ក្រុមហ៊ុនGoogle បង្ហាញថា កម្ពុជាបាត់ដី
ស្វា គឹមហុង និង សេក សុធា រុញដាក់គ្នាមិនហ៊ាន ឆ្លើយរឿងបាត់ដី ព្រោះមិនទាន់បានទទួលបញ្ជា ពីយួន ?
លោក រ៉ុង ឈុន
http://www.youtube.com/watch?feature=player_embedded&v=pYEudAkPGAY
ដោយ ញឹម សុខន និង អ៊ឹង ប៊ុនថន ថ្ងៃសុក្រ ទី01 មីនា ឆ្នាំ2013 ម៉ោង17:15 VOD
ក្រុមហ៊ុនអ៊ិនធើណែត ឈ្មោះ Google របស់អាមេរិក បង្ហាញថា ផ្ទៃដីនៅប្រទេសកម្ពុជាបច្ចុប្បន្នបាត់ ៣៥គីឡូម៉ែត្រការ៉េ ទៅលើប្រទេសវៀតណាម បើប្រៀបធៀបទៅនឹងផ្ទៃដីដែលបានកំណត់ក្នុងឯកសារប្រវត្តិសាស្ត្រ ដែលតម្កល់នៅអង្គការសហប្រជាជាតិកាលពីពេលមុន។
យោងតាមការបង្ហាញរបស់ Google ផ្សព្វផ្សាយ នៅថ្ងៃសុក្រទី១ ខែមីនានេះ បានឲ្យដឹងថា ផ្ទៃដី ប្រទេសកម្ពុជាបច្ចុប្បន្នមានទំហំតែ ១៨១ពាន់ គីឡូម៉ែត្រការ៉េ ប៉ុណ្ណោះ ដែលពីមុនមានទំហំ ១៨១ពាន់០៣៥គីឡូម៉ែត្រការ៉េ ។
ចំណែកប្រទេសវៀតណាមវិញ Google បង្ហាញ ថាបច្ចុប្បន្នផ្ទៃរហូតដល់ ៣៣១ពាន់៧០០គីឡូ ម៉ែត្រការ៉េ ដែលពីមុនមានតែ ៣៣១ពាន់២១០ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ ពោលគឺបានកើនឡើងជិត៥រយគីឡូម៉ែត្រការ៉េ ។
ប្រធានគណៈកម្មការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង មិនអត្ថាធិប្បាយលំអិតទេ ដោយគ្រាន់តែចាត់ទុកថា អ្វីដែលGoogle បានបង្ហាញនៅពេលនេះ មិនបង្ហាញការពិតនៅកម្ពុជាទេ និងជំរុញឲ្យទៅសួរអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីវិញ ៖ "Google វាចេះតែ Set អញ្ចឹងឯង ខ្ញុំមិននិយាយអត្ថាធិប្បាយទេ ចំណុចមួយទៀត ខ្ញុំដឹងហើយ មានព័ត៌មានខ្លះវាធ្វើអត់ត្រូវទេ ប៉ុន្តែយើងទុកឲ្យខាងទីស្តីការ គេមានប្រតិកម្មរហ័ស ហើយជាអ្នកឆ្លើយឆ្លងទៅ"។
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការណៈរដ្ឋមន្ត្រី លោក ទិត សុធា មិនអត្ថាធិប្បាយដែរ ជុំវិញការផ្ទេរសំនួររបស់លោកវ៉ា គឹម ហុងនេះ ដោយអះអាងថា លោកមិនមែនជាមន្ត្រីជំនាញទេ ៖ "បើគាត់អ្នកបច្ចេកទេសហើយ គាត់មិនឆ្លើយទៀត សុំទោសណា អគុណច្រើន"។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ជំរុញឲ្យរាជរដ្ឋាភិបាល កម្ពុជាចេញមុខបកស្រាយ ចំពោះបញ្ហានេះ ជាមួយប្រព័ន្ធផ្សព្វផ្សាយ Google ដើម្បីបង្ហាញពីការពិត នូវបូរណភាពទឹកដី ៖ "អាហ្នឹងវាត្រូវតែមានការឆ្លើយតបមួយ ឲ្យពិតប្រាកដ ឲ្យច្បាស់លាស់ពីរដ្ឋាភិបាល ទៅក្រុមហ៊ុន Google ហ្នឹង"។
ភាពចម្រូងចម្រាស់នៃបូរណភាពទឹកដីរវាងប្រទេសកម្ពុជា និងវៀតណាមនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ឡើងបំភ្លឺម្តងហើយ នៅក្នុងសភាកាលពីឆ្នាំ២០១២ ដោយប្រើរយៈពេលជាង៩ម៉ោង ដើម្បីបញ្ជាក់ពីមន្ទិលសង្ស័យរបស់បក្សប្រឆាំង សាធារណជននានា ប៉ុន្តែមកដល់ពេលនេះបូរភាពទឹកដីកម្ពុជា ក៏នៅតែជាចំណុចឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ពីអ្នកនយោបាយ និងអ្នកតាមដានព្រឹត្តិការណ៍សង្គមផងដែរ៕

0 comments:
Post a Comment