Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, April 3, 2013

និស្សិត​ឥណ្ឌា​បង្កើត​អាវ​ទ្រនាប់​ការពារ​​​ការ​ចាប់​​រំលោភ

ដោយ​សារ​ករណី​រំលោភ​​នៅ​ឥណ្ឌា​​​បន្ត​កើន​ ឡើង​គួរ​ឲ្យ​បារម្ភ​​ ក្រុម​និស្សិត​វិស្វកម្ម​អគ្គិសនី​បី​រូប​បាន​រួម​គ្នា​បង្កើត​អាវ​ទ្រនាប់​ ការពារ​​ការ​ចាប់​រំលោភ។ ​គំរូ​ផលិតផល​ថ្មី​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ ​ព្រោះ​សកម្មភាព​ចាប់​រំលោភ​នៅ​ឥណ្ឌា​ហាក់​មិន​បង្ហាញ​សញ្ញា​ថមថយ​សោះ​។​
ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ នៃ​អាវទ្រនាប់​ថ្មី​​​​​នេះគឺ​ ​វាអាច​​ឆក់​ជនល្មើស​ដែល​ប៉ុន​ប៉ង​ចាប់​រំលោភ​​ដោយ​កម្លាំង​ភ្លើង​ ៣៨០០ ​គីឡូវ៉ុល។ ​​មិន​តែ​ប៉ុណ្ណោះ​អាវ​ទ្រនាប់​នេះក៏​មាន​ប្រព័ន្ធ​បញ្ជូន​សារ​ ស្វ័យប្រវត្តិ​​ដល់​ប៉ូលិស​ ​និង​ឪពុកម្ដាយ​ស្ត្រី​រងគ្រោះ​ភ្លាមៗ ​​ព្រម​ទាំង​មាន​​ប្រព័ន្ធ​ GPS ​ប្រាប់​ទីតាំង​ទៀត​ផង។
​​
និស្សិត​ទាំង​បី​រូប​ដែល​កែច្នៃ​អាវទ្រនាប់​ថ្មី​ (រាប់​ពី​ឆ្វេង​មក​ស្ដាំ: Manisha Mohan,
Rimpi Tripathy និង Niladri Basu)
​ អាវទ្រនាប់​ពិសេស​​បង្កើត​ឡើង​ដោយ​និស្សិត​វិស្វកម្ម​អគ្គិសនី​​​នៃ​ សាកលវិទ្យាល័យ SRM ​ក្រុង​ Chennai ​ឈ្មោះ​ Niladri Mohan ​និង​មិត្តភ័ក្ដិ​ពីរ​រូប​ទៀត​ឈ្មោះ​ Rimpi Tripathi និង​ Neeladri Basu Pal។ ​ក្រុម​អ្នក​កែច្នៃ​ផលិតផល​ ថ្មី​បាន​​បញ្ជាក់​ប្រាប់​កាសែត​ក្នុង​ស្រុក The Time of India ​ថា​ ​ពួកគេ​សង្ឃឹម​ថា ​ផលិតផល​នេះ​នឹង​អាច​ផលិត​​ឡើង​នៅ​ខែ​ក្រោយ​នេះ។
ឧបករណ៍​ប្រឆាំង​ការ​ចាប់​រំលោភ​ដែល​បង្កប់​ក្នុង​អាវទ្រនាប់
​ ឥណ្ឌា​ជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​ករណី​រំលោភ​កើត​មាន​ញឹកញាប់​បំផុត ​ហើយ​កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​កន្លង​ទៅ​និស្សិត​ស្រី​វ័យ​ ២៣ ​ឆ្នាំ​ម្នាក់​ត្រូវ​ជន​មួយ​ក្រុម​ចាប់​រំលោភ​លើ​ឡានក្រុង​យ៉ាង​សាហាវ​ឃោរឃៅ ​ថែម​ទាំង​យក​សរសៃ​ដែក​មុត​ស្រួច​ចាក់​ចូល​ទៅ​ក្នុង​ប្រដាប់​ភេទ​នារី​ រងគ្រោះ​ ហើយ​រុញ​ទម្លាក់​ពី​លើ​ឡាន​ក្រុង​ទៀត​ផង។ ​ករណី​​ដ៏​សាហាវ​នេះ​បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​ពិភពលោក ​និង​​រុញ​ទម្លាក់​​វិស័យ​ទេសចរណ៍​ឥណ្ឌា​ឲ្យ​​ធ្លាក់​ចុះ​​២៥% ​នៅ​ដើម​ឆ្នាំ ២០១៣​ នេះ៕
គំរូ​អាវទ្រនាប់​ថ្មី

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan