Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, April 1, 2013

ចេកអំបូង​ ជា​ឱសថ​ព្យាបាល​រោគ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​





សកលវិទ្យា​ល័យ លី​វី​ភូ​ល ដ៏​ល្បីឈ្មោះ​របស់​អង់​គ្លេ​ង​បាន​រកឃើញថា សារធាតុ​ចម្រាញ់​ចេញពី​ផ្កា​ស្ពៃ​ខាត់ណា និង​ចេកអំបូង​វា​ជួយ​ព្យាបាល​រោគ​ក្រពះ​ផ្សេងៗ​បាន ។

បើ​យោងតាម​ ការសិក្សា​ស្រាវជ្រាវ​នៅក្នុង​បន្ទប់​ប្រតិបត្តិ​ការពិសោធន៍​គេ​បាន​រកឃើញថា កាក​សរសៃ​ពី​បន្លែ​វា​ជួយ​ការពារ​រាងកាយ​តាម​ធម្មជាតិ ប្រយុទ្ធ​ជាមួយ​អាការ រលាក​ក្នុង​ក្រពះ ។​

អ្នក​ពិសោធន៍​កំពុងតែ​ រង់ចាំ​មើល​លទ្ធផល​ថា និង​ប្រើ​វា​ជា​អាហារ​ជា​ឱសថ ជាមួយនិង​រោគ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​បានដែរ​ឬ​អត់ ព្រោះ​រោគ​នេះ​វា​ធ្វើ​ឲ្យ​រាគរូស និង​ឈឺពោះ​ដែល​បច្ចុប្បន្ន​គេ​ជឿថា វា​កើតចេញពី​កក្តា​កនុង​បរិស្ថាន និង​ប្រព័ន្ធ​ពូជ​ម្នាក់ៗ ។​

អ្នកវិទ្យាសាស្ត្រ ​កំពុង​ផ្តោត​ការស្រាវជ្រាវ ពិនិត្យ​មើលថា អាហារ​ដែលមាន​កាក​ស​រ​សៃ ច្រើន​ក្នុងការ​ទទួលទាន ដើម្បី​ជួយ​ការ​បន្ទោ​របង់ ដូចជា​បន្លែ វា​ជួយ​កោសិកា​ក្នុង​ពោះវៀន បណ្តេញ​បាក់តេរី បង្ក​គ្រោះថ្នាក់​ចេញមក​បាន​ដោយ​របៀប​ណា ។ គេ​បាន​រកឃើញថា កាក​សរសៃ​ពី​ផ្លែ​ចេក​ខ្នាត​ដ៏​ធំ​មួយ ជាមួយនិង​ផ្កា​ស្ពៃ​ខាត់ណា​អាច​និង​មាន​ប្រយោជន៍ ក៏ប៉ុន្តែ​សារធាតុ​ការពារ​ផ្អូម​ដែល​មាននៅ​លាយ​ក្នុង​អាហារ ចំអិន​ស្រាប់​អាច​បំ​ឡែ​ង​ឲ្យ​កើត​បញ្ច្រាសទិស​គ្នា ។​

វេជ្ជបណ្ឌិត បារី​ខែម​បែ​ល បាន​ពិសោធន៍​ឃើញថា ចំណែក​ផ្សំ​ផ្សេងៗ​នៃ​អាហារ​អាច​និង​មាន​ផល​ជាមួយ នឹង​ការ​បំលាស់​ទី​របស់​បាក់តេរី​ឆ្លងកាត់​ក្រពះ​យ៉ាងខ្លាំង ។ លោក​បាន​បន្តទៀតថា ការងារ​របស់​យើង​បាន​បង្ហាញថា អាចជា​វត្ថុ​ចាំបាច់​អ្នកជំងឺ​ប្រភេទ​នេះ ដែល​ត្រូវ​ជ្រើសរើស​ទទួលទាន តែ​អាហារ​ដែលមាន​ប្រយោជន៍ នឹង​កំណត់​អាហារ​ចំអិន​ស្រាប់​ឲ្យ​កាន់តែ​តិច​ចុះ ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan