Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, April 1, 2013

ថាក់ស៊ីន ស៊ីណាវ៉ាត្រា មហាមិត្តលោក ហ៊ុន សែន ស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍នៅឌូប៉ៃ

មរណភាព​ របស់លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឌូ​ប៉ៃ​ - See more at: http://www.popzone.asia/?news=1781#sthash.1lobmejJ.Wg1m1hOn.dpuf
មរណភាព​       របស់លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឌូ​ប៉ៃ​
គេហទំព័រ Phuketwan.com
Monday, April 01, 2013, Views: 6149
យោងតាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​ថៃ​មួយ បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​មិញ​ថា លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទទួល​មរណភាព ដោយសារ​គ្រោះថ្នាក់​ចរាចរ​មួយ​នៅលើ​ផ្លូវ​ហាយវ៉េ​(Highway) ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រូ​ម​។
ដោយមាន​សេចក្តី​ងឿងឆ្ងល់​ថា​៖​តើ​សេចក្ដីរាយការណ៍​ដើម​ដែល​មិន​ច្បាស់​ការណ៍ ​នោះ បាន​លើក ឡើងថា លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​បើកបរ​រថយន្ដ​ហួស​ល្បឿន​កំណត់ រហូតដល់​មិនអាច​គ្រប់គ្រង​ល្បឿន​​បាន​ឬក៏​យ៉ាងណា​? ទើប​បណ្តាល​ឲ្យ កើតមាន​គ្រោះថ្នាក់​ឧបទ្ទវ​ហេតុនេះ​តែម្ដង​។
មកដល់ពេលនេះ​ព័ត៌មាន​ផ្លូវការ​ជាតិ និង​អន្តរជាតិ​ជាពិសេស​ប្រទេស​ថៃ​ផ្ទាល់​ពុំទាន់​ចេញផ្សាយ​ថា គ្រោះថ្នាក់​ដែល​កើតឡើង​នោះទេ ហើយក៏​មិនមាន​ការអះអាង​ណា ដែលថា​លោក​ថាក់ស៊ីន​បើកបរ​រថយន្ដ​ដោយ​ល្បឿន​លឿន​ហួសកំណត់​ពិតមែន​នោះទេ​។ ថែម​ពីនេះ​ផងដែរ គេ​នៅ​មិនទាន់​បានទទួល​ការ​បានការ​ឆ្លើយបំភ្លឺ​ពី​មន្ត្រី​ណាមួយ​ទេ រហូតមកដល់​រសៀល​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៣​នេះ​។


​ទោះជា​យ៉ាងណាក្តី​រូបភាព​ដែល​បាន​ផ្ដិត​ផ្ទាល់​ពី​ទីក្រុង​ឌូ​បៃ បានបង្ហាញ​ឲ្យ​ឃើញ ពី​រថយន្ដ​ម៉ាក black Limousine ដែល​លោក​បាន​ជិះ និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះដែរ​។

​គួរ​រំលឹក​ផងដែរ​ថា លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជា​បងប្រុស​បង្កើត​រប​ស់លោក ស្រី​នាយករដ្ឋមន្ត្រី​ថៃ​យី​ង​ឡាក់ ហើយ​ថែមទាំង​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដ៏​ឆ្នើម​មួយរូប​ផងដែរ​។

​ចំពោះ​ព័ត៌មាន​នេះ​យើងខ្ញុំ​មិន​អះអាងថា ខុស​ឬ​ត្រូវ​យ៉ាង​នោះទេ​? និង​សំណូមពរ​ដល់​បណ្តាញ​ភ្នាក់ងារ​សារព័ត៌មាន និង​អន្តរជាតិ ជួយ​បំភ្លឺ​ឲ្យ​បានជា​ផ្លូវការ​ផង ៕
- See more at: http://www.popzone.asia/?news=1781#sthash.1lobmejJ.Wg1m1hOn.dpuf

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan