Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, April 1, 2013

អាហារ​ ៨​ប្រភេទ​ ដែល​មិន​ខ្លាច​ឡើង​ទម្ងន់ ផ្លែ​ប៉ោម




អ្នក​អាច​ទទួល​ទាន​ដោយ​សេរី​នូវ​ពពួក​អាហារ​ខាងក្រោម​នេះ ដោយ​មិនបាច់​បារម្ភ​អំពី​បរិមាណ​ជាតិ​ខ្លាញ់ ក៏ដូចជា​ឥទ្ធិពល​អាក្រក់​របស់​វា​ទៅ​ដល់​ការឡើង​ទម្ងន់​សរីរាង្គ​នោះទេ​។​

​១-​ផ្លែ​ប៉ោមៈ​
ផ្លែ ​ប៉ោម មាន​បរិមាណ Pectin  និង​វីតាមីន C ដ៏​ច្រើន មាន​ប្រសិទ្ធភាព​បញ្ចុះ​លីពីដ​ឈាម​យ៉ាង​ល្អ​។ វិទ្យាស្ថាន​ជាតិ​អំពី​ឈើ​ហូប​ផ្លែ​ជប៉ុន បាន​ប្រកាស​ពី​គម្រោង​ស្រាវជ្រាវ​មួយ ដែល​ក្នុងនោះ​ឱ្យដឹងថាៈ ទទួលទាន​ផ្លែ​ប៉ោ​ម​១-២​ផ្លែ   (៤០០​ក្រាម​) ក្នុង​មួយ​ថ្ងៃ អាច​ជួយ​បញ្ចុះ​ឲ្យទាប​នូវ​បរិមាណ​ជា​តិខ្លាញ់​ម្យ៉ាង​ក្នុង​ឈាម (​សារជាតិ​នេះ​បង្ក​ការ​ក្រិន​រឹង​សរសៃឈាម ធ្វើឱ្យ​កើន​គ្រោះថ្នាក់​ស្ត្រូក និង​ធ្វើឱ្យ​លើសឈាម​)​។​

​​ការស្រាវជ្រាវ​ថ្មី​បំផុត ឱ្យដឹងថា ស្ត្រីភេទ​ទទួលទាន​ផ្លែ​ប៉ោ​ម ៧៥​ក្រាម ក្នុង​មួយ​ថ្ងៃ អាច​ធ្វើឱ្យ​កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់​ថយចុះ​២៥​ភាគរយ ទន្ទឹម​នោះ​បង្កើន​កូ​ឡេ​ស្តេ​រ៉ូល​ល្អ​។​

​​ទទួលទាន​ផ្លែ​ប៉ោម​ជួយ​ ឱ្យ​យើង​មាន​អារម្មណ៍​ឆ្អែត ដូច្នេះ​ទទួលទាន​ផ្លែ​ប៉ោម​មួយ​ផ្លែ​មុន​ពេលបាយ នឹង​ជួយ​អ្នក​បញ្ចៀស​បាន​ពី​ការ​ទទួលទាន​បាយ​ច្រើន ។ ក្រៅពីនេះ ផ្លែ​ប៉ោម​នៅ​ជួយ​បង្កើន​បរិមាណ​វីតាមីន C -​បង្កើន​ភាព​មាំ​គែម​សរសៃឈាម និង​សមត្ថភាព​ប្រឆាំង​របស់​សរីរាង្គ​។​

​​២-​ទំពាំងបាយជូ​រៈ​
​​ ទំពាំងបាយជូ​រ ទឹក​ទំពាំងបាយជូរ និង​ស្រា​ទំពាំងបាយជូ​រ សុទ្ធតែ​ផ្ទុក resveratraol, អាច​ធ្វើឱ្យ​ថយ​ចុះ​កូ​ឡេ​ស្តេ​រ៉ូ​លតាម​ធម្មជាតិ​។ ការពិសោធន៍​លើ​សត្វ ក៏​បាន​បញ្ជាក់ថា ទំពាំងបាយជូ​រ និង​បណ្តា​ផលិតផល​ពី​ទំពាំងបាយជូ​រ អាច​ធ្វើឱ្យ​ថយ​ចុះ​កូ​ឡេ​ស្តេ​រ៉ូល​រារាំង​ការ​ផ្តុំ​ប្លាកែ​ត​។ អាស្រ័យហេតុនេះ ទំពាំងបាយជូរ​ជា​អាហារ​ល្អ​បំផុត​មួយ​សម្រាប់​អ្នកជំងឺ មាន​បរិមាណ​លីពីដ​ក្នុង​ឈាម​ខ្ពស់​។​

​៣-​ពោតៈ​
​​ពោត​មាន​ផ្ទុក​ បរិមាណ​កាល់ស្យូម ហ្វូស​ហ្វ័​រ Selen និង lecithin, វីតាមីន E ដ៏​ច្រើន មាន​ប្រសិទ្ធភាព​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូល​ក្នុងឈាម​។ ប្រទេស​ឥណ្ឌា ហាក់ដូចជា​ពុំ​មាន​អ្នក​កើត​ជំងឺ​លើសឈាម​និង​ជំងឺ​សរសៃឈាម​បេះដូង​ច្រើន​នោះ ​ទេ ព្រោះ​ប្រជាជន​នៃ​ប្រទេស​នេះ មាន​ទម្លាប់​ប្រើប្រាស់​ពោត​ក្នុង​មុខ​អាហារ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​។​
​    ​
​៤-​ខ្ទឹម​សៈ​
​​ខ្ទឹម​ស អាច​ធ្វើឱ្យ​កូ​ឡេ​ស្តេ​រ៉ូលក្នុង​ឈាម​ថយចុះ និង​ទប់ស្កាត់​កំណក​ឈាម​។​

​​៥-​ដើម​ខ្ទឹមបារាំងៈ​
​ ​ក្រៅពី​កាល់ស្យូម ហ្វូស​ហ្វ័​រ ដែក ស្ករ ប្រូតេអ៊ីន វីតាមីន A, C  ដើម​ខ្ទឹមបារាំង​នៅ​ផ្ទុក Carotene និង​ជាតិ​សរសៃ អាច​បង្កើន​ភាព​រំអិល​ក្រពះ ជួយ​កម្ចាត់​ចោល​សារជាតិ​សំណល់​ក្នុង​ផ្លូវ​ពោះវៀន រួម​មាន​ជាតិ​ខ្លាញ់​មិនចាំបាច់​។​


​៦-​ទឹកដោះគោៈ​
​​ ទឹកដោះគោ​សម្បូរ​អាស៊ីត Whey  និង​កាល់ស្យូម អាច​រារាំង​ការរង​ក​កកូ​ឡេ​ស្តេ​រ៉ូលក្នុង​គែម​សរសៃឈាម​។ ទន្ទឹម​នោះ ទឹកដោះគោ​ក៏មាន​ឥទ្ធិពល បន្ថយ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូល​កកើតឡើង​ដោយសារវា​រារាំង​សកម្មភាព​រប​ស់​ពពួក ​អង់​ហ្ស៊ី​ម​សំយោគកូ​ឡេ​ស្តេ​រ៉ូល​។​

​ ​៧-​ផ្សិតៈ
​​ផ្សិត​ជា​ ប្រភេទ​អាហារ​សម្បូរ​តម្លៃ​ជីវជាតិ វីតាមីន (B, C, D) និង​សម្បូរ​ដែក Selen សូ​ដ្យូ​ម ប៉ូ​តា​ស្យូម ម៉ា​ញ៉​ស្យូម និង​ហ្វូស​ហ្វ័​រ​)​។ ក្រៅពីនេះ បរិមាណ​ប្រូតេអ៊ីន​ក្នុង​ផ្សិត​ខ្ពស់ ប៉ុន្តែ​ពុំ​សូវ​មាន​ជាតិ​ខ្លាញ់ ហេតុនេះ​វា​ជា​ជម្រើស​ដ៏​សុវត្ថិភាព​សម្រាប់​អ្នក​លើស​ទម្ងន់ ឬ​ចង់​សម្រក​ទម្ងន់​។​

​​៨-​ខ្ទឹម​បារាំងៈ​
​​ក្នុង​សមាសធាតុ​ ជីវជាតិ​របស់​ខ្ទឹម​បារាំង ពុំ​ត្រឹមតែ​មិន​ផ្ទុក​ជាតិ​ខ្លាញ់​ប៉ុណ្ណោះ​ទេ តែ​នៅ​មាន​លទ្ធភាព​រក្សា​សម្ពាធ​ឈាម ស្ថិរភាព​ដំណើរការ​បញ្ចោ​ញ​អំបិល​ក្នុង​សរីរាង្គ បញ្ចៀស​ការ​ផ្តុំអំបិល​ច្រើន​។ អាស្រ័យហេតុនេះ ខ្ទឹមបារាំង​មាន​ឥទ្ធិពល​បញ្ចុះ​សម្ពាធ​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ជាង​ពពួក​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​៕​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan