Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, March 28, 2013

តម្លៃ​ស្បៀង​អាហារ​ពិភព​លោក ​នឹង​ធ្លាក់​ចុះ​ដោយ​សារ​កង្វះ​ខាត ​តម្រូវ​ការ​ខណៈ​ដែល​ការ​ផ្គត់​ផ្គង់​ កើន​ឡើង​



តម្លៃ​ស្បៀង​អាហារ​នៅ​លើ​ពិភព​លោក​បាន​ធ្លាក់​ចុះ​ក្នុង​ពេល ​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ខណៈ​ដែល​តម្រូវ​ការ​គ្រាប់​ធញ្ញ​ជាតិ​ខ្សត់​ខ្សោយ​ ហើយ​ការ​ផ្គត់​ផ្គង់​កើន​ឡើង​ជំរុញ​ឱ្យ​តម្លៃ​ធ្លាក់​ចុះ​យ៉ាង​ដូច្នេះ​ នេះ​បើ​យោង​តាម​ធនាគារ​ពិភព​លោក​ (WB) ។ ធនាគារ​នេះ​បាន​ព្រមាន​ថា​ តម្លៃ​ស្បៀង​អាហារ​គឺ​នៅ​តែ​កៀក​នឹង​ឡើង​ខ្ពស់​បំផុត​ ហើយ​ប្រែ​ប្រួល​ចុះ​ឡើងៗ​ ។

សន្ទស្សន៍​វាស់​វែង​តម្លៃ​ស្បៀង​អាហារ​ របស់​ធនាគារ​ពិភព​លោក​បាន​បង្ហាញ​ថា​ តម្លៃ​ស្រូវ​សាឡី​អន្តរ​ជាតិ​បាន​ធ្លាក់​ចុះ​១១%, ស្ករ​ធ្លាក់​ចុះ​១០%, ពោត​៦% នៅ​ក្នុង​អំឡុងពេល​៤ខែ​ចន្លោះ​ពី​ខែ​តុលា​ ឆ្នាំ​២០១២​ និង​ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ ។ ស្ថាប័ន​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​បាន​និយាយ​ថា​ តម្រូវ​ការ​ខ្សត់​ខ្សោយ​ដោយ​សារ​ការ​ធ្លាក់​ចុះ​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ ស្រូវ​សាឡី​ និង​ការ​ធ្លាក់​ចុះ​ការ​ប្រើ​ប្រាស់​ពោត​សម្រាប់​ធ្វើ​អេតា​ណុលនៅ​អាមេរិក​ បាន​រុញ​ច្រាន​ឱ្យ​តម្លៃ​ស្បៀង​អាហារ​ធ្លាក់​ចុះ​ ។ លក្ខខណ្ឌ​អាកាស​ធាតុ​អំណោយ​ផល​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ក៏​បាន​បង្កើន​ក្តី ​សង្ឃឹម​នៃ​ការ​ផ្គត់​ផ្គង់​កសិផល​កាន់​តែ​ល្អ​ប្រសើរ​សម្រាប់​ឆ្នាំ​២០១៣​ នេះ​ ។

យ៉ាង​ណា​ក៏​ដោយ​ តម្លៃ​ស្បៀង​អាហារ​ពិភព​លោក​នៅ​តែ​មាន​ចំនួន​ត្រឹម​តែ​៩%​ ក្រោម​តម្លៃ​​ដែល​ឡើង​ខ្ពស់​បំផុត​គ្រប់​ពេល​វេលា​ កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១២​ នេះ​បើ​យោង​តាម​ធនាគារ​ពិភព​លោក​ ។ មាន​ន័យ​ថា​ បើ​ទោះ​បី​ជា​ការ​ធ្លាក់​ចុះ​អស់​ពេល​យ៉ាង​យូរ​ក៏​ដោយ​ ក៏​តម្លៃ​ស្បៀង​អាហារ​ពិភព​លោក​នៅ​តែ​ខ្ពស់​ដដែល​ ហើយ​កៀក​នឹង​កម្រិត​ខ្ពស់​ជា​ប្រវត្តិ​សាស្ត្រ​ ។

ធនាគារ​ពិភព​លោក​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ ភាព​រាំង​ស្ងួត​នៅ​អាមេរិក​ និង​កង្វះ​ទឹក​ភ្លៀង​នៅ​អាហ្សង់​ទីន​ អាហ្វ្រិក​ខាង​ត្បូង​ និង​អូស្ត្រាលី​ ធ្វើ​ឱ្យ​មាន​ភាព​មិន​ប្រាកដ​ប្រជា​ក្នុង​ពេល​ខាង​មុខ​ ។ តម្លៃ​ប្រេង​សាកល​ក៏​បាន​ឡើង​ខ្ពស់​៣ខែ​ជាប់ៗ​គ្នា​ ដែល​នេះ​ក៏​អាច​ប៉ះ​ពាល់​ដល់​តម្លៃ​ស្បៀង​អាហារ​ ដោយ​សារ​តែ​តម្លៃ​គមនា​គមន៍​កើន​ឡើង​ ។ប្រេង​ឆៅ​ Brent របស់​អង់គ្លេស​មាន​តម្លៃ​១០៩,៦៩​ដុល្លារ​ ក្នុង​មួយ​បារ៉ែល​កាល​ពី​​ថ្ងៃ​ពុធ។

ធនាគារ​ពិភព​លោក​ក៏​បាន​បន្ថែម​ ទៀ​តថា​ ការ​ធ្លាក់​ចុះ​ស្តុក​អង្ករ​ដ៏​ច្រើន​របស់​ថៃ​ ដែល​តាម​ការ​ប៉ាន់​ស្មាន​មាន​ចំនួន​១២​លាន​តោន​ ស្មើ​នឹង​១/៣​នៃ​អង្ករ​ធ្វើ​ពាណិជ្ជ​កម្ម​លើ​ពិភព​លោក​ ទំនង​ជា​អស្ថិរភាព​ចំពោះ​ទីផ្សារ​ស្បៀង​អាហារ​ពិភព​លោក​ ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan