Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, March 28, 2013

ពាណិជ្ជកម្មរវាង កម្ពុជា-ចិន នឹងកើនឡើង រហូតដល់ ៥ពាន់លានដុល្លារ នៅឆ្នាំ២០១៧

ភ្នំពេញ៖ ការផ្លាស់ប្តូរ វិស័យពាណិជ្ជ កម្មរវាងកម្ពុជា-ចិន នឹងកើនឡើង រហូតដល់ ៥ពាន់លានដុល្លារ នៅឆ្នាំ ២០១៧ នាពេលខាងមុខនេះ ហើយការមក បណ្តាក់ទុនរបស់ចិន ដោយផ្តោតក្នុងនោះ មានវិស័យ ៣សំខាន់ៗ។
លោក ឡុង វីសាលោ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ ប្រាប់ក្រុមអ្នក សារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា រវាង លោក Shen Peiping អភិបាលរងខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ជាមួយ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣ នៅទីស្តីការក្រសួងថា “សព្វថ្ងៃនេះ កម្ពុជាយើងទទួលបានការវិនិយោគពីចិន ២.០០០លានដុល្លារ ហើយ ដូច្នេះវាមិនពិបាក សម្រេចនូវគោលដៅ របស់ពួកយើងនោះទេ។
លោក ឡុង វីសាលោ បានលើកឡើងពីប្រសាសន៍របស់លោកហោ ណាំហុង ដែលបានថ្លែថាង លោកសង្ឃឹមថា លោកអភិបាលរងខេត្តយូណាន នឹងចូលរួមឲ្យបានកាន់តែខ្លាំងថែមទៀត ដើម្បីបំពេញនូវគោលដៅរបស់ប្រទេស ទាំងពីរនេះ។
លោក ហោ ណាំហុង បានបញ្ជាក់ថា «ពាក់ព័ន្ធទៅនិងបញ្ហាកសិឧស្សាហកម្ម កម្ពុជាយើងនៅសល់ ស្រូវសម្រាប់ នាំចេញពី ៤ ទៅ ៥ លានតោន ក៏ប៉ុន្តែកម្ពុជាយើង គឺនៅខ្វះនៅម៉ាស៊ីនកិនស្រូវនៅឡើយ ដូច្នេះហើយដោយ សារតែ ចិនបានទិញអង្ករពីកម្ពុជាយើង លោកក៏បានស្នើ ឲ្យចិន ផ្តោតសំខាន់វិនិយោគទៅ លើម៉ាស៊ីនកិនស្រូវ ទំនើបៗ សម្រាប់កិនស្រូវធ្វើទៅជាអង្ករ ដែលអាចនាំទៅស្រុកចិន និងអាចនាំអង្ករចេញទៅកាន់អឺរ៉ុបផង ពីព្រោះ នៅអឺរ៉ុបក៏គេត្រូវការអង្ករពីកម្ពុជាផងដែរ»។
សូមជម្រាបថា លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើវិស័យ៣សំខាន់ៗ ដើម្បីឲ្យចិនជួយបន្តទៀត ក្នុងនោះ មាន វិស័យទេសចរណ៍ កសិឧស្សាហកម្ម និង សំណង់។ ហើយតាំងពីដើមរហូតមកដល់ឆ្នាំ២០១២នេះ លោក អភិបាលរងខេត្តយូណាន បានមកវិនិយោគនៅកម្ពុជា ដែលគិតជាទឹកប្រាក់មានរហូតទៅដល់ ៤ពាន់លាន ដុល្លារហើយ៕
Photo by DAP-News

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan