Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, April 2, 2013

អាមេរិកៈ នាវាចម្បាំងប្រឆាំង មីស៊ីលទីពីរ ទៅដល់តំបន់ ប៉ាស៊ីហ្វិកខាងលិច

វ៉ាស៊ីនតោន៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៣ នេះថាក្រសួងការបរទេស អាមេរិក បានប្រកាសកាលពីថ្ងៃ អង្គារ ថាខ្លួនបានបញ្ជូន នាវាចម្បាំងប្រឆាំង គ្រាប់មីស៊ីលទីពីរ ទៅកាន់តំបន់ ប៉ាស៊ីហ្វិក ខាងលិច ដែលនៅគៀកប្រទេសជប៉ុន និង កូរ៉េខាងត្បូង នោះហើយ។
អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនអាមេរិកលោក ចច លីតថល បានចេញសេចក្តីប្រកាស នេះនៅក្នុងបទសង្ខេប ព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន បន្ទាប់ពីនាវាចម្បាំងកម្ទេចមីស៊ីល Aegis guided-missile destroyer USS John McCain និង មួយគ្រឿងទៀត មានឈ្មោះ ថា Aegis destroyer, the USS Decatur បានទៅដល់តំបន់ ទ្រនាប់នៅមហាសមុទ្រ ប៉ាស៊ីហ្វិកខាងលិចហើយ។ នាវាចម្បាំងទាំងពីរគ្រឿងនេះ ត្រូវបានគេអះអាងថា នឹង ឆ្លើយតបចំពោះការគំរាមកំហែង ដោយមីស៊ីលណាមួយ ទៅលើប្រទេសសម្ព័ន្ធមិត្ត ព្រម ទាំងការពារទឹកដីអាមេរិក ផ្ទាល់តែម្តង។
លោក លីថល បានលើកឡើងទៀតថា នាវាខាងលើនេះ បានស្ថិតនៅតំបន់ប៉ាស៊ីហ្វិក ដើម្បីបំពេញបេសកកម្មការពារគ្រាប់មីស៊ីល ដែលមានការគម្រាមកំហែងពីប្រទេស កូរ៉េខាងជើង កាលពីពេលកន្លងមកនេះ។ ការចេញប្រតិបត្តិការនាវា ចម្បាំងអាមេរិក នេះដែរ បានកើតឡើងបន្ទាប់ពី មហាអំណាចនេះ ធ្វើការហោះហើរនូវយន្តហោះ នុយក្លេអ៊ែរ និងទម្លាក់គ្រាប់បែកពិឃាត B-2 នៅតំបន់ឧបទ្វីកូរ៉េ ព្រមទាំងយន្តហោះ ចម្បាំង F-22 ផងដែរទៅកាន់ប្រទេសកូរ៉េខាងត្បូង។
គួរបញ្ជាក់ផងដែរថា អាមេរិកបានចាត់ទុក ការគំរាមកំហែង របស់កូរ៉េខាងជើងថា ជា ភាពប្រាកដមួយដែលត្រូវតែ ចេញយុទ្ធនាការឆ្លើយតប មិនឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនធ្លាក់ ទៅក្នុងគ្រោះថ្នាក់នោះឡើយ។ ពេលនេះប្រព័ន្ធការពារនានា បានរៀបចំរួចហើយនៅ តំបន់ឧបទ្វីបកូរ៉េ និង ប្រទេសជប៉ុន ដើម្បីត្រៀមខ្លួនសម្រាប់ សង្គ្រាមគ្រប់ពេលវេលា
Looking Today

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan