Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, March 27, 2013

​សិច​ពេល​មាន​អារម្មណ៍​សោកសៅ​

សិច​ពេល​មាន​អារម្មណ៍​សោកសៅ​ PDF Print E-mail

ការបាត់បង់​មនុស្ស​ជាទី​ស្រលាញ់ ឬ​នៅក្នុង​អារម្មណ៍​មាន​ភាព​សោកសៅ កម្លាំង​ប្រាថ្នា​នៃ​ផ្លូវ​សិច និង​កើន​ទ្វេដង​។ ក្រោយពេល​មនុស្ស​យើង មាន​អារម្មណ៍​ទៅលើ​រឿង​ណាមួយ​ខ្លាំងជាងគេ​នោះ ព្រោះថា ការ​មាន​សិច នឹង​ជួយ​ទាញអារម្មណ៍​ចេញពី​រឿង​ទាំងអស់​នោះ​។ ទោះបី​អ្នក​កំពុង​មាន​ស្ថានភាព​សោកសង្រេង​យ៉ាង​ណា​ក៏​ដោយ សិច​ពិតជា​អាច​ជួយ​ទាញ​ស្មារតី​របស់​អ្នក​មក​វិញ តាមរយៈ​ការ​បបោសអង្អែល​ពី​ភាគី​ម្ខាង​ទៀត​។​

​ទាំងអស់នេះ វា​ជា​អារម្មណ៍​ក្លៀវក្លា ពោរពេញ​ទៅដោយ​ថាមពល ទោះបី​ជីវិត​របស់​អ្នក កំពុង​មាន​សភាព​ច្របូកច្របល់​ក៏ដោយ វា​ពិតជា​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​ឯង​នៅ​តែ​អាច​ដកដង្ហើម​បាន និង​មាន​មនុស្ស​នៅ​ក្បែរ​ជានិច្ច​នោះ​ឯង​។​

​យោង​តាម​លទ្ធផល​សិក្សា​ ស្រាវជ្រាវ ហើយ​បាន​ត្រូវ​គេ​យក​ទៅ​បោះពុម្ពផ្សាយ​នៅក្នុង Biological Psyhology បាន​រកឃើញថា នៅ​ពេល​ស្ត្រី ឱប​បុរស​ជាទី​ស្រលាញ់ និង​ក្រោយ​បញ្ចប់​ការងា​រសិច គឺ​ជា​ទង្វើ​មួយ ជួយ​ភ្ញោ​ចក​ម្រិត​អុក​ស៊ី​តូ​ស៊ីន ដែល​ជា​អ័រម៉ូន​នៃ​ក្តីស្រលាញ់ ជួយ​ស្រូប​ទាញ​អ្នក​ទាំង​ពីរ ឲ្យ​រ​មួ​ត​ចូលគ្នា​។ ដូច្នេះ​ពេល​មាន​សិច គួរ​ស្រូបខ្យល់​ដង្ហើម​ឲ្យបាន​វែងៗ ដើម្បី​ឲ្យ​រាងកា​យបាន​ធូរស្បើយ បើកឱកាស​ឲ្យ​ថាមពល​ហូរ​ឆ្លងកាត់​គ្នា​ទៅវិញទៅមក ប្រៀប​ដូច​ជា​ការចម្លង​ថាមពល​ឲ្យ​គ្នា ជាពិសេស​ផ្លាស់ប្តូរ​គំនិត និង​ទីបំផុត បោះបង់ចោល​នូវ​ភាព​សោកសៅ​អស់​គ្មាន​សល់​។​

​នៅ​ពេល​អ្នក ​កំពុង​ទប់ទល់​ភាព​សោកសង្រេង ការទទួល​បាន​ការ​ប​បោស​អង្អែល ពី​មនុស្ស​ជា​ដៃគូ គួបផ្សំ​នឹង​ការ​មាន​ទំនុកចិត្ត​ជឿជាក់ វា​ជា​កម្លាំងចិត្ត​មួយ​យ៉ាង​សំខាន់ ជួយ​រុញច្រាន​ឲ្យ​អ្នក​ទាំង​ពីរ បោះជំហាន​ឆ្លង​ផុត​រឿងរ៉ាវ​អាក្រក់​ទាំង​ប៉ុន្មាន​ទៅ​បាន​យ៉ាង​រលូន​ហួស​ពី​ ការ​ស្មាន​ទុក​។ មានន័យ​ថា សិច​ក្នុងស្ថានភាព​អារម្មណ៍​ស្រឡះ​ល្អ ឯ​វិធី​នៃ​ការងារ​សិច​របស់​អ្នក គ្មាន​ឧបសគ្គ​មក​រារាំង​ដែរ​។​

​ ផ្ទុយទៅវិញ ប្រសិនបើ​ពេល​នោះ អ្នក​មិន​អាច​ទប់ទល់​ជាមួយ​អារម្មណ៍​កំពុង​សោកសៅ​ប្រកប​ដោយ​ហេតុ និង​ផល​នោះទេ ផល​ដែល​នឹង​ទទួលបាន​តាម​ក្រោយ អាច​មាន​ផល​ផ្ទុយស្រឡះ​ពី​គ្នា​ដូច​មេឃ​និង​ដី​។ ដូច្នេះ​អ្នក​គួរ​សួរ​ខ្លួនឯង ឲ្យបាន​ច្បាស់​មុនពេល​ចាប់ផ្តើម​ធ្វើ កុំ​អន្ទះសារ​ប្រញាប់ប្រញាល់​ក្នុង​ការសម្រេចចិត្ត ព្រោះ​បើ​ពុំ​ដូច្នោះ​ទេ បញ្ហា​ដែល​អ្នក​ប្រាថ្នា នឹង​ចៀស​ចេញ​ឲ្យ​ផុត​ពី​វានោះ នឹង​បាន​ជួប​កាន់តែ​ធ្ងន់​លើស​ដើម​ជាមិនខាន​។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan