Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, March 27, 2013

ការពិតគួរដឹងអំពីរឿងស្នេហា





​ តួលេខ​ជាក់ស្តែង​គួរ​ឲ្យ​ចាប់ចិត្ត​អំពី​រឿង​ស្នេហា ណាត់​ជួបនឹង "​សិច​" របស់​មនុស្ស​ខាងក្រោម​នេះ​ត្រូវ​បានលើកឡើង​ក្នុង​សៀវភៅ​មួយ របស់​សាស្ត្រាចារ្យ John Croucher មាន​ចំណងជើង​ថា "Lover bay Numbers" ។​
-​ស្ថិតិ​បង្ហាញថា មនុស្ស​ប្រើប្រាស់​ប្រមាណ​៥២​សញ្ញា​ក្រឡិចក្រឡុច លួងលោម​ប្រលោម​ស្នេហ៍ ហើយ​សញ្ញា​ទូទៅ​បំផុត គឺ​អង្អែល​សក់ ។​
-៥០% នៃ​ចំនួន​អ្នកចូលរួម​ស៊ើបអង្កេត នៅ​ព្រំដែន​ភាគ​ខាងជើង​ប្រទេស​អាមេរិក​ឲ្យ​ដឹងថា ចូលចិត្ត "​សិច​" នៅ​កន្លែង​ងាយ​បង្កា "​ឈឺបេះដូង​" ដូចជា​ឆ្នេរសមុទ្រ​រង្គសាល ឬ​...​កន្លែងធ្វើការ ។​
-២៣% នៃ​បុរស​អូស្ត្រាលី មាន​គូស្នេហ៍​ម្នាក់​ក្នុងកា​រសើប​អង្កេត​មួយ​ក៏​ឲ្យ​ដឹងថា ចង់​ផ្លាស់ប្តូរ "​រស់ជាតិ​" ក្នុង "​រឿង​នោះ​" របស់​ភរិយា​/​មិត្តស្រី​ខ្លួន ២៦%​ជ្រើសរើស​ផ្លាស់ប្តូរ​ឥរិយាបថ ស្ថានភាព​ផ្លូវចិត្ត​របស់​នាង ៩%​ចង់​ឲ្យ​នាង​ផ្លាស់ប្តូរ​រូបរាង​ខាងក្រៅ ៨%​ជ្រើស​យក​ផ្លាស់ប្តូ​រការ​ត្អូញត្អែរ និង​៤% ចង់​ឲ្យ​ភរិយា​/​មិត្តស្រី​ផ្លាស់ប្តូរ​អំពី​...​សតិបញ្ញា ។​
-១១%​នៃ​បុរស​អាមេរិក​ក្នុង​ការសិក្សា​ស្រាវជ្រាវ​មួយ បាន​ឲ្យ​ដឹងថា ពួកគេ​បញ្ចប់​ទំនាក់ទំនង​ដោយសារ​..​ឆ្មា ។​
- ​សិច​ក្រៅ​អាពាហ៍ពិពាហ៍ ចំពោះ​ស្ត្រី​អាយុ​ក្រោយ​ម​២០​ឆ្នាំ ទូទៅ​បំផុត​នៅ​អាល្លឺម៉ង់ និង​អង់គ្លេស ដណ្តើម​អត្រា​ប្រមាណ​៧០% ។ នៅ​អាស៊ី អត្រា​នេះ​ពុំទាន់​ដល់​១០% ។​
-​ប៉ាន់ស្មាន​មាន​ដល់​៦០% នៃ​អាពាហ៍ពិពាហ៍​លើ​ពិភពលោក គឺ​ដោយ​ការរៀបចំ​ទុកដាក់ ។​
-​បុរស​ងាយ​ធ្លាក់​ទៅក្នុង​អារម្មណ៍​ស្នេហា​ជាង​ស្ត្រី​
-១% ​នៃ​មនុស្ស​លើ​ទូទាំង​ពិភពលោក​ទទួលស្គាល់​ដោយ​ខ្លួនឯង​ថា គ្មាន​មនោសញ្ចេតនា ពុំមាន​អារម្មណ៍​ថា​សិច​គួរ​ឲ្យ​ចាប់ចិត្ត​បន្តិច​ណា​សោះ ។​
-២៥%​នៃ​ ស្ត្រី​អង់គ្លេស​តាមរយៈ​ការសិក្សា​អង្កេត​ឲ្យ​ដឹងថា ពួកគេ​មិន​ស្លៀក​ខោអាវ​ក្នុង​ប្រសិន​ត្រូវ​ទៅ​ជួប​តាម​ការ​ណាត់​ពិសេស​មួយ ។​
-៣២% នៃ​អាពាហ៍ពិពាហ៍​បញ្ចប់​ក្នុងការ​លែងលះ ។ ពេលវេលា​ងាយ​បែកបាក់​បំផុត គឺ​៥​ឆ្នាំ​ដំបូង​នៃ​អាពាហ៍ពិពាហ៍ ។​
-​ពេលវេលា​គូស្នេហ៍​ទាំងឡាយ​ងាយ​ឡើង​គ្រែ​ធ្វើ "​រឿង​នោះ​" បំផុត​គឺ​នៅ​ម៉ោង​១០​និង​៣០​នាទី​យប់ ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan