Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, April 1, 2013

ឆ័យលី ដាឡែន ក្តៅ​នឹង​ព័ត៌មាន​រៀបការ​ជាមួយ​បុរស​ទ្រព្យ​ស្តុក

តារា​សម្តែង​និយម​ភាព​សិចស៊ី នាង ឆ័យលី ដា​ឡែ​ន បាន​ឆ្លើយ​តប​ដោយ​សម្តី​ធ្ងន់​នៅ​ពេល​រំលឹក​រឿង​ថា នាង​គ្រោង​រៀប​ការ​ជាមួយ​បុរស​ទ្រព្យ​ស្តុក​ម្នាក់ ហើយ​ត្រៀម​បញ្ចប់​អាជីព​សិល្បៈ។
ប្រតិកម្ម​របស់​នាង ឆ័យលី ដាឡែន នា​ពេល​នេះ គឺ​ក្រោយពី​នាង​ទើប​វិល​ត្រឡប់​មក​ពី​ខេត្ត ព្រះ​វិហារ​វិញ និង​បន្ទាប់​ពី​ព័ត៌មាន​ស្តី​ពី​បញ្ហា​ខាង​លើ ត្រូវ​បាន​ចុះផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដោយ​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ។ ដូច្នេះ​ហើយ នាង​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ព័ត៌មាន​នោះ។
ឆ័យលី ដាឡែន នាង​ទទួល​ស្គាល់​ថា នាង​បាន​បាត់បង់​ឱកាស​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​ក៏​ពិត​មែនតែ​នាង​មិន​ដល់​ ថ្នាក់ អស់​ឱកាស​ដល់​ថ្នាក់​បោះបង់​អាជីព​សិល្បៈ​នោះទេ។ម្យ៉ាង​រឿង​ព័ត៌មាន​ដែល​ ថានាង​មាន​គម្រោង​រៀបការ​ជាមួយ​បុរស​សម្បូរ​ទ្រព្យ​ម្នាក់​នោះ គឺ​រឹត​តែ​គ្មាន​​ថែម​ទៀត។
ដាឡែន លើក​ឡើង​ថា “ព័ត៌មាន​ថាខ្ញុំ​ជិត​រៀបការ​ជាមួយ​បុរស​សម្បូរ​ទ្រព្យ​នោះ គួរ​ឲ្យ​អស់​សំណើច​ណាស់ តើ​អ្នក​មាន​ទ្រព្យ​ស្តុក​ណា​ម្នាក់​ដែល​ខ្ញុំ​ស្គាល់? តើ​ខ្ញុំ​ជិត​រៀបការ​យ៉ាង​ម៉េច បើ​ខ្ញុំ​អត់​មាន​ស្គាល់មុខ​បុរស​មានទ្រព្យ​នោះ​ផង?។ អ្នក​កាសែត​ខ្លះចុះ​ផ្សាយ​ព័ត៌មាន​ពី​ខ្ញុំ​មិន​ដែល​សម្ភាសន៍​ខ្ញុំ​ទេដោយ​ សរសេរ​អះអាងថា​ទូរស័ព្ទ​ទៅ​ខ្ញុំ​មិន​ចូល!។”
ឆ័យលី ដា​ឡែន បន្ថែម​ថា ប្រសិន​បើ​នាង​ជិត​រៀប​ការ និង​បាន​ដើរ​ចែក​ធៀប​ការ​ហើយ ចាំ​សរសេរ​ចុះផ្សាយ​នោះ គឺ​នាង​អត់​ខឹង​ទេ។ ម្យ៉ាង​ដល់​ពេល​នោះ ប្រសិន​បើ​នាង​ចង់​លាក់ ក៏​លាក់​មិន​ជិត​ដែរ តែ​ពេល​នេះ នាង​អត់​មាន​រឿង​បែប​នោះ​ទេ និង​រឹត​តែ​គួរ​ឲ្យ​ហួស​ចិត្ត​ទៀត​នោះ គឺ​នាង​ដឹង​ខ្លួន​ទាល់​តែ​សោះ​តែ​ម្តង។
មួយ​រយៈ​កន្លង​មក​តារាចម្រៀង​សម្បូរ​សាច់​ដើម​ទ្រូងនាង ឆ័យ​លី ដា​ឡែ​ន ហាក់​រយាល​ខ្លាំង​ពី​ការងារ​សិល្បៈ​ក្នុង​ស្រុក បន្ទាប់​ពី​បាន​ធ្វើ​ឲ្យ​ថ្លោះ​ធ្លោយ​ក្នុងការ​ស្លៀក​ពាក់​សិច​ស៊ី​កាល​នាង​ ទៅ​ច្រៀង​រាំ​រកប្រាក់​នៅលើ​ទឹកដី​អាមេរិក រហូត​មាន​សារ​ព័ត៌មាន​ខ្លះ​បាន​ចុះ​ផ្សាយ​ថា នាងទំនង​ចប់​​អាជីព​កាន់​ក្បាល​មេក្រូ​នេះ​នៅ​ក្នុង​ស្រុក​ហើយ។
បញ្ហា​នេះ ដូច​នាង​ប្រាប់​ពី​ខាង​លើ ឆ័យលី ដា​ឡែន បាន​ទទួល​ស្គាល់​ថា ពេលនេះនាង​មិន​សូវ​សកម្មភាព​សិល្បៈ​ក្នុងស្រុក​មែន ប៉ុន្តែ​នៅ​ក្រុង​ស្រុក គឺ​នាង​រវល់​ខ្លាំង។ ជាក់​ស្តែង ថ្មី​ៗ​នេះ ក៏មាន​ខាង Sponsor នៅ​បរទេស​ចំនួន​៣ គឺ​បារាំង​កាណាដា និង​អូស្ត្រាលី​ទាក់​ទង មក​នាង​ដែរ ប៉ុន្តែ​មិន​ទាន់​សម្រេច​ចិត្ត។ ម្យ៉ាង​នៅ​រង់ចាំ​ឯកសារ​ផ្សេង​ៗ​មួយ​ចំនួន​ផង។
ឆ័យលី ដា​ឡែន បញ្ជាក់​ថា​ប្រសិន​បើ​អ្វី​ៗ​រលូន​ទៅ​ដូច​ការ​គ្រោង​ទុកនាង​អាច​ចេញដំណើរ​មុនឬ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​យើង​នេះ​ហើយ៕



រូបភាព​៖ផ្តល់​ដោយ ឆ័យលី ដាឡែន
អត្ថបទ៖ សុខ​ម៉េង
កែ​សម្រួល៖ ទារិកា

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan