Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, March 27, 2013

រដ្ឋមន្ត្រី​ការបរទេស​ថៃ​ ចង់បាន​ការអភិវឌ្ឍន៍​រួម ​តំបន់​ជម្លោះ​ជាមួយ​កម្ពុជា​




រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក​ស៊ូ​រ៉ា​ពង់ តូ​វិចា​ក​ឆៃ​គុល បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា លោក​ចង់​អោយ​ប្រជាជន​ថៃ​បន់ស្រន់​សុំអោយ​​តុលាការ​យុត្តិធម៌​អន្តរជាតិ ​(ICJ) ​ចេញ​សាលក្រម​អោយ​យុត្ត​ធម៌​មួយ​ដែល​នឹង​មិន​បណ្តាល​អោយ​ថៃ​បាត់បង់​ទឹក​ដី​ បន្ថែម​ទៀត​។​

យោង​តាម​កាសែត​ថៃ​ចេញផ្សាយ​ថ្ងៃ​នេះ​ ​លោក​ស៊ូ​រ៉ាព​ង់​បាន​និយាយថា​"​យើង​នៅតែ​សង្ឃឹមថា​តុលាការ​នឹង​រក្សា​ស្ថាន ភាព​នៅ​ដដែល​ទាក់ទង​នឹង​ទឹក​ដី​ជុំវិញ​ប្រសាទ​ព្រះវិហារ ​ដូចដែល​ខ្លួន​បាន​ចេញ​កាលពី​ឆ្នាំ​១៩៦២ ​ពីព្រោះ​យើង​ចង់​ធ្វើ​ការអភិវឌ្ឍន៍​រួម​គ្នា​តំបន់​​ជម្លោះ​ជាមួយ​កម្ពុជា​ "​។​ ​យោង​តាម​កាសែត​បាងកក​ប៉ុស្ត៍លោក​ស៊ូ​រ៉ា​ពង់​ និង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ហោ ណាំហុង ជា​សហប្រធាន​នៃ​ក្រុមការងារ​មួយ​សំរាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​តំបន់​ថៃ​- ​កម្ពុជា​។​

​លោក​បាន​និយាយទៀតថា​ក្រុម​ការងារ​មាន​គំរោង​ជំរុញ​ទេ​ ចរណ៍​រវាង​ថៃ ​និង​កម្ពុជា​រួម​គ្នា​។​ ​ស៊ូ​រ៉ា​ ពង់​ បានបញ្ជាក់​ថា​គ្មាន​នរណា​ចង់​អោយ​ទាហាន​ថៃ​ និង​កម្ពុជា​ប៉ះទង្គិច​គ្នា​សា​ជា​ថ្មី​ទេ ​និង​មេបញ្ជាការ​ជាន់ខ្ពស់​លោក​ថា​ណា​សាក់​​ប៉ា​ទី​ម៉ា​ប្រា​កន រួម​ទាំង​ប្រមុខ​ទ័ពជើងគោក ប្រា​យុទ្ធ ចាន​អូ​ចា ប្រកាន់​យក​ជំហរ​ទន់ភ្លន់​ជាង​មុន​អំពី​បញ្ហា​ព្រំដែន​ថៃ​-​កម្ពុជា​។​

​ ក្នុង​ដំណើរការ​វិវត្តន៍​មួយទៀត តុលាការ​ជាន់ខ្ពស់​កាល​ពី​ថ្ងៃ​ម្សិលមិញ​បានជ្រើសរើស​ចៅក្រម​៩​រូប​ដើម្បី​ ពិចារណា​បណ្តឹង​ពី​បទ​ធ្វេស​​ប្រហែស​ការងារ​ប្រឆាំង​អតីតរដ្ឋមន្ត្រី​ ការបរទេស ណុប​ផា​ដុន​ ​ផា​តា​ម៉ា​។​

​បណ្តឹង​របស់​គណៈកម្មាធិកា​រ​ ប្រឆាំង​អំពើ​ពុករលួយ​នេះ​ពាក់ព័ន្ធ​នឹង​ការសំរេច​របស់​លោក​ផា​តា​ម៉ា​ក្នុង ​ការចេញ​សេចក្តីថ្លែងការណ៍​​រួម​មួយ​ជាមួយ​កម្ពុជា​នៅ​ឆ្នាំ​២០០៨​ដោយ​ គាំទ្រ​សំណើ​កម្ពុជា​សំរាប់​ការចុះបញ្ជី​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ ពិភពលោក​។​ អង្គចៅក្រម​នេះ​នឹង​សំរេច​នៅ​ថ្ងៃ​២៦​មេសា​ថា​តើ​ខ្លួន​នឹង​ទទួលយក​បណ្តឹង​ នេះ​ដែរ​ឬ​អត់​។​

​គណៈកម្មាធិការ​នេះ​ចោទប្រកាន់​លោក​ណុប​ផា​ដុន​ថា​ លោក​បាន​រំលោភ​មាត្រា​ទី​១៥៧​នៃ​ក្រម​ព្រហ្មទណ្ឌ​ដោយសារ តែ​មិន​មាន​សុំ​ការអនុញ្ញាត​ពី​សភា​ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍​រួម​នេះ ​កាលពី​ថ្ងៃ​១៨ មិថុនា​ឆ្នាំ​២០០៨ ដោយសារ​វា​ពាក់ព័ន្ធ​នឹង​កិច្ច​ព្រម​​ព្រៀង​អន្តរជាតិ​។​

​ក្នុង​ ហេតុការណ៍​ពាក់ព័ន្ធ​មួយ​ទៀត សេចក្តីថ្លែងការណ៍​ផ្ទាល់មាត់​ដែល​ថៃ​នឹង​ធ្វើ​នៅ​ចំពោះមុខ​តុលាការ​ ICJ ​អំពី​ជម្លោះទឹកដី​ជាប់​ប្រា​​សាទ​ព្រះវិហារ​ជាមួយ​កម្ពុជា​នឹង​ដាក់​ជូន​ គណៈរដ្ឋមន្ត្រី​ថៃ​នៅ​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​នាយករដ្ឋ មន្ត្រី​បាន​ពិភាក្សា​វា​​ជាមួយ​អាជ្ញាធរ​សន្តិសុខ​នៅ​វិមាន​រដ្ឋាភិបាល​ កាលពី​ថ្ងៃ​ម្សិលមិញ​។​

​មាន​មុខ​នៅ​ឯ​កិច្ចប្រជុំ រួមមាន​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​អប់រំ រដ្ឋមន្ត្រី​ការពារជាតិ​និង​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការបរទេស លោក​ស៊ូ​រ៉ា​ពង់​។​ អគ្គលេខា​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ នាយសេនាធិការ​កងទ័ព​និង​ឯកអគ្គរដ្ឋទូត​ថៃ​ប្រចាំ​ក្រុង​ឡាអេ ក៏​មាន​វត្តមាន​ផងដែរ​។​

​ថៃ​ និង​កម្ពុជា​ត្រូវ​ឡើង​ផ្តល់​សេចក្តី​ថ្លែងការណ៍​ផ្ទាល់មាត់​នៅ​ចំពោះមុខ ​ICJ​ នៅ​ក្រុង​ឡាអេ​ចាប់ពី​ថ្ងៃ​១៥​ដល់​១៩​មេសា​តាម​​សំណើ​របស់​កម្ពុជា​អោយ​ តុលាការ​បកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២ ​ដើម្បី​អោយ​ដឹង​ថា​ តើ​តំបន់​ជាប់​ប្រាសាទ​ត្រឹមណា​ជា​​របស់​កម្ពុជា ត្រឹមណា​ជា​របស់​ថៃ ហើយ​ការសំរេច​ត្រូវ​រំពឹងថា​នឹង​ចេញ​នៅ​ខែ​តុលា​៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan