Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, March 27, 2013

ប្រកា​ស​​អាសន្ន​ក្រហម​ក្រោយ ​រក​ឃើញ​របស់​ចម្លែក​មួយ​ខណៈ ​ក្រុង​ព្យុង​យ៉ាង​​​គំរាម​​​​ពី​សង្គ្រាម​នុយ​ក្លេ​អ៊ែរ​




របស់​ចម្លែក​មួយ​ដែល​មាន​ចលនា​នៅ​មុខ​របង​លួស​បន្លា​នៅ​តាម​ ខ្សែ​បន្ទាត់​ព្រំ​ដែន​តំបន់​ហាម​​មិន​ឱ្យ​មា​ន​កង​ទ័ព​រវាង​កូរ៉េ​ទាំង​២​​ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ទាហាន​យាម​កូរ៉េ​ខាង​ត្បូង​ម្នាក់​ នា​វេលា​ម៉ោង​២​ និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៧ មីនា នៅ​តំបន់​ខ្ពស់​ HWACHEON នៃ​ខេត្ត​ GEANGWON ហើយ​ពេល​ឃើញ​របស់​ចម្លែក​ចល័ត​នេះ ទាហាន​យាម​​បាន​​បាញ់​ ។​ ក្រោយ​ការ​រុក​រក​នៅ​នឹង​កន្លែង​គេ​ពុំ​បាន​រក​ឃើញ​អ្វី​ឡើយ ។

ក្រោយ ​​ឧប្បត្តិ​ហេតុ​នោះ​ អាជ្ញាធរ​យោធា​បាន​ចេញ​​ការ​ប្រកាស​អាសន្ន​ប្រុង​ប្រយ័ត្ន​ក្រហម ​គ្រោង​ប្រយុទ្ធ​ប្រឆាំង​ពួក​ធ្វើ​ចារ​កម្ម​​នៅ​តំបន់​ HWACHEON ។ អាជ្ញាធរ​យោធា​​​រៀប​រាប់​ថា អ្នក​យាម​​​ប្រទះ​ឃើញ​របស់​កំពុង​ធ្វើ​ចលនា​ហួស​ពី​របង​លួស​​បន្លា ហើយ​វិធាន​ការ​នានា​ត្រូវ​បាន​ចាត់​នាវេលា​ម៉ោង​២​និង​៣០​នាទី​រំលង​ អធ្រាត្រ​​។ ​នា​ព្រឹក​ថ្ងៃ​ទី​២៧ មីនា វេលា​ម៉ោង​៩​និង​២០​នាទី​ ម៉ោង​ក្នុងស្រុក ការ​ប្រកាស​អាសន្ន​ក្រហម​ត្រូវ​បាន​លុប​ចោល​វិញ​ ដោយ​អាជ្ញាធរ​ធ្វើ​ការ​សន្និដ្ឋាន​ថា ពួក​ទាហាន​កូរ៉េ​ខាង​ជើង​ពុំ​បាន​ឆ្លង​កាត់​តំបន់​ហាម​មិន​ឱ្យ​​មាន​កង​ទ័ព​ នោះ​ឡើយ ។

ចំណែក​កូរ៉េ​ខាង​ជើង​វិញ​ប្រកាស​កាល​ពី​​យប់​ថ្ងៃ​ទី​២៦ មីនា​ថា បាន​រាយ​​​ការណ៍​ប្រាប់​ដល់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.​ស.ប​​​​ ពី​រាល់​អំពើ​បង្ក​ហេតុ​របស់​កូរ៉េខាង​​​ត្បូង និង​សហ​រដ្ឋ​អាមេរិក​​ដែល​បង្កើត​សភាព​​ការណ៍​នៃ​សង្គ្រាម​នុយ​ក្លេ​​អ៊ែរ​​ ​មួយ​នៅ​ឧបទ្វីប​កូរ៉េ​ ។ នេះ​បើ​យោង​តាម​សេច​ក្តី​ប្រកាស​មួយ​​របស់​ក្រសួង​ការ​បរ​ទេស​កូរ៉េ​ខាង​ជើង ​ ។

ក្នុង​សេច​ក្តី​​ប្រកាស​នោះ ក្រុង​ព្យុង​យ៉ាង​និយាយ​ថា ក្រសួង​ការ​បរ​ទេស​និយាយ​ដោយ​ចំហ​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.​ស.បថា អំពើ​បង្ក​ហេតុ​ទាំង​ឡាយ​របស់​កង​ទ័ព​កូរ៉េ​ខាង​ត្បូង​ និង​សហ​រដ្ឋ​អាមេរិក​បាន​រុញ​ច្រាន​ឧប​ទ្វីប​កូរ៉េ​ឱ្យ​ស្ថិត​ក្នុង​សភាព​ ការណ៍​នៃ​សង្គ្រាម​នុយ​ក្លេ​អ៊ែរ​មួយ​។ សេច​ក្តី​ប្រកាស​បន្ត​ថា កង​កម្លាំង​យោធា​របស់​យើង​ និង​ប្រជា​ជន​យើង​បាន​ធ្លាក់​ចូល​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​ ប្រយុទ្ធ​ទាំង​ស្រុង​មួយ​ប្រឆាំង​អាមេរិក​ ដើម្បី​ការ​ពារ​ប្រទេស​ និង​ភាព​ថ្លៃ​ថ្នូរ​របស់​ប្រជាជាតិ​ ដោយ​ផ្អែក​លើ​កម្លាំង​នៃ​នយោបាយ​​ SONGUN (ផ្តល់​អាទិភាព​ដល់​កង​ទ័ព​)​របស់​យើង​ ។

នៅ​ឧប​ទ្វីប​កូរ៉េ​ សង្គ្រាម​នុយ​ក្លេ​អ៊ែរ​មួយ​ពុំ​មែន​គ្រាន់​ជា​​និមិត្ត​រូប​ឡើយ តែ​វា​​ក្លាយ​ជា​ការ​ពិត ។ សហ​រដ្ឋ​អាមេរិក​អាង​លើ​ឧត្តម​ភាព​របស់​ខ្លួន​សម្រាប់​ពេល​នេះ ក៏​ប៉ុន្តែ​នឹង​ពុំ​អាច​ចៀស​ផុត​ពី​ភ្លើង​ឆាប​ឆេះ​ដែល​ភ្លើង​នោះ​ខ្លួន​ជា​ អ្នក​បង្កាត់​ឡើយ ។ ពួក​អាយ៉ង​កូរ៉េ​ខាង​ត្បូង​ធ្វើ​សកម្ម​ភាព​ដូច​សត្វ​សាហាវ​កំពុង​មាន​កំហឹង​ មួយ​ ដោយ​ទុក​ចិត្ត​លើ​ឆត្រ​នុយ​ក្លេ​អ៊ែរ​របស់​អាមេរិក​ ក៏​ប៉ុន្តែ​ពួក​គេ​នឹង​ភ្លក្ស​រស​ជាតិ​នៃ​ការ​វាយ​ប្រហារ​នុយ​​ក្លេ​អ៊ែរ​ ។

សេច ​ក្តី​ប្រកាស​របស់​ក្រសួង​ការ​បរ​ទេស​កូរ៉េ​ខាង​ជើង​បន្ត​ទៀត​ថា យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធ​សាស្ត្រ​អាមេរិក​ B-52 បាន​ហោះ​ហើរ​លើ​ដែន​អាកាស​​កូរ៉េ​ខាង​ត្បូង​សម្រាប់​ធ្វើ​សម​​យុទ្ធ​​វាយ​ ប្រហារ​នុយ​ក្លេ​អ៊ែរ​ ហើយ​សហ​រដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​បាន​រៀប​ចំ​រួម​គ្នា​នូវ​ផែន​ការ​មួយ​សំដៅ​ធ្វើ​ សង្គ្រាម​នុយ​ក្លេ​អ៊ែរ​មួយ​ ។ប្រ​ទេស​កូរ៉េ​ខាង​​ជើង​កាល​ពី​ថ្ងៃ​ទី​២៦ មីនា​ បាន​ដាក់​កង​ទ័ព​របស់​ខ្លួន​ឱ្យ​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រយុទ្ធ​ ហើយ​ស្នើ​ដល់​បណ្តា​កង​​​ឯក​​ភាព​ ពិសេស​យុទ្ធ​សាស្ត្រ​​ឱ្យ​រៀប​ចំ​ខ្លួន​ធ្វើ​ការ​វាយ​ប្រហារ​ជាយ​ថា​ ហេតុនានា​ប្រឆាំង​សហ​រដ្ឋ​អាមេរិក​ ដែល​នោះ​ជា​ការ​គំរាម​កំហែង​ថ្មី​ ដែល​ក្រុង​វ៉ា​ស៊ីន​តោន​កំពុង​ចាប់​អារម្មណ៍​ខ្លាំង ហើយ​ត្រៀម​ឆ្លើយ​តប​ចំពោះ​គ្រប់​​យថា​ភាព​ ។

អ្នក​នាំ​ពាក្យ​មន្ទីរ​ ប៉ង់​តា​ហ្គោន​ លោក​ GEORGE LITTLE បាន​បញ្ចេញ​ប្រតិ​កម្ម​ថា យើង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​រាល់​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង​ ហើយ​យើង​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​អ្វី​ដែល​ប្រទេស​នោះ​បាន​និយាយ​ និង​ធ្វើ ។ លោក​បញ្ជាក់​ថា ការ​គំរាម​កំហែង​ឥត​ឈប់​ឈរ​របស់​ក្រុង​ព្យុង​​យ៉ាង​​​ពុំ​បាន​ជួយ​នរណា​​​ ម្នាក់​ឡើយ ។ ក្រុង​​វ៉ា​ស៊ីន​តោន​ត្រៀម​ការ​ពារ​ដែន​ដី​ខ្លួន​ និង​កូរ៉េ​ខាង​ត្បូង ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan