ក្នុងរបាយការណ៍ដែលចុះផ្សាយដោយសារព័ត៌មានរដ្ឋ KCNA អគ្គមេបញ្ជាកងទ័ពប្រជាជនកូរ៉េខាងជើង
បាននិយាយថា
នេះជាការជូនដំណឹងដល់ទីក្រុងវ៉ាស៊ីនតោនជាផ្លូវការថា
ការគំរាមកំហែងដ៏គឃ្លើនរបស់សហរដ្ឋអាមេរិកនឹងត្រូវតបតវិញដោយ
មធ្យោបាយវាយប្រហារនុយក្លេអ៊ែរដ៏មានអនុភាព។
ក្បួនព្យុហយាត្រាអមដោយការបង្ហាញអាវុធធុនទំនើបរបស់កូរ៉េខាងជើងនាពេលកន្លងមក
របាយការណ៍ដដែលបានបន្ថែមថា “ប្រតិបត្តិការ “គ្មានមេត្តា”
នៃកងទ័ពបដិវត្ត ក្នុងស្ថានភាពចុងក្រោយនេះត្រូវបានពិនិត្យ
និងអនុម័ត។
ពេលវេលានៃការផ្ទុះអាវុធកំពុងខិតជិតមកដល់យ៉ាងរហ័ស។
ក្រៅពីនោះ របាយការណ៍ដដែលក៏បានបញ្ជាក់ទៀតថា សង្គ្រាមនៅឧបទ្វីបកូរ៉េអាចនឹងផ្ទុះនៅ “ថ្ងៃនេះ ឬថ្ងៃស្អែក”។
ងាកទៅអាមេរិក
ឯណោះវិញ មហាអំណាចសេដ្ឋកិច្ចទី ១ ក៏មិនបង្អែបង្អង់យូរដែរ
ពោលគឺបានបញ្ជូនខែលការពារមីស៊ីលរយៈកម្ពស់ខ្ពស់ (THAAD)
ទៅកាន់មូលដ្ឋានយោធារបស់ខ្លួននៅតំបន់ប៉ាស៊ីហ្វិកគឺ កោះហ្គាម។
ខែលការពារមីស៊ីលប្រភេទ THAAD ដែលអាមេរិកគ្រោងបញ្ជូនទៅមូលដ្ឋានយោធានៅលើកោះហ្គាម
ការបញ្ជូននេះត្រូវបានមន្ទីរបញ្ចកោណអាមេរិកលើកឡើងថា
ដើម្បីការពារមូលដ្ឋានយោធា
និងសម្ពន្ធមិត្តរបស់ខ្លួនពីការគំរាមវាយប្រហារពីសំណាក់
កូរ៉េខាងជើង។
កោះហ្គាម
ស្ថិតនៅចម្ងាយ ៣៣៨០
គីឡូម៉ែត្រភាគអាគ្នេយ៍នៃកូរ៉េខាងជើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិក
និងជាមូលដ្ឋានមានយោធា ៦ ពាន់នាក់ រួមមានកងម៉ារីន
កងនាវាមុជទឹក និងកងទម្លាក់គ្រាប់បែក៕
ប្រែសម្រួល៖ Zac
ប្រភព៖ Channelnewsasia
ប្រភព៖ Channelnewsasia
0 comments:
Post a Comment