Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, April 1, 2013

ជីវិត​​​ប្រធានាធិបតី​​ចិន​​ ស៊ី ជីនភីង

បន្ទាប់​ពី ​មេដឹកនាំ​ថ្មី​ ស៊ី ជីនភីង​ ​​ឡើង​កាន់​តំណែង​​ជា​មេដឹកនាំ​កំពូល​​របស់​ចិន​ជំនួស​អតីត​ប្រធានាធិបតី​ វ័យ ៧០ ឆ្នាំ ហ៊ូ ជិនតាវ​ ដែល​​ដល់​ពេល​ចូលនិវត្តន៍​​​ ​  ​​​ប្រហែល​ជាមាន​ប្រិយមិត្តជា​ច្រើន​ចង់​ដឹង​ប្រវត្តិ​​បុរស​ខ្លាំង​ម្នាក់ ​នេះ​ ថាតើគាត់​មាន​​ខ្សែ​ជីវិត​ដូច​ម្ដេច? ​​ដូច្នេះ​ដើម្បី​​ឲ្យ​ប្រិយមិត្ត​ជ្រាប​ច្បាស់ ​និង​ទទួល​បាន​ចំណេះដឹង​ថ្មី​ Sabay ​សូម​លើក​យក​ប្រវត្តិរូប​សង្ខេប​របស់​មេដឹកនាំ​ខាង​លើ​មក​​បង្ហាញ​ដូច​ ខាងក្រោម។​​
​​ព័ត៌មាន​បុគ្គល ​និង​​ការ​សិក្សា​
​ លោក​ ស៊ី ជីនភីង ​កើត​ក្នុង​ឆ្នាំ ១៩៥៣ ​​ក្នុង​តំបន់​ Fuping ​ខេត្ត​ សាន់ស៊ី​​ ប្រទេស​ចិន (​ឯកសារ​មួយ​ចំនួន​​ថា ​លោក​កើត​ និង​ធំ​ដឹង​ក្ដី​នៅ​ទីក្រុង​ប៉េកាំង ​ហើយ​​តំបន់​ Fuping ​គឺ​ជា​ស្រុកកំណើត​ដូនតា​ប៉ុណ្ណោះ)។ ​លោក​ ស៊ី​ បាន​ចូល​បម្រើ​ក្នុង​គណបក្ស​កុម្មុយនិស្ត​ចិន​ (CCP) ​ក្នុង​ឆ្នាំ​១៩៧៤ ​និង​​ទទួល​ការ​សិក្សា​ថ្នាក់​ឧត្ដមសិក្សា​ផ្នែក​វិស្វកម្ម​គីមី​​លើ​ជំនាញ​ វិស្វកម្ម​គីមី​សាស្ត្រ​នៃ​សាកលវិទ្យាល័យ​ Tsinghua ​នៅ​ចន្លោះ​ឆ្នាំ ១៩៧៥-១៩៧៩។ ​​
ក្រៅពី​នេះ​ លោក​ ស៊ី​ក៏​បាន​បញ្ចប់​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​ច្បាប់​ពី​​វិទ្យាស្ថាន​មនុស្ស ​សាស្ត្រ ​និង​វិទ្យាសាស្ត្រ​សង្គម​នៃ​សាកលវិទ្យាល័យ​ដដែល​​តាម​រយៈ​ការ​សិក្សា​ក្រៅ​ ម៉ោង​ពី​ចន្លោះ​ឆ្នាំ ១៩៩៨-២០០២​​ ផង​ដែរ។ ​ការងារ​ដំបូង​របស់​លោក​ស៊ី​គឺ​ជា​ លេខា​ផ្ទាល់​នៃ​មន្ត្រី​ជាន់ខ្ពស់​បក្ស​កុម្មុយនិស្ត​ចិន​​លោក​ Geng Biao ពី​ឆ្នាំ​ ១៩៧៩-១៩៨២។
​បន្ទាប់​ពី​នោះ​ ​លោក​ស៊ី​បាន​ផ្លាស់​ប្ដូរ​តួនាទី​ជាច្រើន​រួម​មាន​​ជា​អនុលេខាធិការ ​និង​លេខាធិការ​នៃ​ស្រុក Zhengding ​ខេត្ត​ Hebei (១៩៨២-៨៥) ​ជា​អភិបាលរង​ស្រុក​ Xiamen ​ខេត្ត​ Fujian (១៩៨៥-៨៨) ​លេខាធិការ​បក្ស​កុម្មុយនិស្ត​ចិន​ប្រចាំ​ស្រុក​ Ningde (១៩៨៨-៩០) ​លេខាធិការ​បក្ស​ប្រចាំ​ក្រុង Fuzhou (១៩៩០-៩៦) អនុលេខាធិការ​បក្ស​ប្រចាំ​ខេត្ត Fujian (១៩៩៦-៩៩) ​អភិបាល​ខេត្ត​ Fujian (១៩៩៩-២០០២) ​អភិបាល​ខេត្ត​ Zhenjiang (២០០២) ​និង​លេខាធិការ​បក្ស​ប្រចាំ​ខេត្ត​ Zhejiang (២០០២-២០០៧)។ ​
នៅខែមីនា ​ ឆ្នាំ២០០៧​​ លោក​ស៊ី ​ត្រូវ​បាន​​ដំឡើង​តំណែង​ទៅ​ជា​លេខាធិការ​បក្ស​ប្រចាំ​ក្រុង​សៀងហៃ។ ​​មេដឹកនាំ​ថ្មី​របស់​ចិន​ត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​ជាប់​ជា​សមាជិក​ប្ដូរ​ វេន​ក្នុង​​គណៈកម្មការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​​ជា​លើក​ដំបូង​នៅ​ក្នុង​ សមាជ​បក្ស​លើក​ទី ១៥ ​ដែល​ធ្វើ​ឡើង​នៅ​ឆ្នាំ ១៩៩៧។
​​​​​​​​​​​​ជីវិត​គ្រួសារ
​ លោក​ ស៊ី ជីនភីង​គឺ​ជា​កូនប្រុស​របស់​ លោក​ ស៊ី ចុងស៊ុន​ ​ដែល​ជា​អតីត​សមាជិក​គណៈកម្មការ​មជ្ឈិម​បក្ស​​កុម្មុយនិស្ត​ចិន​ និង​ជា​​​ឧបនាយករដ្ឋមន្ត្រី​​​ដែល​ជា​​​​ស្ថាបនិក​ម្នាក់​នៃ​តំបន់​ សេដ្ឋកិច្ច​ពិសេស​ចិន​​នា​ដើម​ទសវត្ស​ ​ឆ្នាំ​១៩៨០។ ​លោក​ស៊ី​ត្រូវ​គេ​ជឿជាក់​ថា ​បាន​ទទួល​ការ​ជ្រោមជ្រែង​ខ្លាំង​​ពី​អតីត​ប្រធានាធិបតី​ចិន​ ជាំង ជឺមីន ​និង​អនុ​ប្រធានាធិបតី​ ចឹង ឈីងហុង។ ចំពោះ​ជីវិត​គ្រួសារ​វិញ​ ​​លោក​ ស៊ី​ ធ្លាប់​ឆ្លង​កាត់​ចំណង​អាពាហ៍ពិពាហ៍​ចំនួន​ពីរ​លើក។ ​​ការ​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​ភរិយា​ដំបូង​លោកស្រី​ ​ឃឺ លីងលីង ​​ដែល​ជា​កូនស្រី​ អតីត​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ចក្រភព​អង់គ្លេស​លោក ​ឃឺ ហ័រ ​​នៅ​ដើម​ទស្សវត្ស​ឆ្នាំ ១៩៨០ ប៉ុន្តែ​មិន​​​មាន​កូន​​ឡើយ។ ​​​ក្រោយ​មក​​ អ្នក​ទាំង​ពីរ​ក៏​បាន​សម្រេច​​ចិត្ត​ដើរ​ផ្លូវ​រៀង​ៗខ្លួន​ ​​បន្ទាប់​ពី​រៀបការ​ជាមួយ​គ្នា​បាន​ប៉ុន្មាន​ឆ្នាំ។
លោក ស៊ី និង​ភរិយា​ ​ទទួល​បដិសណ្ឋារកិច្ច​ពី​​ប្រធានាធិបតី​តង់ហ្សានី Jakaya Mrisho Kikwete ​និង​ភរិយា​
នា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​ទៅ​កាន់​តំបន់​អាហ្វ្រិក
​ បន្ទាប់​ពី​នោះ​ លោក​ស៊ី​បាន​​រៀបការ​​ជា​លើក​ទី​២ ​ជាមួយ​ភរិយា​បច្ចុប្បន្ន​គឺ ​លោក​ស្រី​ ភឹង លីយាន ​​​​នៅ​ឆ្នាំ ១៩៨៧។ ​ការ​រស់នៅ​ជាមួយ​គ្នា​ អ្នក​ទាំង​ពីរ​​បាន​ទទួល​កូនស្រី​ម្នាក់​ជា​ចំណង​ដៃ។ ​​ភរិយា​របស់​លោក​ស៊ី ​គឺ​ជា​អ្នក​ចម្រៀង​ប្រជាប្រិយ​ដ៏​ល្បីល្បាញ​ម្នាក់​ក្នុង​​កង​យោធា​រំដោះ​ ប្រជាជន​ចិន។ ​​​ដោយ​ឡែក កូនស្រី​របស់​លោក​ ស៊ី ជីនភីង​​ គឺ​​នាង​ ស៊ី មីងជឺ ​​ពេល​នេះ​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ហាវដ​​របស់​អាមេរិក។
​​ទស្សនវិស័យ​នយោបាយ​ និង​គោលនយោបាយ
​ ​លោក​ ស៊ី​ ជីនភីង​​​ បាន​ឡើង​​កាន់​​តំណែង​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​ចិន​ជំនួស​​​អតីត​ ប្រធានាធិបតី​ទើប​ផុត​អាណត្តិ​ ហ៊ូ ជិនតាវ​ ​នៅ​សមាជ​បក្ស​លើក​ទី ១៨ ​​ចុង​ឆ្នាំ ២០១២។ ​លោក​ ស៊ី​ ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​​យុទ្ធសាស្ត្រ​ទីផ្សារ​ដ៏​ល្អ​សំដៅ​ទៅ​រក​ការ​ អភិវឌ្ឍ​សេដ្ឋកិច្ច។ ​
ក្រៅ​ពី​នេះ ​ប្រធានាធិបតី​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​ ២ ​ថ្មី​ ​ ​បាន​បង្ហាញ​ជំហរ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ក្រុមហ៊ុន​ធំៗ ​ជា​ពិសេស​ក្រុមហ៊ុន​ដែល​ចូលហ៊ុន​វិនិយោគ​ជាមួយ​រដ្ឋាភិបាល​ឲ្យ​កាន់កាប់​ វិស័យ​ឧស្សាហកម្ម​ធំ​ៗ​របស់​ប្រទេស។ ​​​ងាក​មក​បទ​ពិសោធន៍​ក្នុង​វិស័យ​យោធា​វិញ​ លោក​ ស៊ី​ ​បាន​​បង្ហាញ​ភាព​លេច​ធ្លោ​ខ្លាំង​ ​តាម​រយៈ​ការ​កាន់​កាប់​តួនាទី​ជា​លេខា​ផ្ទាល់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ តាំង​តែ​ពី​ចាប់​ផ្ដើម​ការ​ងារ​ដំបូង។ ​ ​​គេ​ជឿជាក់​ថា លោក​ស៊ី ជីនភីង​ នៅ​តែ​បន្ត​​កំណែទម្រង់​នយោបាយ​បែប​អភិរក្ស​របស់​ចិន​ដដែល។ ​
លោក​ ស៊ីជីនភីង​ (ឆ្វេង) ចាប់​ដៃ​ជាមួយ​អតីត​ប្រធានាធិបតី​ចិន​ ហ៊ូ ជីនតាវ​ នា​ពិធី​ផ្ទេរ​តំណែង​
ក្នុង​សមាជ​​ប្រជាជន​ជាតិ​ប្រចាំ​ឆ្នាំ​កន្លង​ទៅ
ក្នុង​ពិធី​បិទ​សមាជ​​ប្រជាជន​ជាតិ​ប្រចាំ ​ឆ្នាំ​កាល​ពី​​​កន្លះ​ខែ​កន្លង​ទៅ​​ ​ប្រធានាធិបតី​​វ័យ​ ៥៩ ឆ្នាំ​​បាន​ជំរុញ​ឲ្យ​មាន​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ ចំពោះ​ប្រជាជន​ចិន​ទាំង​មូល។ ​​លោក​ ស៊ី​​ក៏​បាន​ព្រមាន​ដល់​យោធា​ចិន​ឲ្យ​ប្រឹង​ពង្រឹង​សមត្ថភាព​យោធា​​យក​ឈ្នះ​ គ្រប់​សមរភូមិ​ ដើម្បី​​ការពារ​​អធិបតេយ្យ​ និង​សន្តិសុខ​ជាតិ។​ ​​ក្រៅ​ពី​នេះ​ ​លោក​​ក៏​បាន​លើក​ទឹកចិត្ត​ឲ្យ​មន្ត្រី​ចិន​កាត់បន្ថយ​ការ​ចំណាយ​ខ្ជះខ្ជាយ ​និង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​​អំពើពុករលួយ៕
ប្រែ​សម្រួល៖ Zac
ប្រភព៖ brookings.edu, Wikipedia

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan