ថ្វីត្បិតមានក្រុមហ៊ុនផលិត Smartphone ជាច្រើន ដូចជា Samsung និងHTC ជាដើម កំពុងប្រកួតប្រជែងគ្នានៅអាមេរិកយ៉ាងខ្លាំងក្លាប៉ុណ្ណាក៏ដោយ ក៏ Apple នៅតែជាប់ជាក្រុមហ៊ុនផលិត Smartphone កំពូលដដែលត្រឹមរយៈពេល ៣ខែ គិតចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១២ ដល់ខែមករា ឆ្នាំ ២០១៣។
ក្នុងរយៈពេលបីខែនេះ Apple
លក់ Smartphone បានច្រើនជាងគេ ពោលគឺបាន ៣៧,៨% កើនឡើង
៣,៥ភាគរយបើធៀបនឹងរយៈពេល ៣ខែគឺចាប់ពីខែសីហាដល់តុលាឆ្នាំ
២០១២។ ចំណែក Samsung លក់បាន ២១,៤% កើន ១,៩% ហើយ HTC លក់បាន ៩,៧%
ធ្លាក់ចុះ ១,៧% ។ មើលតារាងខាងក្រោម៖
ចុះ
ចំណែកប្រព័ន្ធប្រតិបត្តិការ iOS
វិញអាចដណ្ដើមបានទីផ្សារច្រើនទេនៅទឹកដីរបស់ខ្លួន?
ជាការពិតណាស់ទោះបីស្ថិតនៅទឹកដីខ្លួនក៏ពិតមែនតែ iOS
មិនអាចយកឈ្នះ Android របស់ Googleបានទេ។ Google
មានក្ដាប់ចំណែកទីផ្សារបាន ៥២,៣% ឈរចំណាត់ថ្នាក់លេខ១ ខណៈ iOS
មានចំណែកទីផ្សារត្រឹម ៣៧,៨% ឈរចំណាត់ថ្នាក់លេខ ២។ លេខ ៣ បានទៅលើ
BlackBerry ដែលកាន់ចំណែកទីផ្សារបាន ៥,៩%។ មើលតារាងខាងក្រោម៖
សូមបញ្ជាក់ថាទាំងតួលេខភាគរយនៃ Hardware និង Softwareខាងលើនេះគេគិតត្រឹមរយៈពេល ៣ ខែ គឺចាប់ពីខែវិច្ឆិកាឆ្នាំ ២០១២ ដល់ខែមករាឆ្នាំ ២០១៣ ធៀបនឹងរយៈពេល ៣ខែដួចគ្នាចាប់ពីខែសីហា ដល់តុលាឆ្នាំ ២០១២។
ប្រែសម្រួល៖ ឌូគូប្រភព៖ mashable ,sabay
0 comments:
Post a Comment