Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, March 29, 2013

កម្ពុជា​ត្រៀមខ្លួន​រួចរាល់ ដោយមាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​រឹងមាំ ដើម្បី​លើក​បង្ហាញ នៅ​តុលាការ​ឡាអេ​




ភ្នំពេញ: លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ករសួង​ការបរទេស នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​របស់​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ទៅ​ចូលរួម​ក្នុង​សវនាការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ នាទី​ក្រុងឡាអេ ICJ ដែល​នឹង​បើ​កវស​នា​ការ នា​ពាក់កណ្តាល​ខែ​មេសា ឆ្នាំ​២០១៣ ជុំវិញ​សំណុំរឿង​ព្រំដែន​ប្រាសាទ​ព្រះវិហារ​។ ក្នុង​សំណុំរឿង​ក្តី​នោះ កម្ពុជា​អះអាងថា បាន​ត្រៀម​ខ្លួន និង​មាន​មូលដ្ឋាន​ផ្លូវច្បាប់​រឹងមាំ សម្រាប់​លើក​បង្ហាញ​តុលាការ​។​

​ លោក ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួងការបរទេស បាន​មានប្រសាសន៍​ប្រាប់​ក្រុម អ្នកកាសែត កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៣ នៅ​ទីស្តីការ​ក្រសួង​ការបរទេស​ថា​ សមាសភាព​គណៈប្រតិភូ នៃ​ភាគី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ត្រៀម​ទៅ​ចូលរួម​ធ្វើ​ការបកស្រាយ​សាលដីកា​នៅ​តុលាការ​ទីក្រុង​ឡ​អេ នៅពេល​ខាងមុខ គឺ​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធាន​គណៈប្រតិភូ និង​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង អនុប្រធាន​គណៈប្រតិភូ និង​មាន​រូប​លោក ( ឡុង វិសាលោ ) និង​អ្នកជំនាញការ ព្រម​ទាំង​អ្នកច្បាប់ ៣ ទៅ ៤ នាក់ ថែម​ទៀត ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​នោះ​។​

​លោក ឡុង វិសាលោ បាន​មានប្រសាសន៍​បន្ត​ថា "​ម្យ៉ាង យើង​មាន​មូលដ្ឋាន​របស់​យើង​រឹងមាំ។ ទី​២​ទៀត យើង​ខិតខំ​ធ្វើការ​ខ្លាំងណាស់ ដើម្បី​យក​​មូល​ដ្ឋាន​​រឹងមាំ​ទាំង​អស់ យក​ទៅ​ធ្វើ​ជា​ទឡ្ហីករណ៍ ដើម្បី​តស៊ូ​ប្រយុទ្ធ ក្នុង​ពេល​ធ្វើ​សវនាការ​ផ្ទាល់មាត់​"​។​

សូម​ រម្លឹកថា ចាប់ពី​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៣ តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ ICJ នឹង​បើក​សវនាការ​លើ​ករណី​បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ស្តីពី​បញ្ហា​ប្រាសាទ​ព្រះវិហារ​។ ជា​សវនាការ ដែល​នឹង​ធ្វើឡើង តាម​ពាក្យបណ្តឹង​របស់​កម្ពុជា​។​

​ពាក្យបណ្តឹង​នោះ បាន​ដាក់​ទៅ​កាន់​តុលាការ​អន្តរជាតិ អំឡុង​ខែ​ឧសភា ឆ្នាំ​២០១១ បន្ទាប់​ពី​ភាគី​ថៃ បាន​បើក​ការវាយប្រហារ ជា​លក្ខណៈ​សង្គ្រាម​តាម​ព្រំដែន ពិសេស​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ដែល​នាំ​ឲ្យ​ខូចខា​តដល់​ប្រាសាទ​បុរាណ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ជា​បន្តបន្ទាប់ ចាប់តាំងពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០០៨ និង​នៅ​ចុងក្រោយ​នា​ចុងខែ​មេសា ឆ្នាំ​២០១១​។​

​ ភ្លាមៗ​នោះ នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១១ តុលាការ​ឡាអេ បាន​ចេញ​នូវ​វិធានការ​បន្ទាន់ ឲ្យ​ភាគី​កម្ពុជា និង​ថៃ ដកទ័ព ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន ទំហំ​ជាង ១៧ គីឡូម៉ែត្រ នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ដើម្បី​ជៀសវាង​ការបាញ់​ប្រយុទ្ធ​គ្នា ដែល​នាំ​ដល់​ការខូចខាត​ប្រាសាទ​ព្រះវិហារ របស់​កម្ពុជា​។​

​រហូត​ដល់ ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១២ ទើប​រាជរដ្ឋាភិបាល​កម្ពុជា អនុវត្ត​នូវ​សាល​ដីកា​ដកទ័ព ដែល​គេ​ហៅថា ការសម្រួល​កងទ័ព ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន នៅ​ជិត​ប្រាសាទ​ព្រះវិហារ​។​

​ ស្នូរ​អាវុធ ក៏​លែង​ឮ​តទៅទៀត ចាប់តាំងពី​កម្ពុជា ដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​ឡាអេ ស្របពេល​ដែល​ប្រទេស​ថៃ ផ្លាស់ប្តូរ​រាជរដ្ឋាភិបាល​ថ្មី ដែល​ដឹកនាំ​ដោយ​លោកស្រី យ៉ិង​ឡាក់ ប្អូនស្រី​របស់​លោក ថាក់ស៊ីន កាលពី​ខែ​សីហា ឆ្នាំ​២០១១៕​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan