Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, March 29, 2013

អស្ចារ្យ​ទេ​​ ការ​​បង្ហាញ​​ម្ហូប​ខ្មែរ​​យប់​មិញ?

ម្ហូប​អាហារ​ប្លែក​ៗ​ជា​ច្រើន​មុខ​ មក​ពី​ខេត្ត​ផ្សេង​ៗ​នៃ​ប្រទេស​កម្ពុជា​ ដែល​​បាន​បង្អូត​ខ្លួន​យប់​មិញ​ នៅ​ក្នុង​កម្មវិធី​បង្ហាញ​ប្ហូប​អាហារ​ ឯ​ពហុ​កីឡដ្ឋាន​​ជាតិ​​អូឡាំពិក​ រៀប​ចំដោយ​អង្គការ​ភាព​ញញឹម​នៃ​កុមារ​ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ចូល​ទស្សនា​រាប់​ពាន់​នាក់​មាន​ការ​លាន់​មាត់​មែន​ ទែន។
អាហារ​មួយ​ចំនួន​គឺ​ត្រូវ​បាន​ប្រជាជន​ទូ​ទាំង​ប្រទេស​​ស្គាល់​ អស់​ហើយ​ ប៉ុន្តែ​អាហារ​ខ្លះ​ពុំ​ត្រូវ​បាន​គេ​ស្គាល់​ទេ។ ថ្វីត្បិត​តែ​អាហារ​ខ្លះ​ត្រូវ​បាន​មនុស្ស​ទូទៅ​ស្គាល់​ក្ដី​ វា​ក៏​ត្រូវ​យក​មក​បង្ហាញ​ដែរ​ ពី​ព្រោះ​វា​អាច​​មាន​ដើម​កំណើត​ចេញ​មក​ពី​ខេត្ត​នោះ។
ខាង​ក្រោម​នេះ​ គ្រាន់​តែ​ជា​ឈ្មោះ​អាហារ​មួយ​ចំនួន​ដែល​មក​ពី​ខេត្ត​ខ្លះ​តែ​ប៉ុណ្ណោះ។ ចង់​ដឹង​ថា​ វា​ប្លែក​ប៉ុណ្ណា​​ សូម​អញ្ជើញ​ទស្សនា​ទាំង​អស់​គ្នា​មើល៍៖
ជ្រក់​ប៉េង​ប៉ោះ​ជា​មួយ​ត្រី​ឆ្អើរ​ មក​ពី​ខេត្ត​កំពង់​ឆ្នាំង
កង្កែប​បោក​ មក​ពី​ខេត្ត​តាកែវ​
ឆា​ព្រាន​ព្រៃ​ មក​ពី​ខេត្ត​បាត់​ដំបង
សម្ល​កកូរ​កណ្ដៀង​សាច់​មាន់​ មក​ពី​ខេត្ត​ស្វាយ​រៀង
ទា​អាំង​អំបិល​ម្ទេស​ មក​ពី​ខេត្ត​កោះ​កុង
សម្ល​ម្ជូរ​គ្រាក់​ មក​ពី​ខេត្ត​ព្រៃ​វែង

បបរផិ​ មក​ពី​ខេត្ត​ពោធិ៍សាត​
អាហារ​សមុទ្រ​ មក​ពី​ខេត្ត​ព្រះ​សីហនុ​
ការី​ត្នោត​ មក​ពី​ខេត្ត​កំពត​
សម្ល​កយ​ មក​ពី​ខេត្ត​រតនគិរី​
កន្ទុយ​ហេស​ មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ
ត្រី​ចំហុយ​ទឹក​ត្រី​ផ្អែម​ មក​ពី​ខេត្ត​កណ្ដាល​​
យ៉ាង ​​ម៉េច​​ដែរ មាន​​អាហារ​​ណា​​ដែល​​ប្រិយមិត្ត​​បាន​ស្គាល់​ និង​ភ្លក់​ហើយ​ ឬ​នៅ? បើ​មិន​ទាន់​បានស្គាល់​នៅ​ឡើយ​ទេ ការ​តាំងបង្ហាញ​​ម្ហូប​អាហារ​​​ នឹង​​បន្ត​មួយ​ថ្ងៃ​ទៀត​​នៅថ្ងៃ​​នេះ​ គឺ​ចាប់​ពី​ម៉ោង​៥​ល្ងាច​តទៅ។  
From Sabay

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan