Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, March 29, 2013

ទៅ​ទស្សនា​​ទី​ក្រុង​​ស្អាត​ៗ​ទាំង​ប្រាំ​​

១.Hong Kong
ហុងកុង​គឺ​ជា​ទី​ក្រុង​ដែល​មាន​ការ​ពេញ​និយម​ពី​សំណាក់​ភ្ញៀវ​បរទេស​គ្រប់​ ទិស​ទី​ ដោយ​ទី​ក្រុង​នេះ​ មាន​អគារ​ខ្ពស់​បំផុត​ចំនួន​៤​ក្នុង​ចំណោម​អគារ​ខ្ពស់​បំផុត​ទាំង​១៥​នៅ​លើ​ ពិភព​លោក​។ ម៉្យាង​វិញ​ទៀត ​សម្រស់​នា​ពេល​រាត្រី​កាល​កាន់​តែ​ស្រស់​ស្អាត​មួយ​បែប​ផ្សេង​ទៀត​ខុស​ពី​ ពេល​ថ្ងៃ​។
២.Chicago
Chicago គឺ​ជា​ទី​ក្រុង​មួយ​ដ៏​ស្អាត​ របស់​អាមេរិក​ជា​មួយ​អគារ​ខ្ពស់​ៗជា​ច្រើន​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ។ប្រសិន​បើ​ក្រលេក​មើល​ទេស​ភាព​នៅ​ពេល​យប់​ យើង​ឃើញ​ថា​ទី​ក្រុង​នេះ​មាន​ពន្លឺ​ភ្លើង​គ្រប់​ពណ៌​លាយ​ឡំ​គ្នា​ដែល​រិត​តែ ​បង្កើន​សម្រស់​ទី​ក្រុង​នេះ​ឲ្យ​កាន់​តែ​ស្រស់​ស្អាត​ថែម​ទៀត​។

៣ Shanghai
Shanghai គឺ​ជា​ទី​ក្រុង​ដែល​មាន​ការ​អគារ​ខ្ពស់​ស្អាត​ប្លែក​ៗ​ដោយ​ design ម៉ូត​ពិសេស​ៗខុស​ពី​អ​គារ​ដ៍ទៃ​ទៀត​ហើយ​មាន​ផ្ទះ​ជា​លក្ខណះ​បុរាណ​គួរ​ឲ្យ​ ចាប់​អារម្មណ៍​។

៤ New York
New York ជា​ទី​ក្រុង​ស្អាត​បំផុត​ក្នុង​សហរដ្ឋ​អាមេរិក​ហើយ​ដោយ​សារ​តែ​វប្បធម៌​ សិល្បៈ​ តន្រ្តី​ អាហារ​ បាន​ធ្វើ​ឲ្យ​ទី​ក្រុង​មួយ​នេះ​មាន​ភ្ញៀវ​ទេសចរណ៍​មក​លេង​យ៉ាង​ច្រើន​។

៥ Tokyo
Tokyo គឺ​ជា​ទី​ក្រុង​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​រស់​នៅ​មែន​តែ​សម្រស់​ទី​ក្រុង ​នេះ​មិន​ចាញ់​ទី​ក្រុង​ ផ្សេង​ៗ​ទៀត​ឡើយ​ក្នុង​ពិភព​លោក​ ពិសេស​នៅ​ពេល​រដូវ​ផ្កា​រីក​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ហាក់​បី​ដូច​ជា​ឋាន​ សួគ៍​។

ប្រែសម្រួល មាស​សាម៉ឺឌី

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan