Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, March 29, 2013

ប៉ាក់គី​អាវ​៖ជំ​នួប​លើក​ទី​៥​ ជា​មួយ​ម៉ាក​ហ្គេស​ធ្វើ​នៅ​ខែ​កញ្ញា​



កំពូល​អ្នកប្រដាល់​ប្រើ​កណ្តាប់​ដៃ​ឆ្វេង​ម៉ា​នី ប៉ាក់គី​អាវ​បាន​ប្រ​កាស​​ក្នុង​ពេល​ថ្មី​ៗ​នេះ​ថា ​ខ្លួន​នឹង​ឡើង​សង្វៀន​ប្រ​កួត​ជា​ថ្មី​ម្តង​ទៀត​នា​ខែ​កញ្ញា​ខាង​មុខ​ហើយ​ ថា កំពូល​អ្នក​ប្រើ​កណ្តាប់​ដៃ​ដ៏​មហិ​មា​ជាតិ​ម៉ិក​ស៊ិក​ចូ​អាន​ ម៉ា​នូ​អែល​ម៉ាក​ហ្គេស​គឺ​នៅ​តែ​ជា​គូ​ប្រ​កួត​ដ៏​មាន​សក្តា​នុ​ពល​របស់​ ខ្លួនជា​ដដែល​ ។

ថ្លែង​ប្រាប់​កា​សែត The Manila Examiner កីឡាករ​ប្រ​ដាល់​ហ្វ៊ី​លី​ពីន​រូប​នេះ​បាន​បញ្ជាក់​ថា​៖«ចង់​ប្រាប់​ទៅ​ពួក​ គេ​(​អ្នក​គាំ​ទ្រ)​ឱ្យ​មាន​ការ​អត់​ធ្មត់ ។ លោក​បប់ អា​រ៉ាំ​ ​និង​ខ្លួន​ខ្ញុំផ្ទាល់​បាន​កំពុង​ចរចា​ហើយ​នឹង​បន្ត​ការ​ចរ​ចា​ ។ ប៉ុន្តែ​អ្វី​ដែល​ពិត​ប្រា​កដ​គឺ​ថា បណ្តា​អ្នក​គាំ​ទ្រ​នឹង​បាន​ទស្សនា​ការ​ប្រ​កួត​របស់​ខ្ញុំ​ជា​ថ្មី​ម្តង​ ទៀត​នៅ​ខែ​កញ្ញា ។

ចង់​ប្រាប់​សាធារណជន​ថា វា​មិន​យូរ​ទេ​ ពួក​គេ​នឹង​ទទួល​បាន​ក្តី​រីក​រាយ​ម្តង​ទៀត​ជា​មួយ​នឹង​ការ​ប្រ​កួត​របស់​ ខ្ញុំ ។ ខ្ញុំ​ចង់​ឱ្យ​គ្រប់​គ្នា​ដឹង​ថា ពេល​នេះ​សុខ​ភាព​ខ្ញុំ​គ្មាន​បញ្ហា​ចោទ​ទៀត​ទេ»។ សូម​រំ​លឹក​ថា ការ​ជួប​គ្នា​លើក​ទី​៤​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​កន្លង​ទៅ ប៉ាក់គី​អាវ​ចាញ់​ម៉ាក​ហ្គេស​ដោយ​សន្លប់​ធំ​​ក្នុង​ទឹក​ទី​៦ ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan