ថ្ងៃ ព្រហស្បត្ត៏ ទី ២៩ ខែ មីនា ឆ្នាំ ២០១៣ ម៉ោង ១២,០៣
ការបរាជ័យ និងភាពតានតឹងក្នុងចិត្ត (stress) គឺជាចំណែកពីរដែលញ៉ាំងឱ្យសមត្ថភាពយល់ដឹងត្រូវរបស់បុគ្គល ម្នាក់បាត់បង់ ជាពិសេសគឺធ្វើឱ្យបុគ្គលនោះខ្វះខាតអ័រម៉ូនរីករាយ ។ ភាពគ្មានទំនាក់ទំនងល្អ ការមិនចុះសម្រុងគ្នាជាមួយឪពុកម្តាយបងប្អូនប្រុសស្រី ឬរងសម្ពាធនៅកន្លែងធ្វើការ ទាំងអស់នេះសុទ្ធតែជាកត្តាជំរុញឱ្យកើតមានភាពតានតឹងក្នុង ចិត្តក៏ដូចជាការបរាជ័យ ។ យ៉ាងណាក៏ដោយ យើងគ្រប់គ្នាទទួលស្គាល់ថា ខ្លួនពិតជាពិបាកគេចផុតពីកត្តាទាំងនេះខ្លាំងណាស់ ។ ដូច្នេះយើងសូមណែនាំជាគំនិតយោបល់៦ចំណុចដែលប្រហែលជាអាចមាន អត្ថប្រយោជន៍ទប់ទល់នឹង Stress ៖
១- ទទួលទានដំណេកឱ្យបានច្រើនម៉ោង ៖ ទទួលទានដំណេកឆ្អែតគឺជាវិធីសាស្ត្រព្យាបាលដ៏ល្អមួយសម្រាប់ ស្ទើរគ្រប់បញ្ហាផ្លូវចិត្តដោយយ៉ាងហោចណាស់ក៏បានមួយរយៈពេលដែរ ។ ក្នុងន័យនេះ យើងមិននិយាយទៅរកការប្រើថ្នាំងងុយដេកនោះទេ ប៉ុន្តែគឺជាការសម្រាកខួរក្បាលដើម្បីលាងឱ្យជ្រះមន្ទិលទាំង ឡាយមុននឹងចាប់ផ្តើមថ្ងៃថ្មី ។
២- ព្យាយាមគិតរឿងអ្វីៗក្នុងផ្លូវវិជ្ជមាន ៖ ការបដិសេធន៍មិនទទួលយកការបរាជ័យឬការគិតក្នុងផ្លូវអវិជ្ជ មានចំពោះការបរាជ័យ នឹងអូសទាញអ្នកឱ្យធ្លាក់ក្នុងភាពអស់សង្ឃឹមជួបបញ្ហា Stressជាមិនខាន ។ ជាជំនួសមកវិញ អ្នកគួរទទួលយកនូវការបរាជ័យរបស់ខ្លួននិងត្រូវតែសុទិដ្ឋិ និយម ។ បន្ថែមពីលើនេះទៀត ចូរចាប់ផ្តើមទូន្មានខ្លួនឯងថា អ្វីដែលកើតមាននៅជុំវិញខ្លួនគឺជារឿងល្អ។ ត្រង់ចំណុចនេះ យើងចង់និយាយថា ការសមាធិអារម្មណ៍ជាវិធីសាស្ត្រល្អមួយបំបាត់ Stress ។
៣- ចូរកុំព្យាយាមផ្តោតលើការសម្រេចឱ្យខាងតែបាននូវគោលដៅរបស់ខ្លួន ខ្លាំងពេក៖ និយាយពីគោលដៅឬវត្ថុបំណង មិនទាន់មានបុគ្គលណាម្នាក់លើផែនដីនេះដែលថាមិនធ្លាប់ភ្លក្សរស ជាតិភាពបរាជ័យនោះទេ ។ ផ្ទុយមកវិញ ប្រសិនជាអ្វីដែលយើងគិតវាស្ថិតនៅជាការសុបិន បើទោះណាជួបភាពបរាជ័យផ្ទួនៗក្តីក៏មិនអាចប៉ះពាល់ខ្លាំងលើ ផ្លូវចិត្តឡើយ ។
៤- បង្ហាញភាពខ្វល់ខ្វាយក្នុងចិត្តដល់អ្នកដទៃ ៖ ជានិច្ចកាល អ្នកមិនត្រូវនិយាយឬធ្វើអ្វីមួយដោយត្រគោះបោះបោកនោះទេ ។ ការសម្តែងកំហឹងរបស់ខ្លួននៅក្នុងឫកពាមួយដែលប្រកបដោយប្រ សិទ្ធភាពនិងធ្វើឱ្យអ្នកណាម្នាក់ដឹងថា ទង្វើរបស់គេមិនត្រឹមត្រូវ វាអាចជារឿងល្អប្រសើរជាងការសម្តែងកំហឹងដាក់ពួកគេ ។
៥- មិនត្រូវវាយតម្លៃហេតុការណ៍យកជាការពិតតែម្នាក់ឯង៖ វាជារឿងសាមញ្ញដែលមនុស្សគ្រប់រូបរមែងជួបបញ្ហា Stress ខណៈពួកគេបារម្ភនិងយល់ឃើញក្នុងផ្លូវមិនល្អនូវហេតុការណ៍ណា មួយដោយខ្លួនឯង ។ គ្រាន់តែអនុវត្តគម្រោងមួយមិនជោគជ័យ អ្នកក៏គិតថា ខ្លួនពិតជាត្រូវទទួលការស្តីបន្ទោសជាមិនខាន ។ មនុស្សមួយចំនួនគ្រាន់តែពាក្យសម្តីនិយាយលេងក៏យកមកដាក់ក្នុង ចិត្តគិតពេញមួយថ្ងៃដែរ ។ ការគិតនិងយល់ឃើញតែម្នាក់ឯងបែបនេះ នឹងមិនធ្វើឱ្យចិត្តស្ងប់ឡើយ ។ ដរាបណា ចិត្តពុះកញ្ជ្រោល នោះបញ្ហា Stressពិតជាពិបាកគ្រប់គ្រង ។
៦- ផ្តល់ពេលឱ្យខ្លួនបានឈប់សម្រាកបន្ធូរអារម្មណ៍ ៖ ការឈប់សម្រាកវិស្សមកាលនៅទីកន្លែងណាមួយដែលធ្វើឱ្យយើងដកដង្ហើម បានស្រួលគឺពិតជាល្អ ។ ចូរជ្រើសរើសតំបន់ភ្នំឬមាត់សមុទ្រជំនួសឱ្យកន្លែងដែលមានមនុស្ស អ៊ូអរ ៕

0 comments:
Post a Comment