យុវជនដែលនិយមទៅញ៉ាំអាហារនៅនៅម្ដុំផ្សារថ្មី
ជិតវិថីប៉ាស្ទ័រ នឹងប្រទះភ្នែកឃើញហាងមួយឈ្មោះប្លែកពីគេ គឺ
“ហាងមីបុក” ។
ប៉ុន្តែអតិថិជនភាគច្រើននៅមិនទាន់ស្គាល់ម្ចាស់ហាងនោះនៅ
ឡើយទេ។
តាមពិតទៅ ម្ចាស់ហាងខាងលើជាយុវជនម្នាក់មកពីខេត្តក្រចេះ ប៉ុន្តែមានចិត្តក្លាហានហ៊ានបើកអាជីវកម្មផ្ទាល់ខ្លួន ខណៈរូបគេមានវ័យត្រឹម២៥ឆ្នាំប៉ុណ្ណោះ។
យុវជន អយ ផល្លា កើតនៅថ្ងៃ២៥ កុម្ភះ ឆ្នាំ១៩៨៦ នៅក្រុងក្រចេះ ខេត្តក្រចេះ ជាកូនទោលក្នុងគ្រួសារមួយ ដែលមានឪពុកម្ដាយ ជាអាជីវករលក់ដូរគ្រឿងបំលាស់អគ្គិសនី ។
តាំងពីវ័យកុមារមក ផល្លា មិនធ្លាប់ជួបការលំបាកនោះទេ ដោយសារឪពុកម្ដាយ ជាអ្នកមានជីវភាពធូរធារស្រាប់។
មានឧបនិស្ស័យជាអ្នករកស៊ី
ឆ្នាំ ២០០៥ ផល្លា បានប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងជាកូនទោលត្រូវបានឪពុកម្ដាយឃាត់ឲ្យរស់នៅខេត្ត ព្រោះមិនចង់ឲ្យកូននៅឆ្ងាយពីខ្លួន ប៉ុន្តែគោលបំណងរបស់ពួកគេត្រូវបាន ផល្លា ផ្ទាល់បដិសេធ ព្រោះក្នុងចិត្តរបស់គេ គឺចង់ចេះចង់ដឹងពីការរកស៊ីឲ្យបានកាន់តែស៊ីជម្រៅ ដូច្នេះ ផល្លា បានសម្រេចចិត្តសុំអ្នកមានគុណទាំងពីររបស់ខ្លួនមករៀននៅ ភ្នំពេញ។
មុខវិជ្ជាដែល ផល្លា ជ្រើសរើសប្រាកដណាស់ គឺអាជីវកម្ម (Business Administration) ដោយមិនមានសួរយោបល់ពីអ្នកណាម្នាក់ឡើយ ។
ដៃគូមានចិត្តដូចគ្នា
កំពុងសិក្សាឆ្នាំទី៣ ផល្លា ក៏បែបគំនិតសរសេរគម្រោងអាជីវកម្មមួយ ទាក់ទងនឹងការបើកហាងលក់ដូរ។ ពេលនោះនៅក្នុងក្រុមពិភាក្សា ផល្លា បានជួបដៃគូម្នាក់ដែលមានចិត្តដូចគ្នា គឺចង់ក្លាយជាអ្នកស៊ី។ បន្ទាប់មកអ្នកទាំងពីរបានសម្រេចដឹកដៃគ្នារកស៊ី។ នៅឆ្នាំ២០០៨ ក្នុងឆ្នាំសិក្សាទី៤ ដោយចិត្តអន្ទះសារចង់បង្កើតអាជីវកម្ម លោក និងដៃគូក៏សម្រេចធ្វើផែនការបើកហាងមួយ ដោយជាក់លាក់ដើម្បីកំណត់ទំហំលុយដែលត្រូវការពិតប្រាកដ។
ឧបសគ្គធំគឺ លុយ
គម្រោង អាជីវកម្មរបស់ពួកគេលេចជារូបរាងឡើង គឺបើកហាងមួយដោយដាក់ឈ្មោះថា “មីបុក” ដោយចំណាយដើមទុនក្នុងរង្វង់ជាង៣ពាន់ដុល្លារ ប៉ុន្តែទំហំទឹកប្រាក់នេះសម្រាប់និស្សិតវ័យក្មេងទាំងពីរនាក់ គឺជាឧបសគ្គដ៏ធំមួយ ព្រោះពួកគេកំពុងសិក្សានៅឡើយ គ្មានលទ្ធភាពទេ។
វ័យក្មេង មនុស្សចាស់មិនទុកចិត្ត
ខណៈ ដែល ផល្លា ជម្រាបគម្រោងនេះទៅកាន់ឪពុកម្ដាយនៅឯស្រុក គេមិនទទួលបានការគាំទ្រ និងលើកទឹកចិត្តនោះទេ ព្រោះពួកគាត់ក៏មានមុខរបរឲ្យកូនខ្លួនរកស៊ីស្រាប់នៅឯស្រុក កំណើតដែរ និងម្យ៉ាងចង់ឲ្យលោកខិតខំរៀនសូត្រ។ ប៉ុន្តែទោះបីឪពុកម្តាយមិនគាំទ្រ ក៏ ផល្លា នៅតែមានការតាំងចិត្តដដែល។
មធ្យោបាយនឹងមាន នៅពេលដែលអ្នកគិតពីវា
ដោយ សារការយកចិត្តទុកដាក់ក្នុងការសិក្សាខ្លាំង ពាក្យគ្រប់ម៉ាត់របស់គ្រូត្រូវបានលោកចងចាំ។ គ្រាមួយ លោកគ្រូម្នាក់បានប្រាប់លោកថា មានវិធីមួយដែលអាចឲ្យលោកគៀងគរដើមទុនយកមករកស៊ីបាន និងមិនសូវលំបាកសងគេវិញ នោះគឺវិធីខ្ចីលុយមិត្តភ័ក្ដិម្នាក់បន្តិចៗ។
បេសកកម្មខ្ចីលុយមិត្តភ័ក្ដិធ្វើដើមទុន
គំនិត មួយនេះធ្វើឲ្យ ផល្លា និងដៃគូ ផ្ដើមអនុវត្តភ្លាម គឺចាប់ផ្ដើមចេញប្រតិបត្តិការណ៍ខ្ចីលុយអ្នកស្គាល់គ្នាទាំងអស់ ហើយនឹកគិតក្នុងចិត្តថា ខ្ចីពី២០ ទៅ៥០ដុល្លារពីមិត្តភ័ក្ដិ ប្រហែលជាពួកគេមិនកំណាញ់ទេ។ ដូចការគិតទុក មានអ្នកខ្លះឲ្យខ្ចីលើសពីនេះ ឯអ្នកខ្លះទៀតឲ្យខ្ចីតិចជាងនេះ និងខ្លះទៀតឲ្យតែម្ដងមិនបាច់សងវិញទេ។
លក់ម៉ូតូសំណព្វចិត្ត ធ្វើដើមរកស៊ី
ទោះជា បានខ្ចីលុយពីមិត្តភ័ក្ដិអស់ក៏ដោយ ផល្លា នៅមិនទាន់អាចរកលុយបានគ្រប់នៅឡើយ។ ក្រោយមក ផល្លា ក៏សម្រេចចិត្តលក់ម៉ូតូ វ៉េវ២០០២ របស់ខ្លួន បានប្រាក់ប្រមាណ៧០០ដុល្លារបន្ថែមទៀត ដើម្បីបង្គ្រប់ការចូលហ៊ុនឲ្យស្មើគ្នា។
ជឿជាក់ខ្លួនឯងមុន នោះអ្នកដទៃនឹងជឿអ្នកតាមក្រោយ
ក្រោយ ពីរកឃើញទីតាំងមួយនៅផ្លូវប៉ាស្ទ័រ និងត្រូវជួលផ្ទះតម្លៃ៥០០ដុល្លារក្នុងមួយខែ សហគ្រិនវ័យក្មេងក៏បានចរចាជាមួយម្ចាស់ផ្ទះតាមទូរសព្ទ ត្រូវថ្លៃគ្នា។ ប៉ុន្តែពេលជួបមុខ ម្ចាស់ផ្ទះហាក់ស្រងាកចិត្ត ព្រោះអ្នកទាំងពីរនាក់នៅក្មេង ហេតុអ្វីបានជាហ៊ានមកជួលផ្ទះ តម្លៃ៥០០ដុល្លារ ដើម្បីរកស៊ី? ឆ្លើយតបទៅម្ចាស់ផ្ទះជួលអ្នកទាំងពីរបានបង្ហាញផែនការអាជីវកម្ម របស់ខ្លួន ក្រោយមកម្ចាស់ផ្ទះជួលបានកោតសរសើរ ចំពោះភាពក្លាហាននេះ។
រៀនបណ្ដើរ និងក្លាយជាសហគ្រិនបណ្ដើរ
ការរៀបចំហាងចំណាយពេល១ខែ ខណៈអ្នកទាំងពីរ រៀននៅឆ្នាំទី៤នៅឡើយ ហើយក្នុងខែ៧ ជាពេលវេលាដ៏មមាញឹកបំផុតរបស់ និស្សិតត្រូវធ្វើនិក្ខេបបទប្រឡងចេញ ដូច្នេះ ផល្លា និងដៃគូ ពិតជាពិបាកក្នុងការបែងចែកខួរក្បាលគ្រប់គ្រងហាងផង រៀនផងណាស់។
ប៉ុន្តែ ដោយចិត្តស្រឡាញ់លើការរកស៊ី ផល្លា និង ដៃគូ នៅតែរក្សាជំហរលើការបើកហាងរហូតដល់ចេញជារូបរាងឡើង ដោយដាក់ឈ្មោះ “ហាងមីបុក” ជាមួយនឹងភាពជឿជាក់ថា នឹងទទួលបានភាពជោគជ័យ ព្រោះមានតែមួយនៅភ្នំពេញ។
ការអនុវត្តខុសពីទ្រឹស្ដី
ផល្លា បានរំលឹកថា រៀនក្នុងសៀវភៅ តែងតែប្រាប់ថា បើកអាជីវកម្មមួយ ចាំបាច់ត្រូវមានលុយខាត៣ខែ ទៅមួយឆ្នាំ ព្រោះភ្ញៀវមិនទាន់ស្គាល់ មិនអាចចំណេញភ្លាមនោះទេ ប៉ុន្តែសហគ្រិនវ័យក្មេងពីរនាក់ បានទាត់ចោលការយល់ឃើញខាងលើ ហើយនៅបន្តសកម្មភាពរបស់ខ្លួនយ៉ាងរលូន ។
អ្នកទាំងពីរក៏ សម្រេចចិត្តយករយៈពេល៣ខែនោះ មកជំរុញការលក់ (Promotion) ដូចជាចែកខិតប័ណ្ណ និងលើកទឹកចិត្ត ដូចជាញ៉ាំមីមួយចាន បន្ថែមកូកាកូឡាមួយដប រហូតឈ្មោះហាងនេះក្លាយជាទីចាប់អារម្មណ៍របស់យុវវ័យរហូតមកដល់ សព្វថ្ងៃនេះ។
ថ្ងៃទីមួយភ្ញៀវ ចូលពេញហាង
អ្នក ខ្លះគិតថា ការបើកហាងថ្ងៃទីមួយ គួរតែហៅមិត្តភ័ក្ដិ ឬបងប្អូនមកញ៉ាំ ដើម្បីឲ្យគេជួយគាំទ្រ ប៉ុន្តែសម្រាប់ ផល្លា គិតថា បើកហាងសម្រាប់លក់ជូនភ្ញៀវ ដូច្នេះចាញ់ ឬឈ្នះគឺនៅលើថ្ងៃទី១នេះឯង គ្មានអ្នកណាអាចជួយយើងបានក្រៅពីខ្លួនយើងនោះទេ។
បច្ចុប្បន្នភាព
យុវជន អយ ផល្លា មានអាយុ២៨ ឆ្នាំ មានហាងមួយ ហើយនិងមានមុខតំណែងជានាយកចាត់ការទូទៅ (General Manager ) នៅក្រុមហ៊ុនFXIC Trading Forex ហើយក៏មិនទាន់មានភរិយានៅឡើយទេ ប៉ុន្តែមានសង្សារហើយ។ ផល្លា អាចមានចំណូលលើសពី១ពាន់ដុល្លារក្នុងខែ។
ផែនការអនាគត
យុវជន រូបនេះមានមហិច្ឆតាបើកហាងមីបុកបន្ថែម២ ទៅ៣សាខាទៀត ហើយបើកអាជីវកម្មដទៃទៀតទៅតាមលទ្ធភាព ស្របទៅតាមបំណងប្រាថ្នា។ លោកចង់មានលុយចំនួន១លានដុល្លារ នៅពេលលោកមានអាយុត្រឹម៣០ឆ្នាំប៉ុណ្ណោះ ទោះជាខ្លួនឯងផ្ទាល់ គិតថា វាហាក់ស្ថិតនៅឆ្ងាយពីក្ដីស្រម៉ៃពេកក៏ដោយ។
បទពិសោធន៍ជីវិត
ទោះបីជាអាជីវកម្មនេះតូចពិតមែន ប៉ុន្តែមិនមែនមានន័យថា ដំណើរទៅដោយរលូនរហូតនោះទេ តែងតែជួបឧបសគ្គខ្លះៗដែរ ។
អត់លុយមិនមែនឧបសគ្គនោះទេ
ដូច លោកបានរៀបរាប់ខាងលើយ៉ាងនេះដែរ មនុស្សភាគច្រើនតែងតែរអ៊ូរទាំថា គ្មានលុយ និងខ្វះដើមទុនរកស៊ី គឺធ្វើអ្វីមិនកើតទេ ខណៈដែលពួកគេប្រើប្រាស់របស់ទំនើបដូចជាម៉ូតូ រថយន្ត និងរបស់របរផ្សេងទៀតស្រាប់រួចទៅហើយ ប៉ុន្តែមិនហ៊ានប្រថុយជាមួយនឹងការបណ្ដាក់ទុនរកស៊ីទៅវិញ ទេ។
សម្រាប់លោក ការចាប់ផ្ដើមរកស៊ី គឺជាការប្រថុយប្រថានខាតបង់ ដូច្នេះបើមានចិត្តចង់រកស៊ី កុំខ្លាចអី។ អ្វីក៏ដោយឲ្យតែអាចបង្វិលជាដើមទុនបាន គួរប្រើឲ្យអស់ពីលទ្ធភាព ដូចលោកលក់ម៉ូតូ ដើម្បីរកស៊ីអញ្ចឹងដែរ។
ចំពោះ រឿងខ្ចីលុយមិត្តភ័ក្ដិក៏ដូចគ្នា បើសិនជាលោកទៅខ្ចីលុយធនាគារ គេមិនឲ្យទេ ព្រោះគ្មានអ្វីបញ្ចាំឲ្យគេ មួយវិញចងការប្រាក់ក៏ខ្ពស់ដែរ ហើយរូបលោកនៅក្មេងទៀត គេច្បាស់ជាមិនឲ្យខ្ចីច្រើននោះទេ។ ដូច្នេះលោកខ្ចីមិត្តភ័ក្ដិម្នាក់២០ ទៅ៣០ដុល្លារ គេពិតជាមិនមានលក្ខខ័ណ្ឌច្រើននោះទេ ដូច្នេះមានតែមិត្តភ័ក្ដិ ២០ទៅ៣០នាក់ ទើបធ្វើឲ្យលោកអាចមានលទ្ធភាពរកស៊ីបាន។
ការផ្ដាំផ្ញើ
លោក គិតថា យុវជនមិនគួររង់ចាំរហូតរៀនចប់ ឬមានលុយច្រើនចាំរកស៊ីនោះទេ បើមើលឃើញឱកាសអាចធ្វើបានគួរតែធ្វើ ព្រោះពេលវេលាសម្រាប់មនុស្សម្នាក់ៗមិនមានច្រើនឡើយ។ ដូច្នេះយុវជនគួរកំណត់គោលដៅមួយដែលខ្លួនចង់បានឲ្យច្បាស់លាស់ ។
ធ្វើការឲ្យគេមិនអាចធ្វើជាអ្នកមានបាននោះទេ
លោក មិនមានអ្វីអស្ចារ្យ ដែលគួរកោតក្រែងនោះទេ ប៉ុន្តែលោកគិតថា ការធ្វើការងារឲ្យគេគ្រាន់តែអាចបានចិញ្ចឹមជីវិតប៉ុណ្ណោះ មានតែរកស៊ីទេ ដែលអាចនាំលោកក្លាយជាអ្នកមាន។
ដូច្នេះ យុវជនគួរតែហ៊ានប្រថុយក្នុងការរកស៊ី ប្រសើរជាងការធ្វើការងារដែលបានត្រឹមតែគ្រប់គ្រាន់ ហើយអ្នកខ្លះចំណូលមិនគ្រប់ចំណាយ ដូច្នេះគួរតែហ៊ានប្រថុយ ដើម្បីសេរីភាព និងរស់នៅដោយសប្បាយចិត្ត។
មិត្តយុវវ័យយល់យ៉ាងណា?
អត្ថបទ៖ កង ចាន់បញ្ញា

0 comments:
Post a Comment