Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, March 22, 2013

ពហុកីឡាដ្ឋាន "មរណៈ តេជោ" នឹង ចាប់សាងសង់ មុនចូលឆ្នាំខ្មែរ

"មរណៈ តេជោ"


Thursday, 21 March 2013
យឺន ពន្លក
The Phnom Penh Post

ភ្នំពេញ: ពហុកីឡដ្ឋានជាតិមួយដែលមានឈ្មោះថា «ពហុកីឡដ្ឋានជាតិមរតកតេជោ»ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌឫស្សីកែវលើទំហំដីជាង៨០ហិកតានិងដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ាលី យ៉ុងផាត់ គ្រោងនឹងបញ្ចុះបឋមសិលានិងបើកការដ្ឋានសាងសង់នៅថ្ងៃទី១២ ខែមេសាឆ្នាំ២០១៣ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាតំណាងគណ:កម្មការសាងសង់បានឲ្យដឹងថាពហុកីឡដ្ឋានជាតិថ្មីនេះត្រូវបានគូសប្លង់ដោយជនជាតិខ្មែរ និងតាមរចនាប័ទ្មខ្មែរថែមទៀតផងដោយអាចផ្ទុកមនុស្សបានជាង១០ម៉ឺននាក់ហើយមានបំពាក់តាំងពីប្រព័ន្ធភ្លើងគ្រប់គ្រាន់មានទីលានប្រកួតកីឡាបាល់ទាត់ បាល់បោះ បាល់ឱប ប៉េតង់ អត្តពលកម្ម ហែលទឹកដែលគោរពទៅតាមស្តង់ដារបច្ចេកទេសអន្ដរជាតិទាំងអស់។


លោក វ៉ាត់ ចំរើន ជាអនុប្រធាននៃអនុគណៈកម្មការត្រួតពិនិត្យការសាងសង់ និងអនុគណៈកម្មការវាយតម្លៃដីធ្លីនិងសំណង់ ផងនោះបានបញ្ជាក់ឲ្យដឹងថា ពហុកីឡដ្ឋានដ៏ថ្មីទំនើបមួយនេះនឹងសាងសង់នៅលើផ្ទៃដីទំហំជាង៨០ហិកតាដែលមានទីតាំងស្ថិតនៅភាគខាងកើតឆៀងខាងជើងរាជធានីភ្នំពេញ (នៅតំបន់ស្ពានលោកឧកញ៉ា លី យ៉ុងផាត់)។

លោកអគ្គលេខាធិការរបស់ NOCC រូបនេះបានមានប្រសាសន៍ថា៖ «ផ្ទៃដីប្រមាណ៦០ភាគរយនៃផ្ទៃដីទាំងមូលនឹងគ្របដណ្តប់ទៅដោយតំបន់បៃតងដោយមានដើមឈើស្មៅនិងសួនច្បារជាដើម រីឯផ្ទៃដី៤០ភាគរយទៀត គឺជាសំណង់កីឡដ្ឋានដែលមានការិយាល័យនិងទីលានកីឡាចម្រុះជាច្រើន»។

ទាក់ទងនឹងដំណើរការនៃការសាងសង់លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការដ្ឋាននឹងចាប់ឡើងនៅខែមេសាឆ្នាំ២០១៣នេះហើយលោកមិនទាន់ហ៊ានអះអាងថា វានឹងត្រូវបញ្ចប់នៅពេលណានោះទេ។ ប៉ុន្តែការសាងសង់នៅលើកីឡដ្ឋានដ៏ទំនើបនេះ នឹងប្រព្រឹត្តទៅជាច្រើនដំណាក់កាល ហើយការប្រើប្រាស់នឹងធ្វើឡើងជាបណ្តើរៗទៅតាមផ្នែកដែលបានសាងសង់ រួចរាល់ហើយ។ រីឯគម្រោងនៃការសាងសង់ទាំងអស់នឹងត្រូវបានត្រួតពិនិត្យជាលក្ខណៈស្តង់ដារអន្តរជាតិ។

តម្លៃនៃគម្រោងមិនត្រូវបានបង្ហើបឲ្យដឹងជាផ្លូវការឡើយ ប៉ុន្តែបើតាមវិស្វករជំនាញការសាងសង់ពហុកីឡដ្ឋានតាមបទដ្ឋានអន្តរជាតិគ្រោងចំណាយទឹកប្រាក់ជាង២០០លានដុល្លារអាមេរិកឯណោះ។លោកបានបញ្ជាក់ថា៖ «ក្រៅពីសក្តានុពលខាងលើ ពហុកីឡដ្ឋានមរតកតេជោមានកន្លែងអន្តេវេសិកដ្ឋានសម្រាប់កីឡាករ កីឡាការិនីហូបចុកស្នាក់នៅជាង៣០០នាក់ទៀតផង។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ពហុកីឡដ្ឋានជាតិមរតកតេជោ» នឹងក្លាយជាពហុកីឡដ្ឋានថ្មីដ៏ទំនើបមួយដែលជាសំណង់ប្រវត្តិសា្រស្តក្នុងសម័យតេជោហើយសមស្របទៅតាមបទដ្ឋានអន្តរជាតិ ដោយ NOCC គឺជាម្ចាស់គម្រោងក្រោមកិច្ចសហការជាមួយសាលារាជធានីភ្នំពេញ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan