Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, April 1, 2013

ថាក់ស៊ីន​មិន​ស្លាប់ និង​មក​ទស្សនា​ឈៀង​ម៉ៃ​?




អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​បាន​សរសេរ​ចុះ​ក្នុង​ទំព័រ​ Twitter ​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​នៅរស់ទេ​​ និង​ថា​របាយការណ៍​ស្តី​អំពី​លោក​ស្លាប់​នៅ​ក្រុង​ឌុ​យបៃនោះ​ដែល​បាន​ រីកសុសសាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​សង្គម​ផ្សេងៗ​គ្រាន់តែ​ជា​ការនិ​​យាយ​កុហក​។​

​ព័ត៌មាន​បាន​ រីកសាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១​មេសា​ដែល​ថា​លោក​ថាក់ស៊ីន ក្នុង​រថយន្ត​ទំនើប​ពណ៌​ខ្មៅ​បាន​ក្រឡាប់​នៅ​ផ្លូវ​ហាយវ៉េ​មួយ​​នៅ​ក្រុង​ ឌុយ​បៃ​បន្ទាប់ពីអ្នក​បើកបាត់​បង់​ភាពម្ចាស់ការ​។​ ថាក់ស៊ីន​បាន​សរសេរ​ចុះផ្សាយ​ថា​"​ខ្ញុំ​បាន​ទទួល​ការ​ទូរស័ព្ទ​ចូល​មក​ពី​ ក្រុមគ្រួសារ​ខ្ញុំ មនុស្ស​ស្គាល់គ្នា​និង​ពួក​អ្នកគាំទ្រ​ក្រុម​អាវ​ក្រហម​​ដែល​បាន​ឃើញ​ ព័ត៌មាន​ដែល​ថា​ខ្ញុំ​បាន​ស្ថិត​ក្នុង​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​និង​ ខ្ញុំ​អាច​ស្លាប់​។​ខ្ញុំ​សូម​ប្រាប់​គ្រប់គ្នា​ថា​ខ្ញុំ​មាន​សុខភាព​​ល្អ​ ទេ​"​។​

"​ថ្ងៃ​នេះ​ទី​១​មេសា ជា ទិវា​ឆ្កួតៗ​ប្រចាំ​ខែ​មេសា និង​វា​ជា​រឿង​ធម្មតា​ទេ​ដែល​មនុស្ស​នាំគ្នា​និយាយ​រឿង​លេងសើច​។​ប្រជាជន​ថៃ ​អាច​មិន​​សប្បាយ​នឹង​ការនិយាយ​កុហក​នេះ​ទេ​តែ​ពួកគេ​មិន​គួរ​ចាត់ទុក​វា​ជា ​រឿង​ធំដុំ​ទេ ពីព្រោះ​ភូត​ម្តង​មួយឆ្នាំ​វា​ប្រសើរ​ជាង​ភូត​ពេញ​មួយឆ្នាំ ​​ហា​ហាហា​!"​។​

ផាន​ថង​ទែ ស៊ីណាវ៉ាត្រា កូនប្រុស​របស់​លោក​ថាក់ស៊ីន​បាន​សរសេរ​ក្នុង​ Facebook​ និង​ដាក់​រូប​ឪពុក​ខ្លួន​ឈរ​លើ​ជណ្តើរយន្ត​នៅ​​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​។ ​លោក​បាន​ចូលរួម​ទិវា​ភូត​ប្រចាំ​ខែ​ដោយ​ប្រាប់​ថា​បុរស​នេះ​បាន​ចាក ចេញ​ពី​ក្រុង​ឌុយ​បៃតាម​យន្តហោះ​នៃ​ជើងហោះហើរ​ EK374​ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​និង​បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​ជាតិ​ហើយ​លោក​នឹង​ ធ្វើដំណើរ​ទៅ​ខេត្ត​ឈៀង​ម៉ៃ​។​ ​ផាន​ថង​ទែបាន​បន្តទៀតថា​"​អាច​មាន​ការភ្ញាក់ ផ្អើល​នៅក្នុង​ការ បោះឆ្នោត​បំពេញ​កៅអី​សភា​ទំនេរ​នៅ​ឈៀង​ម៉ៃ​។ ​គណបក្ស​ភឿ​ថៃ​នឹងមិន​តែងតាំង​បងស្រី​របស់​ថាក់ស៊ីន​លោកស្រី​យ៉ាវ​វ៉ា​ផា វង់​សាវ៉ាត​។ ​បេក្ខជន​ថ្មី​នឹង​ជា​វរសេនីយ៍​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជំនួស​វិញ​"៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan