ទស្សនៈ កញ្ញា ស៊ីវ ចេង
សំខាន់ គឺអួត ពាក្យសាមញ្ញគេថាលើកដំ កើងខ្លួនឯងខ្ពស់ រឺអង្គុយលើចង្អេរលើកខ្លួនឯង ដល់ស្គាល់មែនទែនបានដឹងថាខកចិត្ត។
បុរស
ដែលធ្វើរបៀបនេះទីបំផុតធ្វើអោយគេជិនឆ្អន់នៅពេលគេដឹងរឿង ពិត
សម័យឥឡូវសម្បូរណាស់ អួតពីតួនាទី ឋានៈលុយកាក់ចំណេះដឹង
ពិសេសនិយាយអួតស្រីៗថាអ្វីក៏ខ្លួនចេះតាមពិតដល់
គេដឹងមែនទែនចិត្តស្រលាញ់ធ្លាប់មាន១០០រកតែ១០នៅសល់ក៏អត់។
រឹតតែស្អប់៩គឺពួកខ្ចីឡានគេមកដឹកសង្សារ និងខ្ចីទូរស័ព្ទគេកាន់ ៕ទស្សនៈកញ្ញា ពៅ ខេមរី
មនុស្ស ប្រុសស្រវឹងខួបរឺមួយក៏ ឃើញស្រាទប់ខ្លួនមិននឹងទោះបានគ្នាហើយក៏ត្រូវប្រពន្ធមើលងាយមុខ ក្រោយដែរ ម៉្លោះហើយអោយតែដឹងគឺរឺយ៉ែថយតែម្ដង។ ធម្មតា មានតែនារីលក់បៀរទេដែលចូលចិត្តបុរសប្រមឹក ពិសេសនារីៗដែលចេះផឹកដូចគ្នាបាននៅជាមួយគ្នាចុះ។ពេលបានគ្នាទៅ អាចនាំគ្នាកំដរគ្នាផឹកព្រឹកល្ងាច ចំណែកខ្ញុំស្អប់បំផុត។
ទស្សនៈកញ្ញាដឿត ពិសាលធារី
ទម្លាប់កុហកច្រើនចាញ់អាត្មា។ ដំបូងអាចនិយាយទៅអោយគេស្លុងមែនតែថ្ងៃ ណាមួយជាន់កខ្លួនឯង ។មុនក្រោយគេគង់តែដឹងថាយើង ហ្នឹងជាមនុស្សកុហក។ មនុស្ស ប្រុស កុហកច្រើនតែលើករណីមានសង្សារគ្រប់កន្លែងដូចជាថាគាត់ហ្នឹង មិន ស្មោះត្រង់មួយនឹងមួយដូច្នេះស្រីៗគឺមិនចង់បានដាច់ខាតហើយបើជ្រុល ស្រលាញ់មុនពេលដឹង ក៏ក្រោយពេលគេចាប់បានភស្តុតាងគេអស់ជំនឿចិត្តហើយអត់គោរព ដែរ។ស្រីៗមិនចង់បានបុរសដែលគេមិនគោរពមកគ្រប់គ្រងគេទេ។
ទស្សនៈពីន ម៉ូនីកា
មនុស្ស ប្រុស សម័យនេះទៅ ហើយអ្នកប្រកាន់ខ្លួនថាខ្លួនប្រុសមិនប៉ះចង្ក្រានចានឆ្នាំ ទៅ ណាមិនចេះជួយគេ ម្ហូបផ្លែឈើចេះហូបតែមិនចេះទៅ ទិញ មិន ហ៊ានកាន់ខ្លាចខ្មាសគេ គឺជាប្រភេទបុរសអន់។ស្រុកគេ គេដល់ថ្នាក់បុរសតាមយួរកាបូបអោយស្រីៗហើយ បើយើងស្អី ក៏អត់ធ្វើ គងអន្ទាក់ខ្លាចាំហូបស្រាប់ហើយមានស្រីៗព្រមស្រលាញ់ទើបចម្លែក។ខ្ញុំ យល់ថាមនុស្ស ស្រីនោះមិន ដឹងមនុស្ស ស្រីអី ទេដែលស្រលាញ់មនុស្សខ្ជិលហើយលាក់ពុតដូច្នេះ។របស់ខ្លួនឯងហូបតែមិន ហ៊ានកាន់ របស់ខ្លួនប្រើមិនចេះរៀបចំខ្លួនឯង ប្រកាន់ចរិតលោកប្រុស ធំ មានតែការជាមួយភរិយាមិន ចេះអក្សរបានទៅរួច។សូម្បី ប្រុសអ្នកមានខ្លះពេល គេចេះធ្វើការអ្វីៗដោយខ្លួនឯងកុំ ថាឡើយខ្លួនអ្នកគ្មានអ្វីសោះហើយរៀនធ្វើរឹកធំ។
ទស្សនៈ ពៅ ស្រីពេជ្រ
បុរស ដែលមិនមានការតស៊ូមិន អាចអោយខ្ញុំរំភើបទេ។ ប្រុសៗទាល់តែចេះចិត្តធ្ងន់ បើយកមនុស្សប្រុសឆេវឆាវមកជាគ្នាដដែល នៅម្នាក់ឯងមិនល្អជាង?មនុស្ស ប្រុសមិនបាច់ងងក់ច្រើនទេ ព្រោះត្រូវដឹងថាស្រីៗមិនអង្វរឡើយ បើគេអង្វរទាល់តែអ្នកឯងមានផលប្រយោជន៍ធំ អោយគេ គេចេះតែទ្រាំទៅតែស្រីៗប្រភេទហ្នឹងមិន ស្មោះត្រង់ចំពោះស្នេហាទេ។ធម្មជាតិមនុស្សស្រីគឺមិនទ្របុរសដាច់ខាត ។បើខ្លួនឯងស្រលាញ់ គេហើយចង់អោយគេទ្រទៀតមានតែទៅរកពួកអ្នកដែលត្រូវការលុយទៅ ដើម្បីទិញការទ្ររបស់គេ។
វិបុត្រ
10:00 PM
specialshowtoday
Posted in: 

0 comments:
Post a Comment