ជាក់ស្ដែង
កញ្ញា ស្រីនាង កម្មការីរោងចក្រ សិនចិន បានឲ្យដឹងថា
ខ្ញុំមិនដែលចាប់អារម្មណ៍រឿងនេះទេ(សុខភាពបន្តពូជ)
ខ្ញុំឈឺល្មមៗទ្រាំទៅ កុំគេដឹងខ្មាសគេ
ប៉ុន្តែបើសិនជាឈឺក៏មិនដឹងទៅសេវានៅទីណាដែរ
ព្រោះទៅពេទ្យអស់ច្រើន ព្រោះខ្ញុំនៅក្រមុំ
ដូច្នេះគិតថាគ្មានជំងឺពាក់ព័ន្ធផ្លូវភេទទេ។

មិន
ខុសពី ស្រីនាងប៉ុន្មាន បងស្រី ចាន់ធឿន លក់លៀសហាល
នៅមុខចក្រផ្លូវវេងស្រេង បានឲ្យដឹងថា ឈឺល្មមៗ អាចទ្រាំ
ចេះតែទ្រាំទៅ ព្រោះមិនសូវមានលុយ
ប៉ុន្តែបើឈឺខ្លាំងទើបទិញថ្នាំ មុខរោងចក្រមកលេប
ម្យ៉ាងទៀតខ្លាចប្ដី ខឹង ពេលប្រាប់គាត់ គាត់ថាមិនដឹងរឿងទេ
ដោះស្រាយខ្លួនឯង។
ជាក់ស្ដែងនា
ព្រឹកមិញនេះ អង្គការ Marrie Stopse បានចុះទៅផ្សព្វផ្សាយ ពីសេវាកម្ម
ទូរស័ព្ទឥតគិតថ្លៃមានឈ្មោះថា “ខ្ញុំសម្រាប់អ្នក”
តាមបណ្ដាលរោងចក្រមួយចំនួន នៅសួនឧស្សាហកម្មវឌ្ឍន ។
ក្នុង
គោលបំណងដើម្បីផ្ដល់ព័ត៌មានអំពីជម្រើសនៅពេលមានផ្ទៃពោះ
ការពន្យារកំណើត សុខភាពផ្លូវភេទ សុខភាពបន្តពូជ
និងការរំលូតកូនដោយសុវត្ថិភាព
តាមរយៈការប្រឹក្សាដែលមានភាពស្និទ្ធស្នាល និងរក្សាការសម្ងាត់។

កញ្ញា ផានីដេត តំណាង អង្គការ Marrie Stopse បានឲ្យដឹងថា
ពេលខ្លះស្ត្រីមួយចំនួនពេលជួបបញ្ហាទាំងនេះ
មិនហ៊ានប្រាប់ទៅអ្នកជុំវិញខ្លួនទេ ព្រោះខ្លាចខ្មាសគេ
ដូច្នេះគាត់អាចខលមក លេខទូរសព្ទ ខ្ញុំសម្រាប់អ្នក
ដើម្បីពិភាក្សានិងទទួលបានការផ្ដល់ជាដំណោះស្រាយ
ឬណែនាំទៅកាន់អង្គការដៃគូ សំខាន់គឺអង្គការធានាចំពោះការសម្ងាត់
គឺជាការផ្ដល់ទំនុកចិត្ត ចំពោះបញ្ហាផ្ទាល់ខ្លួនរបស់ពួកគាត់។
បណ្ដាញ
ទូរសព្ទប្រឹក្សា “ខ្ញុំសម្រាប់អ្នក” បានបង្កើតឡើងតាំងពី
ឆ្នាំ២០០៨ បណ្ដាញ ទូរសព្ទប្រឹក្សា “ខ្ញុំសម្រាប់អ្នក”
មានធ្វើការពីម៉ោង០៨:០០ព្រឹកដល់០៨:០០យប់សម្រាប់ថ្ងៃច័ន្ទដល់
សុក្រ និងពីម៉ោង០៨:០០ព្រឹកដល់០៥:០០ល្ងាច សម្រាប់ថ្ងៃសៅរ៍
និងអាទិត្យតាមរយៈទូរសព្ទ ០៦៨ ៧០០ ០១២/ ០៩០ ៧០០ ០១២/ ០៩៧ ៧៦៧ ០៩ ០៥ ឬ
http://www.facebook.com/KnhomSamrabNak។

ដូច្នេះបើបញ្ហា កុំលាក់បាំងអី ខលមកដើម្បីដំណោះស្រាយ!
អត្ថបទ៖ កង ចាន់បញ្ញា ,Resources,sabay
0 comments:
Post a Comment