Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, March 29, 2013

អាពាហ៍ពិពាហ៍​ល្អ​សម្រាប់​បេះដូង​ស្ត្រី​


អាពាហ៍ពិពាហ៍ ពុំ​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​បេះដូង​របស់​បុរស​ប៉ុណ្ណោះ​ទេ តែ​នៅ​ល្អ​សម្រាប់​ទាំង​ស្ត្រី​, នេះ​បើ​យោង​តាម​ការស្រាវជ្រាវ​មួយ​របស់​ពួក​អ្នកវិទ្យា សាស្ត្រ​ហូ​ឡង់​។​ ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​មួយ​ថ្មីៗ​នេះ បានបង្ហាញ​ថា អាពាហ៍ពិពាហ៍ នាំមក​នូវ​ផលប្រ យោជន៍​សុខភាព​ជា​ច្រើន​សម្រាប់​បុរស ដោយសារ​ពួកគេ​ត្រូវ​បាន​ភរិយា​ថែទាំ​ហ្មត់ចត់ និង​រំលឹក​ឱ្យ​ទៅ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​ផង​។​

​ប៉ុន្តែ​ ការស្រាវជ្រាវ​ថ្មី​បំផុត​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​មន្ទីរពេទ្យ​ មហាវិទ្យាល័យ Turku (​ហ្វាំង​ឡ​ង់​) បាន​រកឃើញថា ស្ត្រី​ក៏​បាន​ទទួល​ប្រយោជន៍​ពី​អាពាហ៍ពិពាហ៍​ដែរ​។​ ពួក​អ្នកវិទ្យាសាស្ត្រ បាន​ដំណើរការ​ស្រាវជ្រាវ​លើ​អ្នកជំងឺ​បេះដូង ១៥.៣៣០​នាក់ ក្នុង​រយៈពេល​១០​ឆ្នាំ​។ លទ្ធផល​បាន​បង្ហាញថា ស្ត្រី​និង​បុរស​នៅលីវ មានការ​ប្រឈម​កើត​ជំងឺ​បេះដូង​ខ្ពស់ ជាង​២/៣​ដង ធៀប​នឹង​អ្នក​បាន​បង្កើត​គ្រួសារ​។​ ក្នុង​ចំណោម​អ្នក​កើត​ជំងឺ​បេះដូង​នោះ អ្នក​នៅ​លីវ មានការ​ប្រឈម​បាត់បង់​ជីវិត ក្នុង​រង្វង់​២៨​ថ្ងៃ ក្រោយពេល​កើត​ជំងឺ​ខ្ពស់ ជាង​២/៥​ដង បើ​ប្រៀបធៀប​នឹង​អ្នក​មាន​គ្រួសារ​។​

​ ពួក​អ្នកវិទ្យាសាស្ត្រ បានឱ្យដឹងថា អ្នក​បាន​បង្កើត​គ្រួសារ ក៏​អាច​នៅ​រស់​បាន​យូរ​ជាង​ពេល​កើត​ជំងឺ​បេះដូង​ដោយសារ​ពួកគេ បាន​ការជួយ​រហ័ស​ជាង​ពី​ភរិយា ឬ​ស្វាមី​របស់​ពួកគេ​៕​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan