សួស្ដីបង sabay
និងមិត្តភក្ដិទាំងអស់ ដែលតែងតែគាំទ្រគេហទំព័រមួយនេះ!
លើកនេះជាលើកទីបីហើយ ដែលខ្ញុំបានផ្ញើអត្ថបទទៅកាន់ sabay
ហើយអត្ថបទរបស់ខ្ញុំចុងក្រោយគឺមានចំណងជើងថា តើខ្ញុំជានារីល្ងើស្មោះស្នេហ៍មែនទេ?
ខ្ញុំសូមអរគុណដល់បងៗ និងមិត្តភក្កិទាំងអស់ ដែលបានផ្ដល់ជាមតិយោបល់
និងផ្ដល់ជាកម្លាំងចិត្ត ឲ្យខ្ញុំដើម្បី
ឈប់គិតនិងចាប់ផ្ដើមនូវអ្វី ដែលថ្មីៗ។
ពេលនេះខ្ញុំអាចជម្នះនូវឧបសគ្គបានហើយ។
ក៏ ប៉ុន្តែស្រាប់តែព្រឹកមិញនេះ ខ្ញុំបានទទួលសារមួយ តាមប្រព័ន្ធផ្ញើសារអេឡិចត្រូនិច ពីគូរដណ្ដឹងរបស់បុរសម្នាក់នោះ។ គេបាននិយាយថា កុំព្យាយាមទាក់ទងទៅគាត់ទៀត។ ពេលខ្ញុំទទួលបានសារនោះហើយ ខ្ញុំឆ្ងល់ណាស់ ហេតុអីបានជាគេ ផ្ញើមកខ្ញុំ? ពិតជាភ្ញាក់ផ្អើលមែនទែន ព្រោះចាប់តាំងពីមានរឿងនោះមក ខ្ញុំបានលុបលេខទូរស័ព្ទ របស់ម្នាក់នោះបាត់ទៅហើយ ធ្វើម៉េចខ្ញុំអាចទាក់ទងទៅគេទៅ? តាមខ្ញុំចាំបាន ពេលគាត់ត្រលប់មកស្រុកខ្មែរ បងប្រុសបាន Addfriend ជាមួយខ្ញុំតាមប្រព័ន្ធ Facebook ហើយបានផ្ញើសារមកខ្ញុំ និងមានរូបភាពជាច្រើន ដែល អត្ថន័យទាំងនោះគឺឆ្លុះបញ្ចាំងពីស្នេហា។
ខ្ញុំក៏មិនដឹងថាបងប្រុសគេចង់មានន័យថាម៉េចដែរ ព្រោះខ្ញុំមិនដែល ទៅខ្វល់ជាមួយនឹងរឿងទាំងនោះ ហើយខ្ញុំតែង តែសួរគាត់ហេតុអីបានជាផ្ញើរូបឲ្យខ្ញុំច្រើនយ៉ាងនេះ។ គាត់មិនបាន ឆ្លើយតបនោះទេ គ្រាន់តែផ្ញើរូបមួយចុងក្រោយ ក្នុងនោះសរសេរថា “I know… I click like you but you click like him, I chat to you but you chat to him, I try to meet you but you try to leave me. L Can’t like before… Pel nis bong deng tha bong os Latpheap tam sro lanh oun mdong teat nus te”. ខ្ញុំបានសួរបញ្ជាក់ថា ខ្ញុំមិន ដែលមានទំនាក់ទំនងអីជាមួយទេ! តើចង់មានន័យយ៉ាងម៉េច? មានតែពាក្យថាសុំទោសគ្រប់យ៉ាង ដែលបងប្រុសរបស់គេឆ្លើយតប ហើយក៏លែងមាន អីទៀតដែរ។ បងប្រុសរបស់គេក៏បាន unfriend ជាមួយខ្ញុំទៅ។ តាមអារម្មណ៍របស់ខ្ញុំគឺមិនមែនបងប្រុសរបស់គេអ្នក ផ្ញើមកខ្ញុំនោះទេ ពីព្រោះមិន ដែលស្គាល់គ្នាពីមុនមកដែរ។ ចាប់តាំងពីពេលនោះមកក៏មិន ដែលមានអ្វី ដែលជាការទាក់ទងអ្វីទៀតនោះដែរ។
ប្រសិនបើនារីម្នាក់នោះបានអានអត្ថបទនេះ នាងនឹងបានដឹងថា តើខាងណាទាក់ទងខាងណា? សូមផ្ដាំផ្ញើផងថា ពីមុនគេធ្លាប់ធ្វើបែបណា គេក៏នៅតែអាចធ្វើបែបនោះម្ដងទៀត នៅថ្ងៃណាមួយមិនខាន។ ព្រោះវាមិនមែនជាលើកទី១ ដែលគេធ្វើដាក់នាងនោះទេ។
ពេលនេះខ្ញុំមិនមែនជាមនុស្សល្ងង់ទៀតនោះទេ! អ្នកដែលល្ងង់គឺជាមនុស្ស ដែលសុខចិត្តឲ្យគេ កុហកម្ដងហើយម្ដងទៀត។
ជាចុងក្រោយខ្ញុំសូមអរគុណបងសប្បាយsabay ម្ដងទៀត និងសូមជូនពរបងជម្នះឧបសគ្គគ្រប់យ៉ាង ហើយជោគជ័យគ្រប់ពេលវេលា។
ពីខ្ញុំនារីល្ងើ ស្មោះស្នេហ៍ !!!
តើមិត្តយុវវ័យយល់យ៉ាងម៉េចដែរ ចំពោះការសម្រេចចិត្តបែបនេះ?
0 comments:
Post a Comment