តាកែវៈ លោកខ្នាក់ដែល ជាថៅកែអេស្កាវ៉ាទ័រ ទំនងជាកំពុង
តែអង្គុយលើ ច្បាប់របស់មន្ដ្រី ជលផលឬក៏ត្រូវរ៉ូវគ្នា អស់ទៅហើយទេដឹងដែល
បច្ចុប្បនេះកំពុងតែធ្វើការជីកដី តំបន់ភ្នំបូរីយកដីទៅ លក់ហើយដែលដី
នោះជាតំបន់ ប៉ុរេប្រវត្ដិសាស្រ្ដឬ អាចហៅបានថាជាដើមកំណើត
ដំបូងបង្អស់របស់ប្រទេសកម្ពុជា ដោយគ្មានការកោត ញញើតពីមន្រ្ដី ជំនាញ
នៃស្ថាប័នណាមួយឡើយ។
យោងតាមប្រជាពលរដ្ឋមួយ ចំនួនដែលរស់នៅភូមិភ្នំបូរីបាន អោយដឹងថាថៅកែដែលមានឧបករណ៏ អេស្កាវ៉ាទ័រ នោះឈ្មោះខ្នាក់រស់នៅភូមិ កំពង់ពោធិ៏ឃុំព្រែកផ្ទោលស្រុកអង្គបូរី ហើយដែលបច្ចុប្បន្ននេះបានកំពុង តែយក ឧបករណ៏អេស្កាវ៉ាទ័ររួមទាំងរថយន្ដដឹកជញ្ជូនអាចម៍ដី ទៅលក់យកផលចំណេញ ដែលដីនោះជាដី តំបន់ភ្នំបូរី ស្ថិតក្នុងភូមិភ្នំបូរីឃុំព្រែកផ្ទោលស្រុកអង្គបូរី។
ប្រភពដដែលបន្ដទៀតថាថៅកែរូបនោះតែងតែធ្វើការជីកដីទៅលក់យកផលចំណេញមិនថាដីនោះស្ថិតក្នុងតំបន់ ណាមួយនោះទេរួមទាំងដីសំបន់អភិរក្សឬដីតំបន់បុរ៉េប្រវត្ដិសាស្រ្ដយ៉ាងណាក្ដីអោយតែមានអតិថិជនរូបណាម្នាក់ ត្រូវការទិញដីពីថៅកែរូបនោះក៏ថៅកែហ៊ានធ្វើការជីកយកទៅលក់ដែរ។បន្ថែមលើនេះទៀតកាលពីជាង ជា១ខែ កន្លងទៅថ្មីៗនេះគឺថៅកែ រូបនោះក៏បានធ្វើការជីកដីតំបន់រម្យនីយដ្ឋានភ្នំ ដា ទៅលក់យកផល ចំណេញផងដែរ ហើយតំបន់ភ្នំដាស្ទើរតែក្លាយឈ្មោះ ថាជាតំបន់ទន្លេប្រាសាទភ្នំដាទៅហើយ។
ចំពោះភ្នំបូរីបើបណ្ដោយអោយថៅកែរូបនោះជីកដីទៅលក់បន្ដរទៀតនោះតំបន់ភ្នំបូរី នឹងក្លាយទៅជា ទន្លេភ្នំបូរី នៅថ្ងៃ ណាមួយជាមិនខានឡើយព្រោះថាថៅកែខ្នាក់កំពុងតែជីកដីភ្នំបូរីស្ទើរតែចង់ ដល់កំពូលភ្នំទៅហើយ។
ទាក់ទងទៅនិងករណីខាងលើនេះអ្នកសារព័ត៌មានដើមអម្ពិលមិនអាចសុំការបំភ្លឺពីស្ថាប័នពាក់ព័ន្ធណាមួយ បានឡើយ៕

0 comments:
Post a Comment