Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, March 22, 2013

សង្គម​ស៊ីវិល​រក​ឃើញ​ថា​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ មាន​ភាព​មិន​ប្រក្រតី​

ព្រហស្បតិ៍ 21 មីនា 2013
ដោយ លី ម៉េងហួរ RFI
អង្គការ​ឃ្លាំមើល​​ការ​​បោះឆ្នោត​និកហ្វិច រួម​ជាមួយ​អង្គការ​របស់​អាមេរិក NDI និង​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់ បាន​រួម​គ្នា​ធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​។ ជា​លទ្ធផល អង្គការ​សង្គម​​ស៊ីវិល​ទាំ​ងបី រក​ឃើញ​នូវ​ភាព​មិនប្រក្រតី​មួយ​ចំនួន ដូច​ជា ការ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត មិន​ត្រឹមត្រូវ​និង​មាន​ឈ្មោះ​ខ្មោច ក្នុង​បញ្ជី​បោះឆ្នោត ជាដើម​។ អង្គការ​ទាំង​នោះ ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ អំពី​គុណភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ នៅ​ខែ​កក្កដា​ខាងមុខ​។​ យ៉ាងណាក៏ដោយ អគ្គលេខាធិការ គ.ជ.ប. បាន​ចាត់​ទុក​ថា សវនកម្ម​នោះ មិន​ទាន់​គ្រប់​ជ្រុងជ្រោយ ដែល​អាច​ជឿ​ជាក់​បាន​ទេ។
គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និ​កហ្វិច រួម​ជាមួយ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់ CAS និង​វិទ្យាស្ថាន​ជាតិ​សម្រាប់​កិច្ចការ​អន្តរជាតិ NDI បាន​ធ្វើ​សវនកម្ម​រួម​គ្នា​លើ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ឆ្នាំ​២០១២​។

បញ្ជី​បោះឆ្នោត ប្រចាំឆ្នាំ​២០១២ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជាតិ នៅខែកក្កដា ត្រូវ​បាន​ គ.ជ.ប. ប្រកាសថា មាន​​អ្នកបោះឆ្នោត​សរុប ៩.៦៧៥.៤៥៣ នាក់​។ ​លទ្ធផលនៃ​ការធ្វើ​សវនកម្ម​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​បាន​បង្ហាញ​នៅ​ព្រឹក​ថ្ងៃទី​២១​មីនា​នេះ ត្រូវ​បាន​អង្គការ​ទាំង​បី រកឃើញ​នូវ​ការធ្លាក់ចុះនៃ​គុណភាព​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត បើ​ធៀប​នឹង​ឆ្នាំ​បោះ​ឆ្នោត​​កាលពី​ឆ្នាំ​២០០៨​។


លទ្ធផល​នៃ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត បង្ហាញថា អ្នក​មាន​សិទ្ធិ​បោះឆ្នោត ៨២,៩% បាន​ចុះឈ្មោះ​បោះឆ្នោត​។ ក្នុងនោះ អ្នក​មាន​ឈ្មោះ​បោះឆ្នោត ត្រឹមតែ ៦៣,៦% ប៉ុណ្ណោះ ដែល​រស់​នៅ​ទីកន្លែង ដែល​ពួកគេ​បាន​ចុះឈ្មោះ​។ ចំណែក ១០,៤% មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត តែ​រក​មនុស្ស​មិន​ឃើញ​។ រីឯ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត ចំនួន ៩,៤% ក្នុង​បញ្ជី​លុបឈ្មោះ គឺ​ត្រូវបាន​លុបចេញ មិន​ត្រឹមត្រូវ​។​

​ការធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ឆ្នាំ​២០១២ ត្រូវ​បាន​សម្ភាសន៍​លើ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត អាយុ​ចាប់ពី ១៨ ដល់ ៤៥ ឆ្នាំ ចំនួន ៤.៨៩៣ នាក់ ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ចៃដន្យ នៅ ៤១៤ ឃុំ ក្នុង ៩ ខេត្ត​។

​លោកហង្ស ពុទ្ធានាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល ​ការបោះឆ្នោត និ​កហ្វិចបានឲ្យដឹងថា អង្គការ​​សង្គម​ស៊ីវិល រកឃើញថា អ្នកបោះឆ្នោត​ជា​ង ១០% គឺមាន​តែ​ឈ្មោះ នៅក្នុង​បញ្ជី​បោះឆ្នោត តែ​គ្មាន​មនុស្ស​ពិត​ទេ​។ ដូច្នេះ​សង្គម​ស៊ីវិល​មាន​ការព្រួយបារម្ភ ចំពោះ​ការធ្លាក់ចុះ​នៃ​កំរិត​នៃ​ភាព​ត្រឹម​ត្រូវ និង​សុពលភាព​នៃ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ព្រមទាំង​លទ្ធភាព​សម្រាប់​អ្នកបោះឆ្នោត ក្នុង​ការប្រើប្រាស់​សិទ្ធិ​បោះឆ្នោត​របស់​ពួកគាត់ នៅក្នុង​ការបោះឆ្នោត​ខែ​កក្កដា​ខាងមុខនេះ​។

ចំណែក​លោក​ស្រី ឡូ​រ៉ា ថន​ថុន នាយិកា​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ជាតិ NDI បាន​លើកឡើង​ថា ការរកឃើញ​លើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត បាន​បង្ហាញ​នូវ​ភាពមិនប្រក្រតី ដែល​ទាក់​ទង​​ទៅ​នឹង​គុណភាព និង​ធម្មនុញ្ញភាព​នៃ​ការបោះឆ្នោត​ លោកស្រី មាន​ការព្រួយបារម្ភ​លើ​បញ្ជី​បោះឆ្នោតដោយសារ​តែ​ចំនួន​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​មួយចំនួនធំ មិន​អាច​រក​ឃើញ​ឈ្មោះ ហើយ​នឹង​មិន​អាច​បោះឆ្នោត​បាន​។ក្នុងនោះក៏​ការ​លុបឈ្មោះ​អ្នកបោះឆ្នោតដោយ​មិន​ត្រឹម​ត្រូវ។
​​​
​លទ្ធផល​នៃ​ការធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត របស់​អង្គការ​សង្គម​ស៊ីវិល​ខាងលើនេះ ត្រូវបាន​បង្ហាញ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. កាលពី​រសៀល​ថ្ងៃ​ទី​២០​មីនា​ម្សិលមិញ ​។ ​លោក ទេព នីថាអគ្គលេខាធិការ គ​.​ជ​.​ប​. បាន​ប្រាប់​វិទ្យុ​បារាំង​ថា លទ្ធផល​​​នៃ​ការរកឃើញ​នោះ មិន​ទាន់​គ្រប់​ជ្រុងជ្រោយ ហើយ​របៀប​នៃ​ការធ្វើ​សវនកម្ម គួរឲ្យ​សង្ស័យនិង​មិន​គួរឲ្យ​ជឿ​បាន​ទេ​។​

តាម​លោក ទេព នីថា ​​ដើម្បី​ផ្ទៀងផ្ទាត់ និង​ដើម្បី​កុំឲ្យ​មាន​ការយល់ច្រលំ លើ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោតដែល​រៀបចំ​ដោយ គ​.​ជ​.​ប​. គ​.​ជ​.​ប​.​បាន​ស្នើ​ឲ្យ​អង្គការ ​ទាំង​បី​នោះ បញ្ជូន​ទិន្នន័យ៤ សំខាន់ៗ​ មកកាន់​គ​.​ជ​.​ប​. រួមមាន ឈ្មោះ​អ្នក​ដែល​អង្គការ​អះអាងថា បាត់​ឈ្មោះនិង​ឈ្មោះ​អ្នក​បោះ​ឆ្នោតដែលថា គ​.​ជ​.​ប​. លុប​ចេញ​ពី​បញ្ជី មិន​ត្រឹមត្រូវ ជាដើម​៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan