Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, March 27, 2013

កម្ចាត់រោមប្រដាប់ភេទ ងាយកើតជំងឺកាមរោគ

PDF Print E-mail
អ្នកជំនាញការ​ទូន្មាន​គ្រប់គ្នា​គួរ​កម្ចាត់​រោម​ដោយ​វិធីសាស្ត្រ​ឡាស៊ែរ
​ ពួក​អ្នកវិទ្យាសាស្ត្រ​បារាំង​ព្រមាន​ថា ស្ត្រី​ដែល​កម្ចាត់​រោម​ប្រដាប់ភេទ​ជាប្រចាំ​ងាយ​មាន​គ្រោះថ្នាក់​ឆ្លង​ មេរោគ​ស្បែក​តាម​ផ្លូវភេទ ។​
​ការស្រាវជ្រាវ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​ វ​ដ្តី​វេជ្ជសាស្ត្រ​អង់គ្លេស​បង្ហាញថា ប្រជាជន​ប្រេ​ស៊ី​ល ឬ​ប្រជាជន​តំបន់​ផ្សេងៗ ដែល​តែង​កម្ចាត់​រោម​ប្រដាប់ភេទ​ជាប្រចាំ​ងាយ​កើត​ជំងឺ Molluscum Contagiosum ។ នេះ​ជា​ជំងឺ​មួយ​បង្កឡើង​ដោយ​វីរុស​មួយ​ប្រភេទ​ឆ្លងតាម​ស្បែក ពេល​ប៉ះពាល់​ជាមួយ​អ្នកមាន​ជំងឺ ។​
​ពួក​អ្នកជំនាញការ​បាន​សង្កេត​មើល​ ក្រុម​បុរស និង​ស្ត្រី​ដែល​ព្យាបាល​ជំងឺ​នៅ​គ្លីនិក​សើរ​ស្បែក​ឯកជន​នៅ Nice (​បារាំង​) ពី​ខែ ១-២០១១ ដល់​ខែ ៣/២០១២ ។ លទ្ធផល​បង្ហាញថា ៩៣% នៃ​អ្នក​ទាំងនេះ​បាន​កម្ចាត់​រោម​ប្រដាប់ភេទ ក្នុងនោះ​៧០% កោរ និង​១០% ប្រើ Wax ។ សឹងតែ​ទាំង​អស់នៃ​មុខសញ្ញា​ត្រូវ​ឆ្លង Molluscum ជាមួយនឹង​សញ្ញា​ឆ្លង​មេរោគ​ដូចជា​ចេញ​កន្ទួល​រលាក​គល់​រោម​... ។​
​តាម​ ពួក​អ្នកស្រាវជ្រាវ ការ​កកិត​រលាត់ របួស​ពេល​កម្ចាត់​រោម​អាច​នឹង​បង្កលក្ខណៈ​អំណោយផល​ឲ្យ​ការឆ្លង​មេរោគ ។ ជំនាញការ​រោគ​សើ​ស្បែ​កនៅ​សាកលវិទ្យាល័យ Rochester ឲ្យ​ដឹងថា នាង​តែង​ឃើញ Mollescum ឆ្លង​ក្នុងចំណោម​អ្នក​សំអាត​រោម ។​
​ប្រៀបធៀប​ទំនាក់ទំនង​រវាង វិធី​កម្ចាត់​រោម និង​ឆ្លង​មេរោគ នាង​ទូន្មាន​គ្រប់គ្នា​គួរ​កម្ចាត់​រោម​ដោយ​ឡាស៊ែរ ព្រោះ​វិធីសាស្ត្រ​នេះ​មិន​បង្កើន​គ្រោះថ្នាក់​ឆ្លង​មេរោគ​ដោយសារ​មិន​ធ្វើ​ ឲ្យ​របក​រលាត់ស្បែក។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan