Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, April 11, 2013

ទេពធីតា​រក្សា​ឆ្នាំ​ថ្មី​ព្រះនាម​ទុ​ង្សា​ទេវី សោយ​ផ្លែ​ល្វា ជិះ​សត្វ​គ្រុឌ​




ភ្នំពេញ: ​សង្ក្រាន្ត​ចូលមក ឬ​ពាក្យ​សាមញ្ញ​និយាយថា​ចូល​ឆ្នាំ​ថ្មី​មកដល់ នៅ​ថ្ងៃ​អាទិត្យ ៤​កើត ខែ​ចេត្រ​ ត្រូវ​នឹងថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៣ វេលា​ម៉ោង២:១២​នាទី រំលង​អធ្រាត្រ ហើយ​ទេពធីតា​រក្សា​ឆ្នាំ​នេះ​ព្រះនាម ទុ​ង្សា​ទេវី​ ដែលជា​បុត្រី​ទី​មួយ​របស់​កបិល​មហា​ព្រហ្ម ។​ទេពធីតា​ទុ​ង្សា​ទេវី​ទ្រង់​អម្ពរ​ពណ៌​ក្រហម សៀតផ្កា​ទទឹម គ្រឿង​ប្រដាប់​បទុមរាគ ភក្សាហារ​ផ្លែ ឧទុម្ព​រ​(​ផ្លែ​ល្វា​) ព្រះហស្ត​ស្តាំ​ទ្រង់​កងចក្រ ព្រះហស្ត​ឆ្វេង​ទ្រង់​ស័ង្ខ គង់​លើ​គ្រុឌ​ជា​ពាហនៈ ។​

​    ​.​ថ្ងៃអាទិត្យ ៤​កើត ​ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៤ មេសា ឆ្នាំ​២០១៣ ម៉ោង ២:១២​នាទី​រំលង អធ្រាត្រ​ជា​ថ្ងៃ​ចូល​។​
​    ​.​ថ្ងៃ​ចន្ទ ៥​កើត​ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៥ មេសា ឆ្នាំ​២០១៣ ជា​ថ្ងៃ​វន​ប័ត​។​
​    ​.​ថ្ងៃ​អង្គរ ៦​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៦ មេសា ឆ្នាំ​២០១៣ ជា​ថ្ងៃ​ឡើង​ស័ក​។​
​    ​គម្រប់​សង្ក្រាន្ត​បី​ថ្ងៃ​ស្រេច​បរិបូណ៌ ចូល​ជា​សកល​ឆ្នាំម្សាញ់​តទៅ​។​

​     ​ក្នុងឱកាស​សង្ក្រាន្ត​ទាំងបី​ថ្ងៃនេះ សូម​អស់​ជនានុជន​ប្រុស​ស្រី​ទាំងឡាយ​រៀបចំ​គ្រឿង​សក្ការបូជា​មាន ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ និង​នំចំណី​ មាន​ផ្លែឈើ​ជាដើម​ជូន​មាតា បិតា អាណា​ព្យាបាល​ជា​បុព្វ​ការី ព្រមទាំង​ទទួល​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី ហើយ​ខិតខំ​លះបង់​នូវ​ចិត្ត​អា​ក្រក់​ជាចិ​ត្ត​ប្រកប​ដោយ​អភិ​ជ្ឈា​ព្យាបាទ មិច្ឆា​ទិដ្ឋិ ឱ្យ​ជ្រះស្រឡះ ចម្រើន​ឡើងវិញ​នូវ​ចិត្ត​ប្រកប​ដោយ​បញ្ញា និង​ព្រហ្ម​វិហារធម៌​គឺ មេត្តា ករុណា មុទិតា ឧបេក្ខា ធ្វើបុណ្យ​សុន្ទរ៍ទាន រក្សាសីល​តាម ប្រពៃណី​ឱ្យ​បាន​ជាប់​ជានិច្ច នោះ​ទេព្តា​នឹង​ឱ្យ​ពរ​សព្ទសាធុការ លោកអ្នក​នឹង​ទទួល​សិរី​សួស្តី សុភ​មង្គល វិបុល​សុខ​គ្រប់ប្រការ ប្រកប​ការងារ​បាន​ត្រជាក់ត្រជុំ​អាយុ​យឺនយូរ​ត​រៀង​ទៅ​។​
​    ​រណ្តាប់​ទទួល​ទេវតា​
​     ​រណ្តាប់​ទទួល​ទេវតា តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក មាន​រាន​ទទួល​ទេវតា​មួយ សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ​។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស ហើយ​រៀប​បាយ​សី​៩​ថ្នាក់​មួយគូ បាយ​សី​៧​ថ្នាក់​មួយគូ បាយ​សី​៥​ថ្នាក់​មួយគូ បាយ​សី​៣​ថ្នាក់​មួយគូ បាយសីប៉ាក់ឆាម​មួយគូ ស្លាធម៌​មួយគូ ទឹកអប់​មួយគូ ទៀន​៥ ធូប​៥ លា​ជ​៥ ផ្កា​៥ បារី ស្លា​ម្លូ ដាក់​លើ​ជើងពាន​មួយ ផ្លែ​ឧទុម្ពរ​(​ផ្លែ​ល្វា​)​និង​ដូង​ឡៅ​មួយគូ​។​
​    ​ទំនាយ​ប្រចាំឆ្នាំ​
​     ​.​កេណ្ឌ​ពិរុណសាស្ត្រ ឆ្នាំ​នេះ​ព្រះ​សុក្រ​ជា​អធិបតី មាន​នាគ​មួយ​បង្អុរ​ភ្លៀង ៦០០​មេ​។ ភ្លៀង​ធ្លាក់​នៅ​ចក្រ​វា​ល ២៤០​មេ​, ហិមពាន្ត ១៨០​មេ ,​មហាសមុទ្រ ១២០​មេ ,​ជម្ពូទ្វីប​មនុស្សលោក ៦០​មេ​។ ភ្លៀង​ដើមឆ្នាំ កណ្តាល​ឆ្នាំ ចុង​ឆ្នាំ​ល្អ​ដូចគ្នា​។​
​    ​.​កេណ្ឌ​ធា​រា​ទិគុណ  ឆ្នាំ​នេះ​អាបោធាតុ​ចុះ អាកាសធាតុ​ត្រជាក់ មាន​ព្យុះ​ច្រើនដង  ទឹក​
​តាម​ទន្លេ ស្ទឹង ច្រើន​បរិបូណ៌។​
​     ​.​កេណ្ឌ​ធុ​ញ្ញា​ហារ ឆ្នាំ​នេះ​មាន​កេណ្ឌ​មួយ​មានឈ្មោះ​ថា លា​ភៈ ទំនាយ​ទាយ​ថា ស្រូវ​ក្នុង​ស្រែ​បាន​ផល​ប្រាំបួន​ភាគ ខូច​បង់​មួយ​ភាគ ស្រែ​ទំនាប​បាន​ផល​ល្អ និង​ស្រែ​ទួលបាន​ផល​មធ្យម ផ្លែឈើ​និង​ដំណាំ​ផ្សេងៗ​បាន​ផល​បរិបូណ៌​។​
​    ​បាតុភូត​លើ​ផ្ទៃមេឃ​(​គ្រា​ស​)
​     ​នៅក្នុង​ឆ្នាំ ២០១៣ នេះ​មាន​គ្រាស​ចំនួន​ប្រាំ​ដង ដែល​សូរ្យគ្រាស​មាន​ពីរ​ដង​និង​ចន្រ្ទ​គ្រា​សមាន​បី​ដង តាម​កាល​បរិឆ្ឆេទ​ដូចខាងក្រោមៈ​
​    ​១- នៅ​រាត្រី​ថ្ងៃ​សុក្រ ១​រោច ខែ​ចេត្រ ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹង ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៣ មាន​ចន្ទ​គ្រាស​ជា​អឌ្ឍ​គ្រាស​(Partial Eclipse of the Moon)​មើលឃើញ​នៅ​អ៊ឺរ៉ុប អាហ្វ្រិកា អូស្ត្រាលី អាស៊ី ចាប់ផ្តើម​ពី​ម៉ោង ០១:០២​នាទី​រំលង​អាធ្រា​ត្រដល់ ម៉ោង ០៥:១៤​នាទី ទៀប​ភ្លឺ​។ កម្ពុជា​មើលឃើញ​នៅ​ម៉ោង ០១:០២​នាទី​រំលង​អាធ្រា​ត្រ​ហើយ បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង ០៥:១៤​នាទី​មើល​ឃើញ​ត្រឹម​មួយ​ភាគរយ​។​ជា​គ្រាស​ដែល​មាន​តែ​ស្រមោល​ក្រហម​ ព្រាលៗ​មើល​ដោយ​ភ្នែក​ទទេ​មិនឃើញ​ទេ​។​
​    ​
​    ​២-​នៅ​ថ្ងៃ​សុក្រ ១​កើត ខែ​ពិសាខ ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹង​ថ្ងៃទី ១០ ខែ​ឧសភា ឆ្នាំ​២០១៣ មាន​សូរ្យគ្រាស​ជា​រូប​ចិញ្ចៀន (Annular Eclipse of the Sun) មើលឃើញ​នៅ​អូស្ត្រាលី សូ​លូ​ម៉ុង ប៉ាស៊ីហ្វិក​កណ្តាល ចាប់ផ្តើម​ពី​ម៉ោង ០៤:២៦ ដល់​ម៉ោង ១០:២៦ នាទី​។ នៅ​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា មើល​មិន​ឃើញ​ទេ​។​

​    ​៣-​នៅ​ថ្ងៃ​សៅរ៍ ១​រោច ខែ​ពិសាខ ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹង​ថ្ងៃ ទី ២៥ ខែ​ឧសភា ឆ្នាំ​២០១៣ មាន​ចន្ទ​គ្រា​ស (Penumbral Eclipse of the Sun) មើលឃើញ​នៅ​អាមេរិក អាហ្វ្រិក ចាប់ផ្តើម​នៅ​ម៉ោង ១០:៤៣​នាទី បញ្ចប់​នៅ​ម៉ោង ១១:៣៨​នាទី​។ នៅ​កម្ពុជា​យើង​មើល​មិនឃើញ​ទេ​។​
​    ​
​     ​៤-​នៅ​រាត្រី​ថ្ងៃ​សៅរ៍ ១៥​កើត ខែ​អស្សុជ ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹ ង​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ​២០១៣ មាន​ចន្ទ​គ្រាស​ជា​ស្រមោល​ព្រាលៗ (Penumbral Eclipse of the Moon) ដែល​មើលឃើញ​នៅ​អាមេរិក អ៊ឺរ៉ុប អាហ្វ្រិក មើលឃើញ​ចាប់ពី​ម៉ោង ០៤:៤៩​បញ្ចប់ នៅ​ម៉ោង ០៨:៥៣​នាទី​។ កម្ពុជា​មើលឃើញ​នៅ​ម៉ោង ០៤:៤៩​នាទី បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង ០៨:៥០​នាទី មើល​ឃើញ​ជា​ស្រមោល​ក្រហម​ព្រា​លៗ មើល​ដោយ​ភ្នែក​ទទេ​មិនឃើញ​ទេ​។​
​    ​
​    ​៥-​នៅ​ថ្ងៃ​អាទិត្យ ១​កើត ខែ​ក​ក្តិក ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹង​ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ មាន​សូរ្យគ្រាស ជា​រូប​ចិញ្ចៀន និង​សារពើ​គ្រា​ស ​(Annular Total Eclipse of the Sun) ចាប់ផ្តើម​ពី​ម៉ោង ១៧:០៥​នាទី ដល់​ម៉ោង​២២:២៩​នាទី មើលឃើញ​នៅ​អាមេរិក ខាងកើត អ៊ឺរ៉ុប អាហ្វ្រិកា​។ មើល​ឃើញ​ជា​សារពើ​គ្រាស​និង​រូប​ចិញ្ចៀន​នៅ​អង់​តា​ក់ទិច អា​ហ្វ្រិ កា​កណ្តាល ចាប់ផ្តើម​ពី​ម៉ោង​១៨:០៦ ដល់​ម៉ោង ២១:២៨​នាទី​។ នៅ​ទីក្រុង​ភ្នំពេញ​ប្រទេស​ក ម្ពុ​ជា​យើង​មើល​មិនឃើញ​ទេ​៕ (ដកស្រង់ពីមហាសង្រ្កាន្តផ្លូវការ)

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan