៅ​ក្រុមថៅកែ​រោងចក្រ​ផងដែរ ដោយស្នើ​អោយ​ពួកគេ​ព្យាយាម​ដោះស្រាយ​បញ្ហា​ជាមួយ​កម្មករ ដើម្បី​ចៀសវាង​ការ​ធ្វើ​បាតុកម្ម ដែល​ពេល​ខ្លះ​មានរហូត​ដល់​ការ​បិទ​ផ្លូវ​ទៀត​ផង​នោះ។
ប្រមុខ​រាជដ្ឋាភិបាលបាន​ចេញ​បញ្ជា​ម៉ឺងម៉ាត់ ​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ក្នុង​តំបន់​ឧស្សាហកម្មរោងចក្រ ​ព្យាយាម​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ និង​ដោះស្រាយ​ជាមួយ​ក្រុម​កម្មករ​និយោជិក​​និង​ថៅកែ​រោងចក្រ ​ដើម្បីចៀសវាង​ការ​ធ្វើកូដកម្ម និង​បាតុកម្ម។ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ចេញ​បញ្ជា​យ៉ាង​ដូច្នេះ​បន្ទាប់​ពី​លោក​បាន​សង្កេត​ឃើញថា ក្នុងរយៈ​ពេល​ចុងក្រោយ​នេះ មាន​កូដកម្ម និង​បាតុកម្ម​ជាច្រើន ​ដែល​ពេល​ខ្លះ​បាន​ឈាន​ដល់​ការ​ប្រើ​ហិង្សា និង​ការ​បិទ​ផ្លូវ​ជាដើម។

ចំពោះលោក​នាយករដ្ឋមន្ត្រី ប្រការ​នេះ​​វា​បាន​ធ្វើអោយ​សាធារណជន​ព្រួយ​បារម្ភ ធ្វើ​អោយ​ប៉ះពាល់​បរិយាកាស​វិនិយោគ ធ្វើ​អោយ​ប៉ះពាល់​ដល់​ជីវភាព​កម្មករ​និយោជិក​ និង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ទៀតផង។


បញ្ជា​ជា​លាយល័ក្ខណ៍​អក្សរ​កម្រាស់​៣​ទំព័រ​​របស់​លោក​នាយករដ្ឋមន្ត្រី ​ក៏​បាន​បន្ទោស​ភាគី​ថៅកែ​រោងចក្រ​មួយ​ចំនួន ថា​មិន​បាន​គោរព​ច្បាប់​អោយ​បានគ្រប់គ្រាន់​ជា​ធរមាន ធ្វើ​អោយ​ប៉ះពាល់​ដល់​ប្រយោជន៍​​របស់​កម្មករ​និយោជិក​ ហើយ​មិន​បាន​សហការ​ដោះស្រាយ​អោយ​បាន​ឆាប់ ដែល​ជា​ហេតុនាំ​អោយ​មានផ្ទុះកូដកម្ម និង​បាតុកម្ម។

លោក​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ អោយ​ដាក់​បញ្ជា​ដល់​មន្ត្រី​ក្រោម​ឱវាទ ពង្រឹង​ការអនុវត្តន៍​ច្បាប់​ស្តី​ពីការ​ងារ និង​ច្បាប់​ស្តី​ពី​ការ​បាតុកម្ម​ដោយ​សន្តិវិធី។ លោក​នាយករដ្ឋមន្ត្រី​បាន​ស្នើ​អោយ​មាន​ការ​ដោះស្រាយ​បញ្ហា​ពី​ដំបូង​ទី​ ចៀសវាង​ការ​អូស​បន្លាយ​ពេល​ដែល​​នាំអោយ​បញ្ហា​រាលដាល​ទៅ​ជា​រឿង​ធំ។

ប្រធាន​សម័្ពន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ លោក​អាត់ ធន់​ បាន​សាទរ​បទបញ្ជា​​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​លោកយល់ឃើញ​ថា នេះ​គឺ​ជា​បញ្ជា​ដែល​តម្រង់ទិស​មន្ត្រី​អនុវត្ត​ច្បាប់​ធ្វើ​អោយ​មាន​ការ​​​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ។ ប៉ុន្តែ ​លោក​អាត់ ធន់​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ទៅវិញថា បន្ទាប់ពី​មាន​បទបញ្ជា​នេះទៅ បញ្ជា​នេះ​អាច​ក្លាយទៅជា​ឧបករណ៍​ឬ​ជាលេស​សម្រាប់​មន្ត្រី​អាជ្ញាធរ​យក​ទៅ​រឹតត្បិត​លើ​ក្រុម​កម្មករ​ទៅវិញ។

ចំពោះ​លោក ​អាត់ ធន់ ភាគច្រើន​នៃ​បញ្ហា​ដែល​ឈាន​ដល់​ការ​ធ្វើ​កូដកម្ម ឬ​បាតុកម្ម​ដែល​កម្មករ​មិន​ដែល​ចង់បាននោះ គឺ​បណ្តាល​មក​ពី​ភាគី​ថៅកែ​រោងចក្រ​ដែល​មិន​ចង់​ដោះស្រាយ​បញ្ហា ហើយ​ថារោងចក្រ​ខ្លះ​ក៏​មាន​មន្ត្រី​មាន​អំណាច​នៅ​ការពារ​ពីក្រោយ​ទៀត​ផង។ លោក​អាត់ ធន់ ​អត្ថាធិប្បាយ​ថា ​គេ​ត្រូវ​តាម​ដាន​ការ​អនុវត្តន៍​​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan