Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, March 28, 2013

កុងស៊ី​កាប់​ជ្រូក​ធំ​ពីរ​នៅ​ភ្នំពេញ​នាំ​ជ្រូក​ក្រហម​វៀតណាម​ចូល​



ភ្នំពេញ ៖ តាម​ប្រភពពី​មន្ត្រី​សាលាក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹងថា មាន​កុងស៊ី​កាប់​ជ្រូក​ធំ​ចំនួន​២​នៅ​រាជធានី​ភ្នំពេញ​បាន​នាំ​សត្វ​ជ្រូក​ ក្រហម​ចូលមក​កាប់​ដែល​កុងស៊ី​ទី​១. របស់​ឈ្មោះ ហ៊ាង នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ទី​២. របស់ ឈ្មោះ ប្រ៉ា នៅ​ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។ កុងស៊ី​ទាំង​២​នេះ​មិន​ត្រឹមតែ​នាំ​សត្វ​ជ្រូក​ក្រហម​ពី​ប្រទេស​វៀតណាម​ចូល​ មក​កាប់​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្ក​ឲ្យ​ប៉ះពាល់​បរិស្ថាន ដល់​សុខភាព​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​យ៉ាងធ្ងន់ធ្ងរ​ដោយសារតែ​ក្លិនស្អុយ ​ចេញពី​កាកសំណល់​ដែល​បង្ហូរ​ចេញ​មកក្រៅ។
ប្រជាពលរដ្ឋ ​ដែល​រស់នៅ​ជិត​កុងស៊ី​បឹង​ឈូក គីឡូម៉ែត្រ​លេខ​៦ បាន​ដឹង​ថា ​នៅ​កុងស៊ី​នោះ​ក៏​មាន​បើក​លេងល្បែង​ស៊ីសង​ឈ្នះ​ចាញ់​រាប់ពាន់​ដុល្លារ​ទៀត​ ផង​ពួកគាត់​សំណូមពរ​ដល់​សមត្ថកិច្ច​ទៅ​បង្ក្រាប​ផង។
ប្រភព ​ពី​មន្ត្រី​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ថា រដូវ​ឆេង​ម៉េង​ចូល​មក​ដល់​នេះ​សត្វ​ជ្រូក​ក្រហម​ពី​វៀតណាម​សម្រុក​ដឹក​ចូល​ កុងស៊ី​ទាំង​២​ដូច​ទឹកបាក់​ទំនប់​ ធ្វើ​ឲ្យ​លោក ​ចេ​ត ផល្លា ​នាយការិយាល័យ​ពេទ្យសត្វ​ក្រុង ​និង​លោក​ លី​ដូ អនុ​ការិយាល័យ​ពេទ្យសត្វ​ខេត្ត​កណ្ដាល​ទទួល​បាន​លាភសក្ការៈ​មុខរីក​ដូច​ គ្រាប់​ជី។
លោក ​ចេត ផល្លា​ បាន​ដាក់​ពង្រាយ​កូនចៅ​គ្រប់​ច្រកល្ហក​តាម​ខ្សែក្រវាត់​ក្រុងភ្នំពេញ​ពិសេស​ ដាក់​នៅ​គល់​ស្ពាន​លី​យ៉ុង​ផាត់​សងខាង​ចាំ​រាប់​ក្បាល​ឡាន​ដឹក​ជ្រូក​ពី​ វៀតណាម​យក​លុយ ជ្រូក​ក្រហម​ទាំងនេះ ត្រូវ​គេ​នាំចូល​តាម​ច្រក​ខេត្តកំពង់ចាម​ ព្រៃវែង ស្វាយរៀង តាមផ្លូវ​ខេត្ត​(8A 6A​និង​លេខ​5)
ប្រភព ​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មិនមែន​តែ​សត្វ​ជ្រូក​ក្រហម​នាំចូល​នោះ​ទេ​នៅ​ផ្លូវ​ខាងលើ​នោះ គឺ​មាន​សត្វ​ទា និង​សត្វ​មាន់​ក្រហម​(​មាន់​មាស​) នាំចូល ​តាម​រថយន្ត​រាប់​ម៉ឺន​ក្បាល​ក្នុង​១​ថ្ងៃៗ ហើយ​គេ​មិនដែល​ឃើញ​ជំនាញ​ពេទ្យសត្វ​ខេត្ត​កណ្ដាល ពិសេស​លោក ចេ​ត ផល្លា ប្រធាន​ពេទ្យសត្វ​រាជធានី​ភ្នំពេញ ធ្វើការ​ទប់ស្កាត់​នោះ​ឡើយ​ចំណុច​នេះ​ហើយ​ដែល​គេ​សង្ស័យ​ថា លោក ចេ​ត ផល្លា បាន​ត្រូវ​ថ្នាំ​សណ្ដំ​ពី​ពួក​ឈ្មួញ និង​ម្ចាស់​កុងស៊ី​ទាំង​២​ខាងលើ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan