
ប្រាប់ ភ្នាក់ងារព័ត៌មានយើងទាំងក្តុកក្តួល លោក កុយ ប្រាប់ថា សពកូនប្រុសរបស់លោក បានដឹកមកដល់ភ្នំពេញនៅវេលាម៉ោង ២ យប់មិញ ហើយសពនឹងត្រូវបូជានៅរសៀលម៉ោង ២ នេះ ។ លោក កុយ បញ្ជាក់ថា សពកូនប្រុសរបស់លោក មិនអាចទុកយូរបានទេ ព្រោះសព ខ្ទេចមួយកំណាត់ខ្លួនទៅហើយ។
តាមភ្នាក់ងារព័ត៌មាន sabay ដែលពេលនេះ(8:51 ព្រឹកថ្ងៃទី ០៨ មីនា) កំពុងប្រចាំការនៅទីនោះ(វត្តសន្សំកុសល) បានប្រាប់ថា មិនទាន់ឃើញសិល្បករ សិល្បការិនី យើងទៅចូលរួមច្រើននៅឡើយទេ ដោយឃើញថា តែមិត្តរួមក្រុមកំប្លែងរបស់លោក ជួង ជី ហៅនាយ កុយ ដូចជា នាយ ឃ្លោក ជាដើមប៉ុណ្ណោះ។
ជី វីរៈ មានអាយុ ២២ ឆ្នាំ ជាកូនទី៤ ក្នុងចំណោមកូន៦នាក់ (ប្រុស៤ ស្រី២) របស់លោក ជួង ជី ហៅ កុយ ។ រូបគេគឺជាសមាជិកក្រុមរាំរបស់លោក ខេមរៈ សិរីមន្ត ដែលជួបគ្រោះថ្នាក់យប់មិញនៅខេត្តព្រះសីហនុ ។
សពកូនប្រុសយាយ ណយ សំណាង ពេលនេះ កំពុងតម្កល់ធ្វើបុណ្យនៅវត្តទួលទំពូង៕








8:59 PM
specialshowtoday
Posted in: 

0 comments:
Post a Comment