ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំ ២០១៣ ម៉ោង ១០:២៧
យោងតាមរបាយការណ៍មួយរបស់ទីភ្នាក់ងារព័ត៌មាន ផ្លូវការកូរ៉េខាងជើង KCNA ចេញផ្សាយកាលពីព្រឹកថ្ងៃ២៩ មីនាថា មេដឹកនាំវ័យក្មេងកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានកោះប្រជុំយុទ្ធសាស្ត្របន្ទាន់មួយទាំងកណ្តាលយប់ វេលាម៉ោង០និង៣០នាទី ម៉ោងក្នុងស្រុក ដោយកិច្ចប្រជុំនេះផ្តោតលើបេសកកម្មរបស់កងឯកភាពយុទ្ធ សាស្ត្រនៃមីស៊ីល ហើយស្នើដល់កងឯកភាពនោះឱ្យត្រៀមខ្លួនបាញ់មីស៊ីលទាំងឡាយ ។
ការ កោះប្រជុំបន្ទាន់នោះរបស់ទីបញ្ជាការយោធាជាន់ខ្ពស់កងទ័ព កូរ៉េខាងជើងទាំងពាក់កណ្តាលយប់ ហើយរបាយការណ៍អំពីកិច្ចប្រជុំនោះត្រូវបានចេញផ្សាយយ៉ាងលឿនដែរ ដោយម៉ាស៊ីនឃោសនាកូរ៉េខាងជើងត្រូវបានគេចាត់ទុកថា ជារឿងខុសប្រក្រតីមួួយ ។ យោងតាមសេចក្តីរាយការណ៍របស់ KCNA ថា លោកគីម ជុងអ៊ុន បានចេញបញ្ជានាឱកាសនៃកិច្ចប្រជុំនោះឱ្យត្រៀមបាញ់មីស៊ីលយុទ្ធ សាស្ត្រទាំងឡាយគ្រប់ពេលសំដៅទ្វីបអាមេរិក កោះហាវ៉ៃ កោះហ្គាម បណ្តាមូលដ្ឋានយោធាអាមេរិកនៅប៉ាស៊ីហ្វិក និងលើដែនដីកូរ៉េខាងត្បូង ។
លោកគីម ជុងអ៊ុន ក៏ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំនោះដែរថា អំពើប្រទូស្តរ៉ាយរបស់អាមេរិកទាំងឡាយហួសពីកម្រិតនៃការគំរាម កំហែងដោយពាក្យសំដី ហើយក្លាយទៅជាអំពើផ្សងព្រេងនានា ៕

0 comments:
Post a Comment