កាលពីអាទិត្យមុនស្ដាប់រៀមច្បងប្រុសៗពន្យល់រឿង ព្រាននារីបោកយកខ្លួនប្រាណ។ឥឡូវ Sabay មានយោបល់ប្អូនស្រីៗមកប្រាប់ពីល្បិចស្រីស្អាតវិញម្តង។
កញ្ញាភីណាធ្វើការនៅក្រុមហ៊ុនអាស៊ីត្រាវេល
បុរសគួរជៀសវាងគឺប្រភេទស្ត្រីដែលចូលចិត្តតុបតែងខ្លួនហួសហេតុពេក។ខ្ញុំគិតថាគេចូលចិត្តតែស្រីស្អាតៗ ប៉ុន្តែខ្ញុំ
ផ្ទាល់
ខ្លួនយល់ថាស្រីល្អត្រឹមត្រូវគេមិនសូវមានពេលច្រើនលើរឿងតុបតែង
ខ្លួនរហូតទេ។ទាល់តែមានកម្មវិធីអី
មួយបានគេចេញមកស្អាតតែម្ដង។ចំណែកមានអ្នកខ្លះចំណាយពេលលើសក់
រាប់ម៉ោងមួយថ្ងៃៗដោយសារគេអត់ប៉ះចង្ក្រានចានឆ្នាំង។មានស្គាល់គេ
ម្នាក់ គេនោះប្រកាន់មែនទែនព្រោះគេជាស្រីស្អាត
បើទៅផ្សារគឺគេទៅតែកក់ សក់រឺទិញគ្រឿងធ្វើខ្លួន
ថ្ងៃមួយទៅផ្ទះគ្រូធ្វើ
អីហូបជុំគ្នាអោយគេទៅផ្សារជាមួយពួកខ្ញុំជួយទិញ ម្ហូបបន្លែអី
គេប្រកាន់ថា គេមិនយួរកន្ត្រកទេខ្លាចធ្លាក់កាលីប។ខ្លះទៀត
ក្រចកដៃគេតអត់មានក្រចកធម្មជាតិអញ្ចឹងហើយ
បើលាងចានធ្វើម្ហូបអាចធ្លាក់ជ្រុះអស់ ។បើបងប្រុសៗចង់បានស្រី
ស្អាតហ្នឹងធ្វើ
ប្រពន្ធទាល់តែបងៗទៅផ្សារធ្វើម្ហូបនិងបោកខោអាវអោយនាងផង។
កញ្ញាស៊នចាន់នីកា សិក្សានៅ មជ្ឈមណ្ឌលភាសា អូស្ត្រាលី ACE
ល្បិច សំខាន់ មួយអោយ ប្រុសៗអាណិត គឺយំ និងរៀបរាប់រឿងលំបាកលំបិនក្នុង គ្រួសារដូចជាមានបងប្រុសចិត្តអាក្រក់មានប៉ាចុងរឺមានម៉ែចុង។។ ល្បិច មួយទៀតគឺនៅពេលគេធ្លាប់ខូចខិលមានសង្សារច្រើន គេធ្លោយខ្លួនធ្លោយអីគេប្រាប់អ្នកក្រោយថាពីមុនត្រូវគេដាក់ ថ្នាំ រឺត្រូវគេចាប់បង្ខំអីហ្នឹង។ល្បិចហ្នឹងមានគេប្រើច្រើន។ចំណែកស្រី ស្អាតខ្លះទៀតគេដើរលេងប៉ះសង្សារមុននិងសង្សារបច្ចុប្បន្នជា មនុស្សស្គាល់គ្នាគេប្រើល្បិចថាអ្នកមុនតាមស្រលាញ់ខ្លួនហើយពេល មិនបានសម្រេចគឺគេនិយាយអាក្រក់ពី ខ្លួន។
ពេជ្រចិន្ត្រា អាជីវករគ្រឿងបន្លាស់រថយន្តនៅស្ពានជ្រោយង្វារតូប១៥៤
ស្រី ស្អាត ខ្លះចង់បានសង្សារដោយសារចង់បង្អួតគ្នា។គេមិនសូវមានចិត្តស្មោះទេ តែចង់អោយខ្លួនឯងពិសេសជាងគេក្នុងចំណោមពួកម៉ាក។ខ្លះអាចមានសង្សារ ច្រើនក្នុងពេលតែមួយដូចបុរសដែរ។គេឡូយក្នុងចំណោមមិត្ត ភក្តិហើយស្លូតណាស់នៅពីមុខប្រុសៗ។ស្រី ស្អាតខ្លះមិនដែលចូលរៀនទេតែគេប្រាប់សង្សារគេថា រៀនមិនទាន់គេព្រោះសុខភាពមិនល្អ គ្រូកាចពេក រឺមានអ្នកតាមញ៉ែក្នុងថ្នាក់។ល។
ភឿន ម៉ាឡានិស្សិតឆ្នាំទី៤សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ស្រី ស្អាតខ្លះចាប់អារម្មណ៍បុរស ណាមិនងាយអោយបុរសហ្នឹងដឹងខ្លួនទេ។កន្លែងដែលនាងចង់ទៅនាងធ្វើជា មិនចង់។នាងចង់និយាយរកតែនាងធ្វើជាមិននិយាយ។នាងចង់តប SMS តែ នាងធ្វើជាអត់ឆ្លើយ។នាងធ្វើរឿងច្រើនផ្ទុយពីចិត្តខ្លួនឯង ដែលគេច្រើននិយាយថា ស្ទិលស្រីស្អាត។បុរសឆ្លាតគួរដឹងចំណុចហ្នឹង!
ចុះល្បិចស្រី ស្អាតនៅមានអីខ្លះទៀត។ជួយចែករំលែក ផងព្រោះមានប្រុស ស្អាតជាច្រើនកំពុងរង់ចាំស្តាប់។
អត្ថបទ វិបុត្រ

0 comments:
Post a Comment