“គ្មានហេតុផលណាធ្វើឱ្យខ្ញុំវាយឫកដល់
មហាជន ឬអ្នកកាសែតទេ ព្រោះខ្ញុំមានឈ្មោះបោះសំឡេង
ក៏ដោយសារតែពួកគាត់ជួយគាំទ្រដែរ”។
នេះជាការបញ្ជាក់របស់តារាសម្ដែង និងជាពិធីការិនីវ័យក្មេងកញ្ញា ព្រះកាយច័ន្ទ។
កញ្ញា ព្រះកាយច័ន្ទ បញ្ជាក់ ដូច្នេះកាលពីព្រឹកម្សិលមិញនៅក្នុងសន្និសីទរឿងភាគ “ភ្លើងព្យាបាទ” របស់ទូរទស្សន៍ប៉ុស្ថិ៍លេខ៩ HDTV ក្នុងនោះ នាងបានធ្វើជាតួឯកជាមួយលោក វណ្ណ មករា ទៀតផង សម្រាប់ខ្សែភាពយន្តដែលនិពន្ធដោយជនជាតិអង់គ្លេសលោក Jon Alex Xac។
ម្យ៉ាង ការអះអាងបែបនេះ ក៏ដើម្បីជាការបដិសេធន៍ចំពោះការចុះផ្សាយរបស់សារព័ត៌មានក្នុង ស្រុកមួយចំនួន ដែលបានលើកឡើងថា នាងវាយឫកក្រោយមានឈ្មោះបោះសំឡេងបន្តិចនោះដែរ។
តារា
រូបនេះ បានបន្តថា សម្រាប់នាង ទស្សនិកជន
ជារបស់សំខាន់បំផុតរបស់នាង។ អីចឹងហើយ បើទោះជាពេលនេះ
ខ្លួនមិនទាន់មានឈ្មោះបោះសំឡេងខ្លាំងនៅក្នុងអាជីពសិល្បៈ
ហើយនឹងអាចល្បីទៅថ្ងៃមុខពិសេសបានឱកាសសម្ដែងជាតួឯកក្នុងរឿង
“ភ្លើងព្យាបាទ” ក៏ដោយ ក៏នាងមិនដំឡើងឫកពារដាក់ទស្សនិកជន
ឬអ្នកសារព័ត៌មានដែរ។
យ៉ាងណាក៏ដោយ ទស្សនិកជនមួយចំនួន និងក្រុមអ្នកសារព័ត៌មានខ្លះ បានលើកឡើងថាកញ្ញា ព្រះកាយច័ន្ទ មិន ខុសពីតារាមួយចំនួនទេ គឺបានផ្លាស់ប្ដូរអត្តចរិតក្រោយពីប្រជាប្រិយភាពរបស់នាងបានកើនឡើង។ ជាពិសេស គឺថា អ្នកសារព័ត៌មាន ពិតជាពិបាកស្វែងរកការជួបសម្ភាសន៍ណាស់។
ទោះយ៉ាងនេះក្តី កញ្ញា ព្រះកាយច័ន្ទ នៅ តែបដិសេធន៍ដូចខាងលើ ដោយ នាង បញ្ជាក់ថា មិនបានធ្វើឫក្សពារដាក់ទស្សនិកជនទេ ជាក់ស្តែងនាងតែងតែញញឹមពេលជួបអ្នកគាំទ្រ ក៏ដូចជាទស្សនិកជននានា។ ប៉ុន្តែសម្រាប់អ្នកសារព័ត៌មាន នាងទទួលស្គាល់ថាពិតជាពិបាកទាក់ទងនាងបន្តិចមែន ព្រោះតែកញ្ញា មិនប្រើប្រាស់ទូរស័ព្ទដៃផ្ទាល់ គឺទុកឲ្យឪពុកនាងជាអ្នកកាន់ និងទទួលជំនួស។
ដូច្នេះហើយ នាង សូមអធ្យាស្រ័យចំពោះបញ្ហានេះ។ ប៉ុន្តែទោះយ៉ាងណា អ្នកសារព័ត៌មានក៏នៅតែទទួលព័ត៌មានពាក់ព័ន្ធនឹងនាងដែរ ដែលឪពុកនាងជាអ្នកផ្តល់ឲ្យ។
តារាសម្ដែងវ័យក្មេងរូបនេះ មានជំនឿថា ប្រជាប្រិយភាពរបស់នាង នឹងឡើងមួយកម្រិតទៀត តាមរយៈការសម្ដែងជាតួឯកនៅក្នុងខ្សែភាពយន្តភាគដំបូងរបស់ស្ថានីយ ទូរទស្សន៍ប៉ុស្ថិ៍លេខ៩ HDTVរឿង “ភ្លើងព្យាបាទ”។
កញ្ញា ព្រះកាយច័ន្ទ ទើបជំហានចូលសិល្បៈបាន១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែប្រជាប្រិយភាពរបស់នាងបានស្ទុះជាខ្លាំងមិនចាញ់តារារៀម ច្បងប៉ុន្មានទេ។ មកទល់នឹងពេលនេះកញ្ញាបានសម្ដែងខ្សែភាពយន្ត៧រឿងមក ប៉ុន្តែជាលើកទីមួយសម្រាប់នាង ក្នុងការសម្ដែងរឿងភាគជាមួយតំណែងជាតួឯក។
កញ្ញា ព្រះកាយច័ន្ទ បានបញ្ចប់ការសិក្សាផ្នែកសិល្បៈពីសាលាភូមិន្ទវិចិត្រសិល្បៈផ្នែករាំរបាំ៕
អត្ថបទ៖ អ៊ីង សុឡា
កញ្ញា ព្រះកាយច័ន្ទ បញ្ជាក់ ដូច្នេះកាលពីព្រឹកម្សិលមិញនៅក្នុងសន្និសីទរឿងភាគ “ភ្លើងព្យាបាទ” របស់ទូរទស្សន៍ប៉ុស្ថិ៍លេខ៩ HDTV ក្នុងនោះ នាងបានធ្វើជាតួឯកជាមួយលោក វណ្ណ មករា ទៀតផង សម្រាប់ខ្សែភាពយន្តដែលនិពន្ធដោយជនជាតិអង់គ្លេសលោក Jon Alex Xac។
ម្យ៉ាង ការអះអាងបែបនេះ ក៏ដើម្បីជាការបដិសេធន៍ចំពោះការចុះផ្សាយរបស់សារព័ត៌មានក្នុង ស្រុកមួយចំនួន ដែលបានលើកឡើងថា នាងវាយឫកក្រោយមានឈ្មោះបោះសំឡេងបន្តិចនោះដែរ។
យ៉ាងណាក៏ដោយ ទស្សនិកជនមួយចំនួន និងក្រុមអ្នកសារព័ត៌មានខ្លះ បានលើកឡើងថាកញ្ញា ព្រះកាយច័ន្ទ មិន ខុសពីតារាមួយចំនួនទេ គឺបានផ្លាស់ប្ដូរអត្តចរិតក្រោយពីប្រជាប្រិយភាពរបស់នាងបានកើនឡើង។ ជាពិសេស គឺថា អ្នកសារព័ត៌មាន ពិតជាពិបាកស្វែងរកការជួបសម្ភាសន៍ណាស់។
ទោះយ៉ាងនេះក្តី កញ្ញា ព្រះកាយច័ន្ទ នៅ តែបដិសេធន៍ដូចខាងលើ ដោយ នាង បញ្ជាក់ថា មិនបានធ្វើឫក្សពារដាក់ទស្សនិកជនទេ ជាក់ស្តែងនាងតែងតែញញឹមពេលជួបអ្នកគាំទ្រ ក៏ដូចជាទស្សនិកជននានា។ ប៉ុន្តែសម្រាប់អ្នកសារព័ត៌មាន នាងទទួលស្គាល់ថាពិតជាពិបាកទាក់ទងនាងបន្តិចមែន ព្រោះតែកញ្ញា មិនប្រើប្រាស់ទូរស័ព្ទដៃផ្ទាល់ គឺទុកឲ្យឪពុកនាងជាអ្នកកាន់ និងទទួលជំនួស។
ដូច្នេះហើយ នាង សូមអធ្យាស្រ័យចំពោះបញ្ហានេះ។ ប៉ុន្តែទោះយ៉ាងណា អ្នកសារព័ត៌មានក៏នៅតែទទួលព័ត៌មានពាក់ព័ន្ធនឹងនាងដែរ ដែលឪពុកនាងជាអ្នកផ្តល់ឲ្យ។
តារាសម្ដែងវ័យក្មេងរូបនេះ មានជំនឿថា ប្រជាប្រិយភាពរបស់នាង នឹងឡើងមួយកម្រិតទៀត តាមរយៈការសម្ដែងជាតួឯកនៅក្នុងខ្សែភាពយន្តភាគដំបូងរបស់ស្ថានីយ ទូរទស្សន៍ប៉ុស្ថិ៍លេខ៩ HDTVរឿង “ភ្លើងព្យាបាទ”។
កញ្ញា ព្រះកាយច័ន្ទ ទើបជំហានចូលសិល្បៈបាន១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែប្រជាប្រិយភាពរបស់នាងបានស្ទុះជាខ្លាំងមិនចាញ់តារារៀម ច្បងប៉ុន្មានទេ។ មកទល់នឹងពេលនេះកញ្ញាបានសម្ដែងខ្សែភាពយន្ត៧រឿងមក ប៉ុន្តែជាលើកទីមួយសម្រាប់នាង ក្នុងការសម្ដែងរឿងភាគជាមួយតំណែងជាតួឯក។
កញ្ញា ព្រះកាយច័ន្ទ បានបញ្ចប់ការសិក្សាផ្នែកសិល្បៈពីសាលាភូមិន្ទវិចិត្រសិល្បៈផ្នែករាំរបាំ៕
0 comments:
Post a Comment