Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, March 29, 2013

ផលិតផលធ្វើ ពីទឹកត្នោត បង្ហាញវត្តមាន នៅក្នុងទីផ្សារកម្ពុជា និងទីផ្សារអន្តរជាតិ

ភ្នំពេញ៖ ផលិតផល ធ្វើពីទឹកត្នោត បានបង្ហាញវត្តមាន នៅក្នុងទីផ្សារកម្ពុជា និងទីផ្សរអន្តរជាតិ ក្នុងគោល បំណង លើកកម្ពស់មុខមាត់ ប្រទេសកម្ពុជា តាមរយៈការផលិត និងការនាំចេញផលិតផល ឧស្សាហកម្ម ទៅ ប្រទសក្រៅ។
កញ្ញា ប៊ី ឧដ្ឋានវតី ប្រធានផ្នែកពាណិជ្ជកម្ម របស់ក្រុមហ៊ុន Confirel បាននិយាយនៅក្នុងពិធី បង្ហាញម្ហូបអាហារ ខ្មែរ នាល្ងាចថ្ងៃម្សិលមិញ នៅឯពហុកីឡដ្ឋានជាតិ អូឡាំពិកនេះថា គោលបំណង នៃការដាក់បង្ហាញនេះ ដើម្បី ចង់ប្រាប់ ប្រជាពលរដ្ឋទូទាំង ប្រទេសកម្ពុជាថា បច្ចុប្បន្នកម្ពុជាមាន ផលិតផល ជាច្រើនប្រភេទ ដែលធ្វើពីទឹក ត្នោត និងចង់ឲ្យប្រជាពលរដ្ឋគ្រប់គ្នា ចូលរួមជាវ និងគាំទ្រឲ្យច្រើន ក្នុងគោលបំណងជួយ កាត់បន្ថយភាពក្រីក្រ របស់ប្រជាកសិករ នៅឯខេត្តកំពង់ស្ពឺ ដែលខិតខំធ្វើផលិតផល ទាំងអស់នេះ។
ប្រធានផ្នែកពាណិជ្ជកម្មរូបនេះ បានបន្តទៀតថា បច្ចុប្បន្នផលិតផលទាំងអស់មាន ប្រមាណ២០មុខ ដូចជា ស្រា ធ្វើអំពីទឹកត្នោត ជាច្រើនរសជាតិ (ស្រាសាំប៉ាញ, ស្រាចាយ៉ា.........) ស្ករត្នោតសរីរាង្គ ទឹកខ្មេះ សូកូឡា និង ផលិតផល ផ្សេងៗទៀត ហើយមានការពេញនិយម ពីសំណាក់អតិថិជន ទាំងក្នុងស្រុក និងក្រៅស្រុក នឹងបាន នាំចេញទៅ បណ្តាប្រទេសមួយ ចំនួនដូចជា ប្រទេសនៅ ប៉ែកអ៊ឺរ៉ុប អាមេរិក ជប៉ុន បារាំង និងប្រទេសមួយ ចំនួនទៀត។
ប្រធានផ្នែកពាណិជ្ជកម្ម កញ្ញា ប៊ី ឧដ្ឋានវតី បានបន្ថែមទៀតថា "ផលិតផលទាំងនេះ ធ្វើឡើងត្រឹមត្រូវ តាមស្តង់ ដា និងបានទទួលស្គាល់គុណភាព ដោយក្រសួង និងGMP ហើយស្ករត្នោតទទួល ស្គាល់ជាអន្តរជាតិ ដោយ ស្ថាប័ន បញ្ជាក់គុណភាពពីបារាំង"។

គួរបញ្ជាក់ថា ផលិតផល ដែលធ្វើពីទឹកត្នោត គឺយកតែទឹកត្នោតក្នុង ខេត្តកំពង់ស្ពឺ ហើយដើមត្នោត មានចំនួន ប្រហែលជា ជាង៣លានដើម ប៉ុន្តែប្រើប្រាស់ប្រយោជន៍ ពីដើមត្នោតប្រមាណ ២ពាន់ដើមតែប៉ុណ្ណោះ ហើយក្រុម ហ៊ុនអាចផ្គត់ផ្គង់ ទៅទីផ្សារបានគ្រប់គ្រាន់ ប្រសិនបើមានតំរូវ ការច្រើនជាងនេះ៕
Photo by DAP-News

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan