Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, March 27, 2013

ស្ត្រីអាយុ៥០ឆ្នាំ ពេញចិត្តជាមួយ "សិច"បំផុត


តាម ​ការសិក្សា​ស្រាវជ្រាវ​១​របស់​ក្រុមហ៊ុន​ផលិត​របស់របរ​ប្រើប្រាស់​ក្នុង​ គ្រួសារ Playtex ត្រូវបាន​ដំណើរការ​ចំពោះ​ស្ត្រី​អង់គ្លេស ១.៥០០​នាក់ អាយុ​ពី​២០ ដល់​៦០​ឆ្នាំ បាន​រកឃើញថា ស្ត្រី​អាយុ​លើស​៥០​ឆ្នាំ មាន​អារម្មណ៍​សុភមង្គល​រស់​រវើក និង​ចូលចិត្ត​ផ្សងគ្រោះថ្នាក់ ជាង​ប្រៀប​នឹង​ពេល​នៅ​ក្មេង ។​
​ជិត​១/២​នៃ​ស្ត្រី​ត្រូវបាន​សួរ​ ក្នុងការ​ស្រាវជ្រាវ​ឲ្យ​ដឹងថា ពួកគេ​មាន​អារម្មណ៍​ពេញចិត្ត​ចំពោះ​ជីវិត ពី​ពេល​ឈានចូល​វ័យ​៥០ ។ ជីវិត​ផ្លូវភេទ និង​ទំនាក់ទំនង​ទាំងឡាយ​របស់គេ​ក៏​ប្រែជា​ល្អប្រសើរ​ជាង​នៅ​វ័យ​នេះ ។​
​ ការសិក្សា​ស្រាវជ្រាវ​ក៏​រកឃើញថា ១/៥​នៃ​ស្ត្រី​អាយុ​លើស​៥០​ឆ្នាំ មាន "​សិច​" តិច​បំផុត​ម្តង​ក្នុង​១​សប្តាហ៍ ប្រហាក់ប្រហែល​នឹង​ស្ត្រី​ក្នុង​វ័យ​២០​ឆ្នាំ ។ ក្នុងពេលនោះ ២៧% នៃ​ស្ត្រី​អាយុ​លើស​៥០​ឆ្នាំ​សារភាពថា គេ​កំពុងមាន​អារម្មណ៍​ពេញចិត្ត​ជាមួយ "​សិច​" ជាង​ពេលណាៗ​ទាំងអស់ ។​
​ទំនាក់​ទំនងជា​មួយគូ​ជីវិត ក៏​ប្រែជា​ល្អប្រសើរ​ជាង​ពេល​ស្ត្រី​ឈានចូល​វ័យ​៥០​ជាមួយនឹង​៤៧% ក្នុង​វ័យ​នេះ ឲ្យ​ដឹងថា ទំនាក់ទំនង​របស់​ពួកគេ​កំពុង​ជ្រាលជ្រៅ និង​កក់ក្តៅ ដោយសារ​ពួកគេ​លៃ​ទុក​ពេលវេលា​ច្រើនជាង ដើម្បី​ជជែក និង​ថែទាំ​គូជីវិត ចាប់ពី​ក្រោយ​អាយុ​៥០​ឆ្នាំ ។​
​ក៏ដូចជា​ស្ត្រី​ ក្មេងៗ​ដែរ ៥០% នៃ​ស្ត្រី​អាយុ​លើស​៥០​ឆ្នាំ ឲ្យ​ដឹងថា គេ​នៅតែ​ជ្រើសរើស​ខោអាវ​ទ្រនាប់​សិច​ស៊ី និង​ល្មម​ជាមួយ​ទំហំ​សុដន់​របស់គេ ។ នេះ​ត្រូវបាន​ចាត់ទុកជា​កត្តា​មួយ​ក្នុងចំណោម​កត្តា​ជួយ​ស្ត្រី​មជ្ឈិមវ័យ​ ទាក់ទាញ​ជាង ក្នុង​ក្រសែភ្នែក​គូស្នេហ៍ ។​
​ស្ត្រី​អាយុ​លើស​៥០​ឆ្នាំ ហាក់ដូចជា​រស់​រវើក និង​សកម្ម​ជាង​ស្ត្រី​ក្មេងៗ​ពេល​មាន​ដល់​៤២% នៃ​ស្ត្រី​អាយុ​លើស​៥០​ឆ្នាំ ត្រូវបាន​សួរ​ឲ្យ​ដឹងថា គេ​បានចាប់ផ្តើម​ហាត់ Zumba ក្នុង​ឆ្នាំមុន ។ ស្ត្រី​ទាំងនេះ​ក៏​ចូលចិត្ត​ផ្សងគ្រោះថ្នាក់​ជាង​ជាមួយនឹង​២៣% ឲ្យ​ដឹងថា គេ​សង្ឃឹម​នឹង​ហាត់​វិញ្ញាសារ​កីឡា​ថ្មី​មួយ​ក្នុង​ឆ្នាំ​២០១៣ ។​
"​ គ្រប់គ្នា​តែង​គិតថា ជីវិត​របស់​ស្ត្រី​នឹង​អស់​ពេញចិត្ត ពេល​គេ​ឈានចូល​វ័យ​៥០​ឆ្នាំ ។ តែ​ជា​ស្ត្រី​អាយុ​៥០​ឆ្នាំ​ម្នាក់ ខ្ញុំ​មាន​អារម្មណ៍​ជឿជាក់​លើ​ខ្លួនឯង និង​ពេញចិត្ត​អំពី​ជីវិត​របស់ខ្លួន​ជាង​ពេលណាៗ​ទាំងអស់ ។ ខ្ញុំ​សប្បាយចិត្ត​ណាស់​អំពី​លទ្ធផល​ស្រាវជ្រាវ​ព្រោះ​វា​នឹង​ជួយ​ ផ្លាស់ប្តូរ​ទស្សនៈ​មុននេះ​អំពី​ស្ត្រី​នៅ​វ័យ​មជ្ឈិមវ័យ​" Linda Barker ស្ត្រី​អ្នកយកព័ត៌មាន​ទូរទស្សន៍​ល្បីឈ្មោះ នៅ​អង់គ្លេស​ឲ្យ​ដឹង។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan