Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, March 28, 2013

នួន ជា មាន​កាយស​ម្បទា​គ្រប់គ្រាន់​ចូល​រួមក្នុង​សវនការ

រាជ​ធានីភ្នំពេញ ៖ ដោយ​សំអាងលើការសន្និដ្ឋានរបស់​អ្នកជំនាញវេជ្ជសាស្រ្តបរទេស​២រូប គឺ​លោក​ចន  ខំា​ប៊ែល និងលោក​ស៊ីណា​ ហ្វា​ហ្សែល នៅព្រឹកថ្ងៃទី​២៩​ មីនា ២០១៣នេះ​ ចៅក្រម​សាលាដំបូង​នៃសាលាក្តីខ្មែរ​ក្រហម​ លោក​​និល​ ណុន បានប្រកាស​ផ្ទាល់​មាត់​​ថា​ នួន ជា​ មានកាយ​​សម្បទាគ្រប់​គ្រាន់ ដើម្បីចូលរួមក្នុង​សវនាការ ។
បើតាម​លោកចៅក្រម​​និល ណុន សេចក្តីសម្រេចជាលាយ​លក្ខណ៍អក្សរពីកាយសម្បទា​របស់នួន ជា​ អង្គជំនុំជម្រះ​សាលាដំបូង​នឹង​ចេញនា​​ពេល​សម​ស្របឆាប់ៗ​ខាង​មុខនេះ ។ ការប្រកាសនេះ ធ្វើឡើង​បន្ទាប់ពីកាលពីថ្ងៃទី​២៥ មីនា​ ២០១៣ សាលាក្តីខ្មែរ​​​ក្រហម​បានបើក​សវនាការ​ដើម្បីវាយ​តម្លៃ​របស់អ្នក​ជំនាញ​ វេជ្ជ​សាស្រ្តទៅលើសុខភាព  និង​កាយសម្ប​ទារបស់នួន  ជា ថា តើអាច​ចូល​រួម​ ឬ​មិន​អាចចូលរួមក្នុងសវនា​ការ​? ។  អ្នកជំនាញវេជ្ជសាស្រ្ត​បរ​ទេស​ទំាង២រូប​នោះ គឺ​លោកសាស្រ្តា​ចារ្យ ចន ខំាប៊ែល និង​​លោក ស៊ី​ណា ហ្កា​ហ្ស៊ែល ។
នួន ជា (ឈ្មោះកំណើត​ឡុង  ប៊ុនរួត)  កើតនៅថ្ងៃទី​៧ កក្កដា ១៩២៦ នៅភូមិវត្តគរ​ខេត្តបាត់ដំបង ។ នួន ជា​ បាន​សិក្សាច្បាប់នៅ​សាកល​​វិទ្យាល័យធម្ម​សាត ដែលមានកេរ្តិ៍ឈ្មោះនៅ​ទីក្រុងបាងកក ហើយ​នៅទីនោះ​គាត់បានចូលរួម​ជាមួយបក្ស កុម្មុយ​នីស្តថៃ ។​ នៅឆ្នាំ១​៩៦០ គាត់ត្រូវបាន​តែង​តាំងជាអនុលេខាបក្សនៃបក្ស​កុម្មុយនីស្តកម្ពុជា​ និងជា​សមាជិកគណៈកម្មាធិការ​​អចិន្ត្រៃយ៍នៃ​បក្ស​កុម្មុយ​នីស្ត​កម្ពុជា​ ហើយគាត់ស្ថិត​​នៅក្នុង​តំណែងទាំង​ពីរនេះពេញមួយរបបកម្ពុជា​ប្រជាធិបតេយ្យ ។
គាត់រស់នៅ​ជាមួយខ្មែរក្រហមរហូតដល់មាន​ កិច្ចព្រមព្រៀងគ្នាមួយ​ជាមួយរដ្ឋាភិបាល​​កម្ពុជានៅខែធ្នូ ឆ្នាំ១៩៩៨ ដែល​អនុញ្ញាត​ឲ្យគាត់​​មករស់នៅក្បែរព្រំដែន​ថៃ ។ នួន ជា ត្រូវបានកម្លាំងរាជ​រដ្ឋាភិបាលចាប់ខ្លួន កាលពីថ្ងៃទី​១៩ កញ្ញា ២០០៧ ។ នួន ជា ត្រូវបាន​ចោទ​ប្រកាន់ថា មានការទទួលខុស​ត្រូវតាមរយៈការធ្វើសកម្ម​ភាព ឬបរាជ័យក្នុងការទប់​ស្កាត់ (រួមបញ្ចូល​ទាំងការ​ប្រព្រឹត្ត​តាម​រយៈ​ឧស្សាហកម្មឧក្រិដ្ឋកម្មរួម) បញ្ជា​ញុះ​ញង់​រៀបចំផែនការ​ដឹក​នាំ ឬសមគំនិត​ដោយការ​ជួយ ឬជំរុញ  ឬ​បង្ក លក្ខណៈងាយ​ស្រួលដល់​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ឬទទួល​ខុសត្រូវក្នុងនាមជាអ្នកដឹកនាំ​ចំពោះ​ ឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តនៅ​ចន្លោះពីថ្ងៃទី១៧ ​មេសា ១៩៧៥ ដល់​ថ្ងៃទី៦​ ​មករា ឆ្នាំ​១៩៧៩ ។
នួន ជាត្រូវចោទ​ប្រកាន់និងបញ្ជូនទៅជំនុំជម្រះពីបទ​ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភ​បំពានយ៉ាងធ្ងន់ធ្ងរ​ទៅ​លើអនុ​សញ្ញា​​​ទី​ក្រុង​ហ្សឺណែវឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្មប្រល័យពូជ​សាសន៍ មនុស្សឃាត ការធ្វើទារុណ​កម្ម និងការធ្វើទុក្ខបុកម្នេញ​​ខាង​ផ្នែក​​សាសនា ដែល​មានចែងក្នុង​ក្រម​ព្រហ្មទណ្ឌឆ្នាំ១៩៥៦ និង​ច្បាប់ស្តីពីការ​បង្កើតអង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការកម្ពុជា​​ ចុះថ្ងៃទី​២៧​ តុលា​ ២០០៤  ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan