Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, April 12, 2013

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដឹកនាំ​ប្រទេស​ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​


​ថ្លែង​ទៅកាន់​អង្គសមាជ​ដែលមាន​អ្នកចូលរួម​ជាង​១​មួយ​មុ ​ឺ​ន​នាក់​កាលពី​ថ្ងៃអាទិត្យ ទី​០៧ ខែមេសា ឆ្នាំ​២០១៣ លោក សម រង្ស៊ី បាន​ប្តេជ្ញា​ថា​នឹង​កែប្រែ​របៀបរបប​ដឹកនាំ​ រដ្ឋាភិបាល​ក្រោយ​ពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ ២០១៣​។ ការប្តេជ្ញាចិត្ត​របស់លោក សម រង្ស៊ី បែបនេះ​ដោយសារតែ​រូបលោក​បាន​វាយតម្លៃ​យ៉ាងច្បាស់​ថា​ប្រសិន​មានការ​បោះឆ្នោត ​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាកដជា​បានទទួល​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ ស្របទៅតាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជាមិនខាន​។ លោក សម រង្ស៊ី បានលើកឡើង​ទៀតថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​សំខាន់ៗ​ជាច្រើន​ដើម្បី​បម្រើ​ ផលប្រយោជន៍​ជាតិ ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ការពារ​បូរណភាព​ទឹកដី​ឱ្យបាន​គង់វង្ស ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​។ ការប្តេជ្ញាចិត្ត​របស់លោក សម រង្ស៊ី បានធ្វើឱ្យ​ជនរួមជាតិ​ខ្មែរ​នៅ​គ្រប់ទិសទី​កាន់​តែមាន​ទំនុកចិត្ត​លើ​គណបក្ស ​សង្គ្រោះ​ជាតិ ហើយ​ត្រៀម​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បញ្ចប់​អំណាច​ដ៏​យូរអង្វែង​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ ២០១៣​។ ហេតុនេះហើយ​ទើប​គណបក្ស​ប្រជាជន​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប្រឹងប្រែង​ឃោសនា​រក​សំឡេងឆ្នោត​មុន​កាលកំណត់​របស់​គណៈកម្មាធិកា​រ​ ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​
​ចំណុច​គួរឱ្យកត់សម្គាល់​នោះ គឺ​លោក សម រង្ស៊ី បាន​សន្យា​ចំពោះមុខ​សកម្មជន និង​អ្នកគាំទ្រ​នៅ​ទូទាំងប្រទេស​ថា​លោក​នឹង​ចាប់ដៃ​ជាមួយ​លោក កឹម សុខា ធ្វើការ​ងារ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​ដើម្បី​នាំមក​នូវ​ភាពជោគជ័យ​ សម្រាប់​គណ​បក្ស​សង្គ្រោះ​ជាតិ​។ លោក​ប្រធាន សម រង្ស៊ី បាន​ថ្លែងថា “​ខ្ញុំ​នឹង​សហការ​ជាមួយ​លោក កឹម សុខា ដូច​បងប្អូន​បង្កើត​ដើម្បី​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឆ្ពោះទៅរក​ជោគជ័យ ឆ្ពោះទៅរក​ការដឹកនាំ​រាជរដ្ឋាភិបាល​នៅក្នុង​ឆ្នាំ ២០១៣​នេះ​។ សូម​បងប្អូន​ដែល​ធ្លាប់​បោះឆ្នោតឱ្យ​សញ្ញា​ភ្លើងទៀន​បែរ​ទៅរក​ ពន្លឺព្រះអាទិត្យ ហើយ​អ្នក​ដែល​ធ្លាប់​គាំទ្រ​សញ្ញា​ព្រះ​ចន្ទ​ពេញបូណ៌មី​ក៏​សូម​បែរ​ទៅរក​ ពន្លឺព្រះអាទិត្យ​ទាំងអស់គ្នា​”​។ ប្រសាសន៍​របស់លោក សម រង្ស៊ី បែបនេះ​ជា​ភស្តុតាង​បង្ហាញឱ្យឃើញថា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កើតឡើង​ពី​ ការរួម​កម្លាំង​គ្នា​រវាង​គណបក្ស​សមរ​ង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​កំពុង​តែមាន​ភាពរឹងមាំ​ប្រកបដោយ​ឥទ្ធិពល​សម្រាប់​ ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​។ ប្រការ​សំខាន់បំផុត​នោះ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​ត្រឹមត្រូវ​ និង​ច្បាស់លាស់​ស្របតាម​ការចង់បានរ​បស់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រងគ្រោះ​ ដោយសារ​ការដឹកនាំ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន អស់​រយៈពេល​ជាច្រើន​អាណត្តិ​មកហើយ​នោះ​។​
​ចំណែក​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ក៏បាន​ថ្លែង​ទៅកាន់​សកម្មជន និង​អ្នកគាំទ្រ​នៅ​ទូទាំងប្រទេស​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ផ្តល់នូវ​ភាពស្មើគ្នា​ក្នុងសង្គម​សម្រាប់​ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​ច្បាស់លាស់​ដើម្បី​ការពារ​បូរណភាព​ ទឹកដី ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍ និង​លុបបំបាត់​អំពើពុករលួយ​ជាដើម​។ លោក កឹម សុខា បាន​ថ្លែង​ជា​សាធារណៈ​ថា “​ខ្ញុំ​សូម​សន្យា​ជាមួយ​បងប្អូន​ជនរួមជាតិ​ថា​យើង​នឹង​ដឹកនាំ​ប្រជាពលរដ្ឋ​ ខ្មែរ​ឆ្ពោះទៅរក​ប្រជាធិបតេយ្យ​មួយ​ពិតប្រាកដ​ដែល​ផ្តល់ឱកាស​ឱ្យ​ ប្រជាពលរដ្ឋ​ទាំងអស់​ទទួលបាន​សិទ្ធិ​ស្មើគ្នា​ខាង​នយោបាយ ស្មើគ្នា​ខាង​សេដ្ឋកិច្ច និង​សង្គមកិច្ច​”​។ ប្រសាសន៍​របស់លោក កឹម សុខា ដូចខាងលើ​នេះ​បាន​បង្ហាញថា​គណបក្ស​ស​ង្គ្រោះ​ជាតិ​កំពុងតែ​ក្លាយទៅជា​ កម្លាំង​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​គ្រប់គ្រង​អំណាច​អស់​រយៈពេល​៣៤​ឆ្នាំ​មកហើយ​។ ដូច្នេះ​ប្រសិនបើ​មានការ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​ផ្លាស់ប្តូរ​សមាសភាព​ថ្នាក់ដឹកនាំ គ​.​ជ​.​ប តាម​អនុសាសន៍​របស់លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ទទួលបាន​ជោគជ័យ​ធំធេង​តាម​ការគ្រោងទុក​ ជាមិនខាន​។
​ក្រុមអ្នកតាមដាន​ស្ថានការណ៍​នយោបាយ និង​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា​បាន​វាយតម្លៃថា​គណបក្ស​ប្រជាជន​កម្ពុជា ​របស់លោក ហ៊ុន សែន​កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សន្ទុះ​គាំទ្រ​គណបក្ស​សង្គ្រោះ​ ជាតិ​ដែលមាន​លោក សម រង្ស៊ី ជា​ប្រធាន និង​លោក កឹម សុខា ជា​អនុប្រធាន​។ ហេតុនេះហើយ​ទើប​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់អំណាច​បើក​ការវាយប្រហារ​ខ្លាំងៗ​ ទៅលើ​គោលនយោបាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ផ្តោត​ការយកចិត្តទុកដាក់​សំខាន់​ទៅលើ​ជីវភាព​រស់នៅ​របស់​ម​ន្ត្រី​ រាជការ កម្លាំងប្រដាប់អាវុធ​ទូទៅ កម្មករ​-​កម្មការិនី និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។ ជាក់ស្តែង​ថ្មីៗ​នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​លើកយក​សមិទ្ធផល​បន្តិច​បន្តួច​របស់​រាជរដ្ឋាភិបាល​មក​ឃោសនា​ថា ជា​ស្នាដៃ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក៏ប៉ុន្តែ​លោក ហ៊ុន សែន មិន​ហ៊ាន​លើកឡើង​អំពី​ការបំផ្លាញ​ធនធានធម្មជាតិ​ឱ្យ​រលត់រលាយ និង​បញ្ហា​ជម្លោះដីធ្លី​ដែល​បណ្តាលឱ្យ​ពលរដ្ឋ​រាប់លាន​នាក់​បន្ត​រស់​ក្រោម​ បន្ទាត់​នៃ​ភាពក្រីក្រ​នោះទេ​។ លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ជាច្រើន​អាណត្តិ​មកហើយ​ពុំមាន​សមត្ថភាព​ធ្វើឱ្យ​ពលរដ្ឋ​រស់នៅ ​សុខសាន្ត​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​ពិតប្រាកដ​ឡើយ​។​
​ក្រុមអ្នកវិភាគ​ស្ថានការណ៍​នយោបាយ​បាន​វាយតម្លៃថា​រហូតមកដល់​ពេលនេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​លោក សម រង្ស៊ី ជា​ប្រធាន​និង​លោក កឹម សុខា ជា​អនុប្រធាន​មិនមែនជា​ព្យុះ​ក្នុង​ក្អម ឬ​ព្យុះ​ក្នុង​កែវ​ដូចដែល​លោក ហ៊ុន សែន និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​វាយតម្លៃ​ទាំង​ភ័យខ្លាច ​នោះទេ​។ បច្ចុប្បន្ន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​ក្លាយទៅជា​ព្យុះ​ដ៏​ធំ​អាច​ បក់បោក​ផ្តួលរំលំ​អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន ព្រោះ​ការចូលរួម​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង ​ធ្វើឱ្យ​គណបក្ស​នេះ​មាន​កម្លាំង​កាន់តែ​ខ្លាំងក្លា​។ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ប្រធានភូមិ មេឃុំ ចៅសង្កាត់ និង​សមត្ថកិច្ច​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​រួម​កម្លាំង​គ្នា ​ជា​ធ្លុង​មួយ​ដើម្បី​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ ២០១៣​។ ការប្តេជ្ញាចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​គឺជា​រឿង ​សំខាន់បំផុត​ដើម្បីឱ្យ​មានការ​ផ្លាស់ប្តូរ​ទៅរក​ភាព​រីកចម្រើន​ឆាប់រហ័ស បូរណភាព​ទឹកដី​ខ្មែរ​រួច​ផុតពី​អំពើ​រំលោភ​ឈ្លានពាន​របស់​ប្រទេសជិតខាង ហើយ​បញ្ហា​អន្តោប្រវេសន៍​នឹងត្រូវ​ដោះស្រាយ​តាមច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព ​ពិតប្រាកដ​។​
​សរុបសេចក្តី​មក​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​លោក សម រង្ស៊ី​ជា​ប្រធាន​កំពុងតែ​ក្លាយជា​សេចក្តីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​ក្នុងការ ​ផ្លាស់ប្តូរ​មេដឹកនាំ​ដើម្បីឱ្យ​ប្រទេសជាតិ​ចៀស​ផុតពី​គ្រោះថ្នាក់ ហើយ​បោះជំហាន​ទៅរក​ការរីកចម្រើន​ដូច​ប្រទេសជិតខាង និង​ប្រទេស​ក្នុង​តំបន់​។ គណបក្ស​សង្គ្រោះ​ជាតិ​ពេលនេះ​បានក្លាយ​ទៅជា​ជម្រើស​ដ៏​សំខាន់បំផុត​សម្រាប់​ ប្រជាពលរដ្ឋ​ក្នុងការ​ស្រោចស្រង់​ជាតិ និង​សង្គ្រោះ​ខ្លួនឯង​ឱ្យ​រួច​ផុតពី​ការជិះជាន់​សង្កត់សង្កិន រំលោភសិទ្ធិ​សព្វបែបយ៉ាង​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​គណ​បក្ស​ប្រជាជន​របស់លោក ហ៊ុន សែន​។ អាច​និយាយបានថា​ការបោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​ជម្រើស​ សំខាន់បំផុត​របស់​ប្រជាពលរដ្ឋ​ព្រោះ​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​ រយៈពេល​ជាង​៣៤​ឆ្នាំ​កន្លងទៅនេះ មិនបាន​ធ្វើឱ្យ​ប្រទេសជាតិ​រីកចម្រើន​និង​មិនបាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ ​ដោយ​សុខសាន្ត​នោះទេ​។ ផ្ទុយទៅវិញ​រដ្ឋាភិបាល​លោក ហ៊ុន សែន បានធ្វើឱ្យ​ប្រទេស​កម្ពុជា​ជំពាក់​បំណុល​បរទេស​កា​ន់​តែ​ច្រើន និង​មាន​វិបត្តិ​ក្នុង​សង្គមជាតិ​រាប់រយ​ជំពូក​ធ្វើឱ្យ​ប្រជាពលរដ្ឋ​គ្មាន​ ការងារ​ធ្វើ ហើយ​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ផ្សងគ្រោះថ្នាក់​ដល់​អាយុជីវិត​ថែមទៀត​។ រដ្ឋាភិបាល​លោក ហ៊ុន សែន ពុំមាន​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​យួន​ដែល​កំពុង​រស់នៅ​ យ៉ាង​ពពាក់ពពូន​លើទឹក​ដី​ខ្មែរ​ទេ ប៉ុន្តែ​បែរជា​យកចិត្តទុកដាក់​គាំពារ​ការរស់នៅ​របស់​ជនអន្តោប្រវេសន៍​ដោយ​ មិន​គិតពី​គ្រោះថ្នាក់​ដល់​សង្គមជាតិ​ឡើយ​៕
05 (1)+

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan