Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, April 1, 2013

អាមេរិក​បញ្ជូន​នាវា​ពិឃាដ​ទៅកាន់​សមុទ្រ​កូរ៉េខាងត្បូង​

M02-j-fullសហរដ្ឋអាមេរិក ​បាន​ដាក់​នាវា​ពិឃាដ​មួយ​គ្រឿង​ឲ្យ​ឈរជើង​នៅ​ឆ្នេរសមុទ្រ​កូរ៉េខាងត្បូង ដើម្បី​ការពារ​ប្រឆាំង​នឹង​លិទ្ធ​ភាព​នៃ​ការវាយប្រហារ​ដោយ​កាំជ្រួច​ ខណៈ​ដែល​កូរ៉េខាងត្បូង​បាន​សន្យា​ធ្វើការ​ឆ្លើយតប​វិញ​ដ៏​ខ្លាំង​និង​ដ៏​ ឆាប់រហ័ស​ចំពោះ​ការ​បង្ក​រឿង​ណាមួយ​ពី​កូរ៉េខាងជើង។ មន្ត្រី​អាមេរិក​ម្នាក់​បាន​និយាយ​ឲ្យ​ដឹង​ដូច្នេះ។
មន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ទី​១ ខែមេសា ក្នុង​លក្ខខណ្ឌ​អនាមិក​ថា​នាវា USS Fitzgerald ត្រូវ ​បាន​ប្ដូ​ទៅកាន់​ឆ្នេរសមុទ្រ​ទិសនិរតី ​បន្ទាប់ពី​បាន​ចូលរួម​នៅក្នុង​ការ​ធ្វើ​លំ​ហាត់​យោធា​នោះ​មក ផ្ទុយ​ពី​ការ​វិលត្រឡប់​ទៅកាន់​កំពង់ផែ​របស់​ខ្លួន​វិញ​នៅក្នុង​ប្រទេស​ ជប៉ុន។ ការ​ដាក់​ពង្រាយ​នេះ​បាន​កើតមានឡើង ខណៈ​ដែល​សភា​ជាន់ខ្ពស់​កូរ៉េខាងជើង​រៀបចំ​ជា​ផ្លូវការ​នូវ​ឋានៈ​របស់​ប្រទេស ​ជា​រដ្ឋ​មួយ​មាន​អាវុធ​នុយក្លេអ៊ែរ និង​បាន​តែងតាំង​អ្នក​កែទម្រង់​ម្នាក់ ដែល​ត្រូវ​បាន​បណ្ដេញចេញ​ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​ថ្មី​សម្រាប់​អាណត្តិ​ ថ្មី​មួយ។
នៅឯ ​កិច្ចប្រជុំ​មួយ​មន្ត្រីជាន់ខ្ពស់​ខាង​យោធា កាលពី​ថ្ងៃ​ច័ន្ទ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក់​គុន​ហេ បាន​ថ្លែង​ថា លោកស្រី​បាន​ចាត់ទុក​ការ​គំរាម​ចង់​ធ្វើសង្គ្រាម​ស្ទើរតែ​រាល់ថ្ងៃ​ពី​ កូរ៉េខាងជើង​នៅក្នុង​ខែ​កន្លង​មកនេះ​គឺ​មាន​សភាព​ធ្ងន់ធ្ងរ​ណាស់»«​ខ្ញុំ ​ជឿ​ថា យើង​ត្រូវ​ធ្វើការ​សងសឹក​វិញ ដ៏​ខ្លាំង និង​ជាបន្ទាន់ ដោយ​ពុំ​មាន​ការ​គិតគូរ​អំពី​បញ្ហា​នយោបាយ​ណាមួយ​ផ្សេង​ឡើយ ប្រសិនបើ​កូរ៉េខាងជើង​ធ្វើការ​បង្ករឿង ប្រឆាំង​នឹង​ប្រជាជន​របស់​យើង​នោះ»
រដ្ឋមន្ត្រីក្រសួង ​ការពារ​ប្រទេស​កូរ៉េខាងត្បូង​លោក គីម​ខ្វាន់​ជីន បាន​បង្ហាញ​ច្បាស់​ថា កូរ៉េខាងត្បូង​នឹង​ធ្វើ​ការវាយប្រហារ​តប​វិញ​ប្រឆាំង​នឹង​រោងចក្រ​ នុយក្លេអ៊ែរ និង​កាំជ្រួច​របស់​កូរ៉េខាងជើង​នៅក្នុង​ព្រឹត្តិការណ៍​ដែល​មាន​ភាព​បង្ក​ជា​ សត្រូវ​បាន​ផ្ទុះឡើង។ លោក​គីម​បាន​បន្ត​ថា​«​យើង​នឹង​រៀបចំ​នូវ​របស់​ដែល​ហៅថា ការធ្វើ​ឲ្យ​ញញើត​សំដៅ​បន្សាប​ការ​គំរាម​នុយក្លេអ៊ែរ​និង​កាំជ្រួច​របស់​កូរ៉េខាងជើង​យ៉ាង​ឆាប់រហ័ស»
បន្ថែម​ទៅលើ​ការ​ដាក់​ពង្រាយ​នាវា​ពិឃាដ​USS Fitzgerald នេះ​កងទ័ព​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​បាន​ដាក់​ពង្រាយ​យន្តហោះ​លាក់​ខ្លួន​ពី​រ៉ាដា​ធុន​F-22 Raptor ដើម្បី​ចូលរួម​នៅក្នុង​ការធ្វើ​សមយុទ្ធ​យោធា​«Food Eagle»។ កូរ៉េខាងជើង​បាន​គំរាម​រួចហើយ​ ដើម្បី​ធ្វើការ​វាយប្រហារ​យន្តហោះ​ទម្លាក់​គ្រាប់បែក​B-52​ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ និង​យន្តហោះ​រ៉ា​ដា​ចាប់​មិនបាន​B2​របស់​អាមេរិក​នៅ​កូរ៉េខាងត្បូង៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan